ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

កាតារពង្រឹងវិស័យសេដ្ឋកិច្ចតាមរយៈទេសចរណ៍

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

កាតារមិនខ្វល់ពីការដាក់ទណ្ឌកម្ម របស់ប្រទេសជិតខាងដែលមានសាវឌី អារ៉ាប៊ី អារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប ដោយកាតារមានទំនុកចិត្តឆ្លងផុតវិបត្តិដោយ ងាយស្រួលបំផុត។បច្ចុប្បន្នកាតារបានសម្រេចពង្រឹងសេដ្ឋកិច្ចតាមរយៈវិស័យឧស្សាហកម្មគ្មានផ្សែង គឺវិស័យទេសចរណ៍ ដោយប្រទេសនេះបានសម្រេចលើកលែងទិដ្ឋាការដល់ ពលរដ្ឋ៨០ប្រទេសដែលចង់ទៅកម្សាន្តនៅកាតារមិនចាំបាច់ចំណាយប្រាក់សុំ ទិដ្ឋាការ(វីសា)នោះឡើយ។

សារព័ត៌មានស៊ិនហួចេញផ្សាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ ២០១៧ ថា ប្រទេសកាតារបានប្រកាសថាខ្លួននឹងផ្តល់សិទ្ធិក្នុងការធ្វើដំណើរដោយ មិនគិតថ្លៃលើសេវាទិដ្ឋាការឡើយសម្រាប់ប្រទេសចំនួន៨០ហើយវានឹងចូលជាធរ មានភ្លាមៗក្រោយការប្រកាសនេះ។ការប្រកាសបើកឲ្យប្រើប្រាស់ទិដ្ឋាការ Free ដល់ទៅ៨០ប្រទេសបែបនេះបានធ្វើឲ្យប្រទេសកាតារក្លាយទៅជាប្រទេស ដែលបានបើកទូលាយផ្នែកទេសចរណ៍ ផ្នែកធ្វើដំណើរបើប្រៀបធៀបទៅនឹង ប្រទេសក្នុងតំបន់។ នេះបើយោងតាមការអះអាងរបស់លោករដ្ឋមន្ត្រីក្រសួងទេស ចរណ៍កាតារ។

ពលរដ្ឋដែលទទួលបានទិដ្ឋាការមិន គិតថ្លៃទាំងនោះ ក៏មានរួមទាំងពលរដ្ឋ របស់ប្រទេសមហាអំណាចជាច្រើនផង ដែរដូចជាចិន អាមេរិក ឥណ្ឌា អាហ្វ្រិក ខាងត្បូង ខណៈដែលប្រទេសអារ៉ាប់ អេហ្ស៊ីប បារ៉ែន នៅតែបន្តកាត់ផ្តាច់ទំនាក់ ទំនងការទូត និងច្រកធ្វើដំណើរឆ្លងកាត់ ទាំងអស់ដដែលដោយចោទប្រកាន់ថា កាតារគឺជាអ្នកនៅពីក្រោយការឧបត្ថម្ភគាំទ្រទៅលើក្រុមបណ្តាញភេវរកម្មអន្តរ ជាតិរហូតមក។សកម្មភាពបែបនេះនឹងធ្វើឲ្យភ្ញៀវទេសចរចូលទៅកាន់កាតារកាន់តែច្រើន ជួយឲ្យសេដ្ឋកិច្ចប្រទេសនេះដើរទៅមុខយ៉ាង រលូនបើទោះជារងការដាក់ទណ្ឌកម្មក្តី៕

ផ្តល់សិទ្ធិដោយ៖ nokorwatnews

ពាក្យទាក់ទង ៖
 

មតិយោបល់