ថ្ងៃ ពុធ ទី 23 ខែ សីហា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 23 ខែ សីហា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

ម៉ាឡេស៊ីច្រានចោលព័ត៌មានថា ចិនបំពាក់ប្រព័ន្ធការពារមីស៊ីលនៅរដ្ឋ Johor

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
. 188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​

រដ្ឋាភិបាលម៉ាឡេស៊ី បានច្រានចោលព័ត៌មានដែលផ្សព្វផ្សាយថា ​ចិនបានធ្វើសកម្មភាពរៀបចំប្រព័ន្ធការពារមីស៊ីល និង រ៉ាដា ប្រចាំនៅក្នុងរដ្ឋ Johor ជារដ្ឋមួយរបស់ម៉ាឡេស៊ីនៅក្បែរប្រទេសសិង្ហបុរី ក្រោមរូបភាពការពារសន្តិសុខពីពួកក្រុមភេរវកម្ម។

រដ្ឋមន្ត្រីការពារជាតិរបស់ម៉ាឡេស៊ីលោក Johari Baharum បានថ្លែងប្រាប់សារព័ត៌មាន Channel News Asia កាលពីម្សិលមិញថា ម៉ាឡេស៊ី មិនបានព្រមព្រៀងឲ្យចិនដាក់ប្រព័ន្ធការពារមីស៊ីល និង ដំឡើងរ៉ាដា ដូចការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន​នោះទេ។​

មានការផ្សព្វផ្សាយថា កាលពីខែឧសភានាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក  ណាជីប រ៉ាហ្សាក់ បានបំពេញទស្សនកិច្ចនៅចិន ហើយបានព្រមព្រៀងជាមួយរដ្ឋអំណាចចិន ក្នុងការឲ្យដំឡើងប្រព័ន្ធការពារមីស៊ីល និង ដារ៉ា ដើម្បីជាផ្នែកការពារសន្តិសុខពីក្រុមភេរវកម្ម និង ពួកចារកម្មនានា។​ជុំវិញការផ្សព្វផ្សាយនោះ លោក Johari Baharum ថ្លែងថា មិនមានទេ ហើយលោកក៏មិនដែលបានឮព័ត៌មាននោះដែរគឺទើបតែបានដឹងពេលដែលអ្នកសារព័ត៌មានសួរលោក៕

ផ្តល់សិទ្ធិដោយ៖ vodhotnews

ពាក្យទាក់ទង ៖

មតិយោបល់