ថ្ងៃ អាទិត្យ ទី 17 ខែ ធ្នូ ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ អាទិត្យ ទី 17 ខែ ធ្នូ ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ចន ច័ន្ទលក្ខិណា ​ហែក​កេរ្តិ៍​ សុវណ្ណ មករា​ លើក​នេះ ​ខ្មាស​គេ​ជាង​អត់​ស្លៀក​ខោ​ទៅទៀត…

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

ថ្មីៗ​នេះ​លោក​ សុវណ្ណ​ មករា​ ដែល​ជា​អតីត​ស្វាមី ​ឈិន សុធារី​ មិនទាន់​ផ្លូវ​ការ​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ទៅ​កាន់​លោក​ ហេង ឡុង ​ដែល​ជា​គូស្នេហ៍​មិនទាន់​រៀបការ​របស់​ ចន ច័ន្ទលក្ខិណា ​និង​សំណេរ​មួយ​ឃ្លា​នៅ​ក្នុង​ពិធី​សម្ពោធ​ “ហាង​កូន​ភ្លោះ”​ របស់ ​ឈិន សុធារី ​ថា​ «ហេតុ​អ្វី​មិន​អញ្ជើញ​ប្ដី​ផង​?» ។​​

សំណេរ​នេះ​បាន​ធ្វើ​ឲ្យ​អោយ​ សុវណ្ណ មករា​ តប​សារ​វិញ​ភ្លាមៗ​ ដោយ​លើក​ឡើង​ថា ​”អញ្ជើញ​មិន​អញ្ជើញ​វា​ទើស​ ហេង​ ឡុង ​ឯង​ណាស់​ទៅ​ឬ?​ ហេង ឡុង​ ឯង​ជា​មនុស្ស​ប្រុស​ ឬ​ជា​មនុស្ស​ខ្ទើយ ​? បាន​ចេះ​តែ​ចូល​មក​រុកកួន​ ក្នុង​រឿង​គ្រួសារ​ខ្ញុំ​ម្ល៉េះ?​ ម្ដង​ជា​ពីរ​ដង​ហើយ​ ហេង ឡុង​ ឯង​គួរ​តែ​យក​ពេល​ទៅ​គិត​រឿង​ប្រាក់​មូលនិធិ​សិល្បករ​អស់​សមត្ថភាព​នោះ​វិញ​ ឥឡូវ​លឺ​ល្ហៀងៗ​ថា​ ប្រាក់​ទាំង​នោះ​បាន​បាត់​អស់​ទៅ​ហើយ​ …”។

លោក​សុវណ្ណ ​មករា​ បាន​បន្ត​ថា​ “ឡុង​អើយ​ឡុង ​បើ​ឡុង​ឯង​ជា​មនុស្ស​ប្រុស​ពិតមែន​ ត្រូវ​ហ៊ាន​ទទួល​ស្គាល់​នូវ​អ្វី​ដែល​ឡុង​ឯង​Share ​and​ Post ​កាល​ពី​លើក​ទី​1​ កុំ ​Edite​ ច្រើន​ពេក​ ឬ​ក៏​ឡុង​ឯង​យក​ចនចន្ទ័​មក​ធ្វើ​ជា​ខែល​​បិទបាំង​ភាព​ជា​ប្រុស​ ​និង​មុខ​របរ​របស់​ឡុង​ឯ​ង​?​ ​ហើយ​រឿ​ង​មួ​យ​ទៀ​ត​គឺ​រឿ​ង​ប្រាក់​មូលនិធិ​សិល្បៈ ​​កុំ​ថា​គេ​មិន​ដឹង​ឲ្យសោះ​ ​កុំ​​អោយ​លេច​លឺ​ថា​កិបកេង​យក​ប្រាក់​មូលនិធិ​សិល្បៈ​ទៅ​ប្រើ​ប្រាស់​រឿ​ង​បំណុល​ផ្ទាល់​ខ្លួន​ ​ខ្ញុំ​គ្រាន់​តែ​បារម្ភ​ជំនួស​ក្នុង​ន័យ​មិត្ត​ភាព​ប៉ុណ្ណោះ​”។

ការ​រិះគន់​របស់​លោក​ សុវណ្ណ មករា​ នេះ​ត្រូវ​បាន​ ចន ច័ន្ទលក្ខិណា ​តប​សា​ភ្លាម​ថា ​”អញ្ចឹង​សូម​លោក​និយាយ​បក​ស្រាយ​ពី​រឿង​ ដែល​លេច​លឺ​ថា​ លោក​បោក​ប្រាស់​បង​ស្រី​ជីដូន​មួយ​ខ្ញុំ​ផង​ ផ្ទះ​លោក​ ឡាន​លោក​ និង ​ដី​មួយ​ចំនួន​តើ​យ៉ាង​ម៉េច​ហើយ​ ? ហើយ​លឺ​ថា​កំឡុង​ពេល​នោះ​លោក​យក​លុយ​គាត់​មក​ចិញ្ចឹម​ស្រី​ក្មេង​ជា​ហូរហែ​មែន​ដែរ​ឬ​ទេ​ ? ហើយ​រឿង​លេច​លឺ​ថា ​លោក​បោកប្រាស់​ជា​ជំទាវ​ៗ​មួយ​ចំនួន​យក​ទៅ​ធ្វើ​ថៅកែ​កុន​ពិត​ឬ​អត់​ ?

ហើយ​លឺ​ថា ​លោក​ធ្លាប់​ជាប់​គុក​នៅ​អាមេរិក​ ដោយ​សារ​បោកប្រាស់​ស្រី​ចាស់​អោយ​គេ​ រៀបការ​លួច​លាក់​ធានា​ទៅ​អាមេរិក​ តែ​ពេល​ទៅ​ដល់​ទី​នោះ​លោក​សម្លឹង​យក​កូន​ស្រី​គេ​ តើ​ពិត​ដែរ​ឬ​ទេ ​? ហើយ​សង​លុយ​តួសំដែង​ភាពយន្ត​អោយ​លោក​គ្រប់​ឬ​នៅ ​? ខ្ញុំ​សូម​ប្រាប់​ទៅ​បងប្អូន​ដែល​នៅ​ក្រៅ​ស្រុក​មួយ​ចំនួន​ដែល​មិន​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​កម្ពុជា​ ទោះជា​ស្នេហា​ជ្រាលជ្រៅ​យ៉ាង​ណា​ក៏​ដោយ​កុំ​គួរ​ទុកចិត្ត​ហ៊ាន​ដាក់​ឈ្មោះ​គេ​អោយ​សោះ ប្រុស​ស៊ី​ដោយ​សារ​ស្រី​ “៕

ផ្តល់សិទ្ធិដោយ៖ kqube

 

មតិយោបល់