ថ្ងៃ ពុធ ទី 23 ខែ សីហា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 23 ខែ សីហា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ចង់​ដឹង​ទេ​ថា​ ហេតុ​អី្វ​លោក​ ដូណាល់​ ត្រាំ​ អរគុណ​ដល់​លោក​ វ្ល៉ាឌីមៀ ពូទីន​?

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
. 188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​

ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់ ត្រាំ​ បាន​អរគុណ​ដល់​មេ​ដឹកនាំ​រុស្ស៊ី​លោក​ វ្ល៉ាឌីមៀ ពូទីន​ សម្រាប់​ការ​បណ្ដេញ​មន្ត្រី​ទូត​អាមេរិក​ចំនួន​ ៧៥៥​នាក់​ ចេញពី​ប្រទេស​ដោយ​លោក​យល់​ថា​ ការ​ចាត់​វិធាន​នេះ​ នឹង​ជួយ​ឲ្យ​សហរដ្ឋ​អាមេរិក​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​ជាតិ​។ នេះ​បើ​យោង​សារព័ត៌មាន​ Reuters​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​សុក្រ​ ទី​១១ ខែ​សីហា ឆ្នាំ​២០១៧។

លោក​ ដូណាល់​ ត្រាំ​ បាន​ថ្លែង​ពី​ទីលាន​វាយ​កូន​ហ្គោល​ Bedminster​ រដ្ឋ​ New Jersey​ ថា​ ទំនាក់ទំនង​ការ​ទូត​រវាង​សហរដ្ឋ​អាមេរិក​ និង​រុស្ស៊ី​ ធ្លាក់​ចុះ​ដុនដាប​បំផុត​ គិត​ចាប់​តាំង​ពី​សម័យ​សង្គ្រាម​ត្រជាក់​មក​ម្ល៉េះ​។ លោក​បន្ត​ទៀត​ថា​ “ខ្ញុំ​ពិត​ជា​អរគុណ​ គាត់​ (លោក ពូទីន) ​ណាស់​សម្រាប់​ការ​កាត់​បន្ថយ​បុគ្គលិក​ទូត​អាមេរិក​ក្នុង​ចំនួន​ដ៏​ច្រើន​ ពីព្រោះ​វា​នឹង​ជួយ​ឲ្យ​យើង​អាច​សន្សំ​សំចៃ​ការ​ចំណាយ​ប្រាក់​ខែ​ លើ​មន្ត្រី​ទូត​អាមេរិក​ទាំង​នេះ​… ហើយ​ម្យ៉ាង​វិញ​ទៀត​នោះ​ វា​ក៏​គ្មាន​ហេតុផល​ច្បាស់​លាស់​សម្រាប់​ពួក​គេ​ត្រឡប់​ទៅ​វិញ​ដែរ”។

គួរ​រម្លឹក​ផង​ដែរ​ថា​ លោក​ វ្ល៉ាឌីមៀ ពូទីន​ បាន​សម្រេច​ចិត្ត​បណ្ដេញ​មន្ត្រី​ទូត​អាមេរិក​ ៧៥៥នាក់ ក្នុង​ចំណោម​មន្ត្រី​ស្ថានទូត​ និង​ស្ថាន​កុងស៊ុល​អាមេរិក​ប្រចាំ​រុស្ស៊ី ១,២០០នាក់ ​ចេញ​ពី​ប្រទេស​ គិត​ត្រឹម​ខែ​កញ្ញា​ខាង​មុខ​នេះ​ គឺ​ជា​ការ​សងសឹក​ទៅ​នឹង​ទីក្រុង​វ៉ាស៊ីនតោន​ ដែល​បាន​សម្រេចចិត្ត​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​ ប្រឆាំង​នឹង​ទីក្រុង​ម៉ូស្គូ​ ជុំវិញ​សំណុំ​រឿង​ចោទ​ប្រកាន់​ក្នុង​ការ​លូក​ដៃ​ចូល​កិច្ចការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ កាល​ពី​ឆ្នាំ​២០១៦​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖

មតិយោបល់