ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017 ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម ៖ 077662291 - 015769791
ថ្ងៃ ពុធ ទី 18 ខែ តុលា ឆ្នាំ 2017
ទំនាក់ទំនង ៖ 077662291 - 015769791

មាន​គ្រោះថ្នាក់​ដ៏​រន្ធត់​នៅ​អេហ្ស៊ីប​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ ៤០នាក់​ និង​របួស​ធ្ងន់​ ១៣៣នាក់​!

 
. ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com

អាជ្ញាធរ​ផ្លូវដែក​អេហ្ស៊ីប​ បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​គ្រោះថ្នាក់​មួយ​ បាន​កើត​ឡើង​នៅ​ពេល​ដែល​រថភ្លើង​មួយ​គ្រឿង​ ធ្វើ​ដំណើរ​មក​ពី​រដ្ឋធានី​គែរ ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ Alexandria បាន​ទៅ​បុក​កន្ទុយ​របស់​រថភ្លើង​មួយ​គ្រឿង​ផ្សេង​ទៀត​ ដែល​មាន​គោលដៅ​ដូច​គ្នា​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ CNN​ បាន​ចេញ​ផ្សាយ​នា​យប់​ថ្ងៃ​សុក្រ​ ទី​១១ ខែ​សីហា ឆ្នាំ ២០១៧។

វេជ្ជបណ្ឌិត​លោក​ Khaled Mojahed មក​ពី​ក្រសួង​សុខាភិបាល​អេហ្ស៊ីប​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មនុស្ស​យ៉ាង​តិច​ ៤០នាក់​បាត់បង់​ជីវិត​ និង​១៣៣​នាក់​ផ្សេង​ទៀត​ទទួល​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ បន្ទាប់​ពី​រថភ្លើង​ចំនួន​ពីរ​គ្រឿង​ បាន​បុកគ្នា​យ៉ាង​ពេញ​ទំហឹង​ នៅ​ក្នុង​ទីក្រុង​ Alexandria​ តាម​បណ្ដោយ​ឆ្នេរ​ភាគ​ខាង​ជើង​អេហ្ស៊ីប​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ យ៉ាង​ណា​មិញ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​សោកនាដកម្ម​នេះ​ កើត​ឡើង​នោះ​ ពុំ​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ ខណៈ​អាជ្ញាធរ​អេហ្ស៊ីប​ នៅ​តែ​កំពុង​ធ្វើ​ការស៊ើបអង្កេត​នៅ​ឡើយ​៕

ផ្តល់សិទ្ធិដោយ៖ kqube

ពាក្យទាក់ទង ៖
 

មតិយោបល់