NewsVideos


សម័យ​ឥឡូវ​ស្រី​ៗ​ស្លៀក​ពាក់​ពណ៌​ខ្មៅ​ទៅ​ញ៉ាំ​ការ ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ!
30-Dec-2016, 6:01 PM
ភាពទាន់សម័យ / ចំនួនទស្សនា: 1315


រូបតំណាង

ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
ពីមុន​គេ​តែង​ប្រកាន់​ពី​ពណ៌​សំលៀកបំពាក់​សម្រាប់​ចូល​រួម​មង្គលការ​ខ្លាំង​ណាស់។ ជាពិសេស​គឺ​ពណ៌​ខ្មៅ​នេះ​ឯង ព្រោះ​គេ​យល់​ថា​ពណ៌​នេះ​សម្រាប់​តែ​ចូលរួម​ពិធី​បុណ្យ​សព​ប៉ុណ្ណោះ។“សម័យ​ឥឡូវ​ស្រី​ៗ​ស្លៀក​ពាក់​ពណ៌​ខ្មៅ​ទៅ​ញ៉ាំ​ការ ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ គ្មាន​អ្វី​ចម្លែក​ផង ហើយ​ក៏​គ្មាន​អី​គួរឲ្យ​ប្រកាន់​ដែរ ខ្ញុំ​ធ្លាប់​ស្លៀក​ ៥-៦ដង​ដែរ ​និង​ឃើញ​ស្រី​ៗ​ដទៃ​ក៏​គេ​ស្លៀក​ទៅ​ដែរ។” នេះ​ជា​ការ​លើក​ឡើង​របស់​កញ្ញា កែវ និមល។ និស្សិត​ផ្នែក​ស្ថាបត្យកម្ម​រូប​នេះ​បន្ត​ថា រ៉ូប​ពណ៌​ខ្មៅ​ស្លៀក​ពេល​យប់​ជួយ​លើក​សាច់​ស្ត្រី​ឲ្យ​កាន់តែ​មាន​ពន្លឺ ។ "ខ្ញុំ​មិនមែន​ឲ្យ​តែ​ទៅ​ការ​គេ​គឺ​ស្លៀក​រ៉ូប​ពណ៌​នឹង​ទេ តែ​ពេល​ខ្លះ​យក​ពណ៌​នឹង ព្រោះ​មើល​ទៅ​ស្រស់​ស្អាត ហើយ​សិចស៊ី​ទៀត។”

ចំណែក​និស្សិត​សាកលវិទ្យាល័យ​ន័រតុន លីហ្សា ​ថា បច្ចុប្បន្ន​សំលៀកបំពាក់​ពណ៌​អ្វី​ក៏​គេ​មិន​ប្រកាន់​ដែរ ជាពិសេស​ពណ៌ ស ខ្មៅ​នេះ​គឺ​មាន​ភាព​ពេញ​និយម​ពី​សំណាក់​មិត្ត​ៗ​ស្ត្រី​ដែល​មាន​រូបរាង​ស្រឡូន​ស្អាត។ "ខ្ញុំ​ឃើញ​គេ​ស្លៀក​ពណ៌​ខ្មៅ​ទៅ​ញ៉ាំ​ការ​ច្រើនគ្នា​ណាស់ ដូច​ជា​គ្មាន​អី​ខុស​ផង។” យុវតី​វ័យ ២២ ឆ្នាំ​បន្ថែម​ថា បើ​ងាក​ទៅ​មើល​ទៅ​បណ្ដា​ប្រទេស​ដទៃ​ស្ត្រី​ទាំង​នោះ ក៏​គេ​​ចូលចិត្ត​ស្លៀក​ពណ៌​​នេះ​ដែរ។“ខ្ញុំ​មិន​ដឹង​ថា​ខុស ​ឬ​អត់​ត្រូវ​ទេ តែ​ខ្ញុំ​ធ្លាប់ ហើយក៏​ឃើញ​គេ​ស្លៀក​រ៉ូប​ខ្មៅ​ទៅ​ការ​ច្រើន​គ្នា​ណាស់ មើល​ទៅ​ស្អាត​តើ។” នេះ​ជា​សម្ដី​អ្នក​គ្រូ លក្ខណ័ ។ អ្នក​គ្រូ​បន្ត​ថា នាង​ក៏​ធ្លាប់​ម្ដាយ​ហាម​ឃាត់​មិន​ឲ្យ​ស្លៀក​ពណ៌​ខ្មៅ​ទៅ​ចូលរួម​មង្គលការ ព្រោះ​ថា​ពណ៌​នេះ​មិន​សមរម្យ​សម្រាប់​មង្គលការ​ទេ។ "ចាស់​ៗ​គាត់​ឃើញ​យើង​ស្លៀក​ពាក់​ខ្មៅ​ទៅ​ការ គាត់​ខ្លាច​គេ​ថា​ឲ្យ​យើងពាក់​មិន​មើល​កម្មវិធី​ ហើយ​គេ​ថា​ពណ៌​នេះ​សម្រាប់​ចូលរួម​បុណ្យ​សព​ទើប​ល្អ”។

