ថ្ងៃ ពុធ ទី 13 ខែ ធ្នូ ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 13 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

Teaser ​”ដល់​ម៉ោង​ Drama ​ទៀត​ហើយ​” របស់​ Nathew​ ដុត​អារម្មណ៍​យុវវ័យ​ទៀត​ហើយ…(មានវីដេអូ)

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ថ្ងៃ​ម្សិលមិញ​នេះ​បទ​ចម្រៀង​ Original​ របស់​លោក​ ណាធូ ​បាន​ចេញ​ Teaser​ ខណៈ​ដែល​លោក​បង្ហាញ​វត្តមាន​ជា​ថ្មី​ បន្ទាប់​ពី​ផ្អាក​ចេញ​បទចម្រៀង​ថ្មី​មួយ​រយៈ​ ដោយ​សារ​ជាប់​រវល់​ការងារ​ផ្ទាល់​ខ្លួន​។ ការ​វិល​ត្រលប់​មក​ជា​ថ្មី​របស់​តារា​ចម្រៀង​ប្រកាន់​ជំហរ​មិន​ Copy ​បទ​អ្នក​ផ្សេង​នេះ ​ក៏​បាន​នាំ​មក​​ជា​មួយ​ Teaser​ បទ​ចម្រៀង​ថ្មី​មួយ​បទ​ ដែល​មាន​ចំណង​ជើង​ថា​ “ដល់​ម៉ោង​ Drama ​ទៀត​ហើយ​”។

MV ​ផ្សព្វផ្សាយ​បទ​ថ្មី​នេះ ​មាន​វត្តមាន​ចូល​រួម​​ដោយ​តារា​សម្ដែង​វ័យក្មេង និង​ស្រស់​ស្អាត​លោក ​ជា​ លាងឈែ ​និង​កញ្ញា​ មួយ​ហ្គេច​ រៀប​រៀង​ទំនុក​ភ្លេង​ដោយ​ Noly ​Record​ និង​ទំនុក​ច្រៀង​ដោយ​ វីលាងជឺ​ ផ្ទៃ​ MV​ ទាំង​មូល​ត្រូវ​បាន​ដកស្រង់​ទេសភាព​នា​ដែន​​ដី​ធូរេន​ឆ្ងាញ់​ខេត្ត​កំពត​។

បញ្ជាក់​ប្រាប់​ Kqube​ លោក ​ណាធូ​ បាន​ប្រាប់​ថា​ បទ​ចម្រៀង​ Original Song ​មួយ​បទ​នេះ ​លោក​ត្រៀម​បញ្ចេញ ​Full MV ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​ ព្រោះ​វីដេអូ​ទាំង​មូល​បាន​ផលិត​ចប់​ជា​ស្ថាពរ​ហើយ​។ ម្យ៉ាង​ទៀត​បទ​ “ដល់​ម៉ោង Drama​ ទៀត​ហើយ​” នេះ​លោក​ក៏​មាន​ជំនឿ​ចិត្ត​ថា​ នឹង​ធ្វើ​ឲ្យ​ទស្សនិកជន​ពេញ​ចិត្ត​ ទៅ​ហ្នឹង​សាច់​រឿង​ទាក់​អារម្មណ៍​ រួម​ជាមួយ​ទេស​ភាព​ប្លែក​ដែល​លោក​បាន​ចុះ​ផ្ដិត​យក​ពី​ខេត្ត កំពត​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់