NewsVideos


ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រាល់​ថ្ងៃ អាច​​សម្លាប់​អ្នក​​ដោយ​មិន​ដឹង​ខ្លួន
16-Feb-2017, 12:06 PM
សុខភាព​ / ចំនួនទស្សនា: 91918


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
វិធី​ដាំ​បាយ ដោយ​លាង​អង្ករ រួច​ដាំ​វា​ឲ្យ​ពុះ រហូត​អាច​បរិភោគ​បាន ដែល​លោក​អ្នក​កំពុង​ប្រើប្រាស់​រាល់​ថ្ងៃ គឺ​ជា​វិធី​ដ៏​អាក្រក់​បំផុត។ ជាក់ស្ដែង ដំណើរ​ការ​បែប​នេះ អាច​បន្សល់​ទុក​នូវ សារធាតុ​អាសេនិច​កម្រិត​ខ្ពស់​បំផុត នៅ​ក្នុង​បាយ​ដែល​ចម្អិន​រួច។ នេះ​បើ​តាម​ការ​ពិសោធន៍​ថ្មី​មួយ ដែល​បាន​បង្ហាញ​ឲ្យ​ដឹង។

ជា​មួយ​គ្នា​នេះ​ដែរ វា​ស​បញ្ជាក់​ថា ការ​ចម្អិន​បាយ​ដោយ​ប្រើ​វិធីសាស្ត្រ​ទូទៅ​បំផុត​នេះ អាច​នាំ​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ខុសៗ​គ្នា ក្នុង​នោះ​រួម​មាន​ទាំង ជំងឺ​បេះដូង ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​មហារីក និង ជំងឺ​ដទៃ​ជា​ច្រើន​ផ្សេង​ទៀត។លើស​ពី​នេះ​ទៅ​ទៀត ដោយសារ​តែ​សារធាតុ​អាសេនិច​មាន​នៅ​ក្នុង​ដី ហើយ​ដើម​ស្រូវ​ត្រូវ​បាន​គេ​ដាំដុះ​នៅ​ក្រោម​លក្ខខណ្ឌ​លិចទឹក ធ្វើ​ឲ្យ​វា​កាន់​តែ​ងាយ​ស្រួល ក្នុង​ការ​ឆ្លង​សារធាតុ​អាសេនិច។ សារធាតុ​គីមី​មួយ​នេះ ជា​ទូទៅ​ត្រូវ​គេ​ជឿជាក់​ថា បាន​បញ្ចេញ​នៅ​ពេល​ដែល​បាយ​ដាំ​ពុះ។

បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​ពី​បទពិសោធន៍ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី «Trust Me, I’m a Doctor» របស់​សារព័ត៌មាន BBC បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ចម្អិន​បាយ​តាម​​បែប​ធម្មតា ដូច​ដែល​បាន​លើក​ឡើង​ខាង​លើ នឹង​បន្សល់​ទុក​នូវ​សារធាតុ​អាសេនិច នៅ​ក្នុង​បាយ​ដែល​ចម្អិន​ឆ្អិន។លោក​សាស្ត្រាចារ្យ Andy Meharg ផ្នែក​វិទ្យាសាស្ត្រ​ជីវវិទ្យា នៅ​ឯ​សកលវិទ្យាល័យ Queens University Belfast នៅ​ក្នុង​រាជធានី Belfast ប្រទេស​អៀរឡង់​ខាងជើង បាន​ធ្វើ​តេស្ត​ចម្អិន​បាយ តាម​វិធីសាស្ត្រ​ចំនួន​៣ ដើម្បី​ស្វែងរក​ផល​ប៉ះពាល់​នៃ​កម្រិត​សារធាតុ​អាសេនិច។

លោក​សាស្ត្រាចារ្យ Meharg បាន​សាកល្បង​វិធីសាស្ត្រ​ចម្អិន​បាយ​ទូទៅ និង​បាន​រក​ឃើញ​ថា វិធីសាស្រ្ត​មួយ​នេះ បន្សល់​ទុក​នូវ​សារធាតុ​អាសេនិច​ច្រើន​បំផុត។ បន្ទាប់មក លោក​សាស្ត្រាចារ្យ​បាន​សាកល្បង​វិធីសាស្ត្រ​មួយ​ទៀត ដោយ​ប្រើប្រាស់​ទឹក​ឲ្យ​លើស​កម្រិត​អង្ករ ចំនួន​៥​ដង ដោយ​វា​អាច​កាត់​បន្ថយ​កម្រិត​សារធាតុ​អាសេនិច រហូត​ដល់​ទៅ​ជិត​៥០​ភាគរយ។ នៅ​ក្នុង​វិធីសាស្ត្រ​ចុងក្រោយ លោក​សាស្ត្រាចារ្យ​បាន​សាកល្បង ត្រាំ​អង្ករ​មួយ​យប់ ដោយ​វា​អាច​កាត់បន្ថយ​សារធាតុ​អាសេនិច រហូត​ដល់​ទៅ ៨០ភាគរយ​ឯណោះ៕ខាង​ក្រោម​នេះ​គឺ​ជា​វិធីសាស្ត្រ​ចម្អិន​បាយ​ដ៏​ត្រឹមត្រូវ ដែល​អ្នក​គួរ​អនុវត្ត៖

-ត្រាំ​អង្ករ​មួយ​យប់
-លាង​សម្អាត​អង្ករ​ឲ្យ​បាន​ស្អាត (អស់​សារធាតុ​ពណ៌​ស) រហូត​ដល់​ទឹក​ថ្លា
-បង្ហូរ​ទឹក​ចេញ
-ដាក់​ទឹក​ឲ្យ​លើស​កម្រិត​អង្ករ ចំនួន​៥​ដង
-ចម្អិន​វា​ឲ្យ​ពុះ រួច​ចាក់​ទឹក​ដែល​លើស​ចេញ
-បន្ថយ​ភ្លើង ដើម្បី​ផ្ងំ​វា​រយៈពេល ១៥នាទី ជាការស្រេច




ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រ...
91,918 Views (16-Feb-2017)
ដំណឹង​ល្អ! តម្លៃ​​​​​អគ្គីសនី​​​ក្នុង​​ខេត្ត​...
59,859 Views (11-Feb-2017)
​គឹម ហ៊ាង៖ ​​ប្ដី​ប្រពន្ធ​ប្រាក់​ខែ​ត្រឹម​៤០០...
50,733 Views (24-Feb-2017)
អាណិត​ ថន តារា ណាស់​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ក...
36,499 Views (23-Feb-2017)
កូន​ស្រី​ចាប់​បាន​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ក៏​ប...
29,301 Views (16-Feb-2017)
កក្រើកឆាក! ស្រីស្អាតច្រៀងពីរោះម្លឹងទៅហើយ ប្រុ...
20,626 Views (18-Feb-2017)
រក​ឃើញ​នារី​ម្នាក់ មាន​មុខ​មាត់​​ស្រដៀង​ អម្ព...
19,847 Views (11-Feb-2017)
ទីបំផុត​ វីដេអូ​សកម្មភាព​លួច​​ធ្វើ​ឃាត​ គីម ជ...
17,403 Views (20-Feb-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by