ថ្ងៃ ពុធ ទី 23 ខែ សីហា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 23 ខែ សីហា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

រុស្ស៊ី​ និង​ចិន​ រៀបចំ​ផែន​ការ​បញ្ចប់​ភាព​តានតឹង​រវាង​ អាមេរិក​ និង​កូរ៉េខាងជើង​!

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
. 188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​

ប្រទេស​រុស្ស៊ី​ និង​ចិន​ បាន​បង្កើត​ផែនការ​ ដើម្បី​បញ្ចប់​ការ​គំរាមកំហែង​ម្ដង​ហើយ​ម្ដង​ទៀត​របស់​កូរ៉េខាងជើង​ហើយ​កំពុង​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​ចូល​រួម​ជា​មួយ​ពួក​គេ​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ អង់គ្លេស (Express)​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​១២ ខែ​សីហា ឆ្នាំ​២០១៧។

មន្ត្រី​ការ​ទូត​រុស្ស៊ី​លោក​ Sergei Lavrov​ បាន​ទទូច​ដល់​កូរ៉េខាងជើង​ និង​សហរដ្ឋ​អាមេរិក ​ឲ្យ​ចុះ​ហត្ថលេខា​លើ​ផែនការ​មួយ​ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​រួមគ្នា​ដោយ​រុស្ស៊ី​ និង​ចិន​ដែល​នឹង​បង្ខំ​អោយ​កូរ៉េខាងជើង​បញ្ឈប់​ការ​សាកល្បង​មីស៊ីល​របស់​ខ្លួន​ និង​ផ្អាក​ការ​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​ដែល​ធ្វើ​ឡើង​ដោយ​កូរ៉េខាងត្បូង​ និង​អាម៉េរិក​។

យោង​តាម​អ្នក​នាំ​ពាក្យ​មន្ទីរ​ប៉ង់តាហ្គោន​លោក​ Christopher Logan បាន​ប្រាប់​ឲ្យ​ថា​ សម​យុទ្ធ​រួម​គ្នា​ជា​មួយ​កូរ៉េខាងត្បូង​ Ulchi-Freedom Guardian​ ដែល​នឹង​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​គេ​រំពឹង​ថា​ វា​អាច​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​ជា​មួយ​ទីក្រុង​ព្យុងយ៉ាង​ និង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា​ខាង​មុខ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រធានាធិបតី​កូរ៉េខាងជើង​លោក​ គីម​ ជុងអ៊ុន​ បាន​គំរាម​សហរដ្ឋ​អាមេរិក​ ទាក់ទង​នឹង​ការ​វាយ​ប្រហារ​មីស៊ីល​ឆ្លង​ទ្វីប​ Hwasong-12​ ចំនួន​ ៤គ្រាប់​លើ​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​ក្បែរ​កោះ​ ហ្គាម៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖

មតិយោបល់