ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

អាមេរិក​ ត្រៀម​ជា​ស្រេច​សម្រាប់​បាញ់​កម្ទេច​ក្បាល​គ្រាប់​មីស៊ីល​របស់​កូរ៉េខាងជើង​

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

សហរដ្ឋ​អាមេរិក​ មាន​ផែន​ការ​រួច​ជា​ស្រេច​សម្រាប់​ធ្វើ​ការ​វាយ​កម្ទេច​លើ​ទីតាំង​មីស៊ីល​របស់​កូរ៉េខាងជើង​ ដោយ​ទម្លាក់​គ្រាប់បែក​តាម​យន្តហោះ​ធុន​ធ្ងន់​ និង​រង់ចាំ​ការ​បញ្ជា​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ។ នេះ​បើ​យោង​គេហទំព័រ​សារព័ត៌មាន​ Express​ បាន​ចេញ​ផ្សាយ​នា​យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី​១០ ខែ​សីហា​ ឆ្នាំ​២០១៧។

យោង​តាម​មន្ត្រី​យោធា​អាមេរិក​លោក​ James Stavridis បាន​ឲ្យ​ដឹង​ថា​ ផែន​ការ​នេះ​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​ដោយ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ធុន​ធ្ងន់​ Rockwell B-1 Lancer​ ពី​មូលដ្ឋាន​ទ័ពអាកាស​ Andersen​ នៅ​ដែន​កោះ​ Guam​។ លោក​បាន​បន្ថែម​ទៀត​ថា​ យន្តហោះ​ទម្លាក់​គ្រាប់​បែក​ B-1B​ ចំនួន​ ៦គ្រឿង​ ត្រូវ​បាន​ឈរ​ជើង​ និង​រង​ចាំ​បញ្ជា​ នៅ​មូលដ្ឋាន​ទ័ព​មួយ​កន្លែង​ ដែល​មាន​ទីតាំង​ប្រហែល​ ៣.២០០គីឡូម៉ែត្រ​ ពី​ប្រទេស​កូរ៉េខាងជើង​។

គួរ​រម្លឹក​ផង​ដែរ​ថា​ សហរដ្ឋ​អាមេរិក​ ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ការពារ​មីស៊ីល​ (BMDS) ដែល​ផ្ដល់​ឱកាស​ជា​ច្រើន​ ដើម្បី​កម្ទេច​មីស៊ីល​ និង​ក្បាល​កាំជ្រួច​របស់​កូរ៉េខាងជើង​ ICBM​ មុន​ពេល​ពួក​គេ​អាច​ឈាន​ដល់​គោលដៅ​របស់​ខ្លួន​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់