ស្រី​លក្ខណ័ បាន​បន្ថែម​ថា តែ​សម្រាប់​​នាង​មិន​ខ្វល់​ឡើយ ព្រោះ​ធ្លាប់​ឃើញ​តារា​ៗក៏​ស្លៀក​ខ្មៅ​ទៅ​ការ​ដែរ ហើយ​​នារី​ៗ​ពេលស្លៀកពណ៌នេះ​ស្រស់​ស្អាត​ប្លែក​ពី​ពណ៌​ដិត​ៗ និង​ពណ៌​ស្រស់។“ពណ៌​ខ្មៅ​ជា​ពណ៌ Classic ​ធ្វើឲ្យ​ស្រ្តី​មើល​ទៅ​ថ្លៃថ្នូរ​ ខ្ពង់ខ្ពស់តែ​ម្ដង ហើយ​ពណ៌​នេះ​នៅ​ប៉ែក​អឺរ៉ុប​វិញ​គេ​មិន​ដែល​ប្រកាន់​ថា​ស្លៀក​ទៅ​កម្មវិធី​អ្វី​នោះ​ទេ គឺ​គេ​ស្លៀក​បាន​គ្រប់​ពេល​តែ​ម្ដង។ តែ​នៅ​ប្រទេស​យើង​មិន​ទាន់​ផុសផុល​ខ្លាំង​ប៉ុន្មាន​ទេ”។ នេះ​ជា​ទស្សនៈ ពុធ សុរ៉ានី បុគ្គលិក​ផ្នែក​ទីផ្សារ​របស់​ក្រុម​ហ៊ុន​ឯក​ជន។ កញ្ញា​បន្ថែម​ថា ម៉ូដ​ខោអាវ​ពណ៌​ខ្មៅ​បូក​រួម​ជាមួយ​នឹង​ការ​តុបតែង​មុខ និង​គ្រឿង​អលង្ការ​ផ្សេង​ទៀត ទើប​អាច​វិនិច្ឆ័យ​បាន​ថា តើ​គេ​សម​ស្លៀក​ទៅ​កម្ម​វិធី​មួយ​ណា បុណ្យ​សព ឬ​មង្គលការ។ តែ​ចំពោះ​​យុវតី​វ័យ ២៧ ឆ្នាំ​យល់​ឃើញ​ថា​ ​ការ​ស្លៀក​ខ្មៅ​​ទៅ​ការ​គ្មាន​ខុស​ឆ្គង​អ្វី តែ​រឹតតែ​ស្រស់​ស្អាត​ទៅ​វិញទេ៕ចុះ​ប្រិយមិត្ត​នារី​ដទៃ​គិត​ថា​ពណ៌​ខ្មៅ​គួរ​ស្លៀក​ទៅ​ការ​គេ​អត់?


ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រ...
91,918 Views (16-Feb-2017)
ដំណឹង​ល្អ! តម្លៃ​​​​​អគ្គីសនី​​​ក្នុង​​ខេត្ត​...
59,860 Views (11-Feb-2017)
​គឹម ហ៊ាង៖ ​​ប្ដី​ប្រពន្ធ​ប្រាក់​ខែ​ត្រឹម​៤០០...
50,745 Views (24-Feb-2017)
អាណិត​ ថន តារា ណាស់​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ក...
36,499 Views (23-Feb-2017)
កូន​ស្រី​ចាប់​បាន​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ក៏​ប...
29,301 Views (16-Feb-2017)
កក្រើកឆាក! ស្រីស្អាតច្រៀងពីរោះម្លឹងទៅហើយ ប្រុ...
20,626 Views (18-Feb-2017)
រក​ឃើញ​នារី​ម្នាក់ មាន​មុខ​មាត់​​ស្រដៀង​ អម្ព...
19,847 Views (11-Feb-2017)
ទីបំផុត​ វីដេអូ​សកម្មភាព​លួច​​ធ្វើ​ឃាត​ គីម ជ...
17,403 Views (20-Feb-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by