NewsVideos


ហេតុអ្វីស្រីៗឥលូវចូលចិត្តប្រើកាបូបច្រើន?
26-Jan-2017, 8:33 AM
ភាពទាន់សម័យ / ចំនួនទស្សនា: 169


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
ស្រីៗ​ឥលូវ មិន​ថា​ក្មេង​ ឬ​ចាស់ចូល​ចិត្ត​ទិញ​កាបូបណាស់ ម្នាក់ៗមានកាបូបប្រើលើសពីមួយ។ ចឹង! អាន​ទាំង​អស់​គ្នា​ថា​មាន​មូលហេតុ​អ្វីខ្លះ បាន​ជា​ចាំបាច់​ត្រូវ​ទិញ​កាបូប​ច្រើន?នារី៥​នាក់​ចូលខ្លួន​ឆ្លើយ​តប​សំណួ​របស់​កញ្ញា​ថា តើ​រាល់​ថ្ងៃ​នេះ​មាន​កាបូប​ប្រើ​ប៉ុន្មាន? ឆ្លើយ​យ៉ាង​លឿន និង​ដូចៗ​គ្នា​ថា ស្រីៗ​យើង​មិន​អាច​មាន​កាបូប​តែ​មួយ​ប្រើ ហើយ​ប្រើ​រហូត​ដល់​ខូច​ទើប​ទិញ​ថ្មី​មួយ​ទៀត​ដូច​មុន​នោះ​ទេ។

ក្នុង​នោះ​នារី​៣​នាក់ បាន​អះ​អាង​ថា សម័យ​នេះ​ស្រីៗ​ប្រើ​កាបូប​ខុស​ពី​សម័យ​មុន ព្រោះ​ពួកគាត់​ទាំង​៣​ស្ពាយ ឬ​យួរ​កាបូប​ប្តូរ​ម៉ូដ​ផ្សេងៗ​គ្នា​ទៅ​តាម​កាលៈទេសៈ ឬ​ទី​កន្លែង​ដែល​យើង​ចូល​រួម​នោះ ដូចជា​ទៅ​ធ្វើការ ដើរ​លេង ចូលរួម​ពិធី​ជប់​លៀង ដើរ​ផ្សារ ជួប​មិត្ត​ភ័ក្តិ​ជា​ដើម។ ​ម្នាក់​ក្នុង​ចំណោម​នោះ​បង្ហើប​ថា ការ​ប្រើ​កាបូប​របស់​ស្រីៗ មិន​មែន​ត្រឹមតែ​ប្រើ​សម្រាប់​ទុក​របស់​ផ្ទាល់​ខ្លួន​នោះ​ទេ គឺ​ត្រូវ​តែ​ងាយ​ស្រួល​ប្រើ ជា​ម៉ាក​ល្បី ម៉ាក​ដែល​គេ​ពេញ​និយម បើ​ទោះ​ជា​មិន​មែន​ជា​កាបូប Origional ក៏​ដោយ។

រីឯ​ម្នាក់​ទៀត​ថា​និយាយថា «ខ្ញុំ​វិញ​គឺ​ទិញ​កាបូប​ប្រើ​ច្រើន​មែន ហើយ​មាន​ពណ៌​ផ្សេងៗ​គ្នា ដើម្បី​ទុក​ស្ពាយ​ឲ្យ​ស៊ី​គ្នា​នឹង​​ពណ៌សម្លៀក​បំពាក់ ហើយ​ពេល​ខ្លះ​ត្រូវ​គិត​ទុក​ពី​យប់​មុន​ទៀត​​ថា​ ស្អែក​នេះ​គួរ​ស្ពាយ ឬ​កាន់​កាបូប​មួយ​ណា ឲ្យ​ត្រូវ​នឹង​ឈុត​ខោ​អាវ​របស់​ខ្លួន​រៀប​ចំ​ទុក ឯ​ពេល​ខ្លះ​ណាត់​ជាមួយ​មិត្តភ័ក្តិ​កាន់​កាបូប​ដូច​គ្នា។«ស្ពាយ​កាបូប​តែ​មួយ​ដដែលៗ​ដូច​ជា​មាន​អារម្មណ៍​ថា​ខ្មាស់​គេ​ម៉េច​មិន​ដឹង​ទេ វា​ដូច​ជា​ពាក់​អាវ​ដដែល​រាល់ថ្ងៃ ពិបាក​នឹង​ចូល​ក្នុង​ចំណោម​មិត្តភ័ក្តិ​ផង​ដែរ» នេះ​ជា​ពាក្យ​សម្តី​របស់​នារី​ម្នាក់​ទៀត​ក្នុង​ចំណោម​នោះ។

នារី២​នាក់​ផ្សេង​ពីនេះ​បាន​ខ្សឹប​ថា «មិន​ចង់​ទិញ​កាបូប​ច្រើន​ទេ តែ​មិន​ដឹង​ម៉េច ចេះ​តែ​មើល​ឃើញ​កាបូប​ថ្មី​ស្អាត ម៉ូដ​ប្លែក ហាម​ឃា​ត់ចិត្ត​មិន​ទិញ​មិន​បាន ប៉ុន្តែ​ទិញ​នេះ​គឺ​លួច​លាក់​មិន​ឲ្យ​ប្តី​ដឹង​ទេ ព្រោះ​គាត់​តែង​រអ៊ូថា​ទិញ​ច្រើន​រក​តែ​ទូដាក់​មិន​បាន​ទេ»។ចុះ​អ្នក​វិញ មាន​កាបូប​ប្រើ​ប៉ុន្មានដែរ?




ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
អភិបាលស្រុកបាទីបើករថយន្តទាំងស្រវឹងទៅប៉ះរថយន្ត...
40,835 Views (19-Apr-2017)
សាន ផានិត ​រម្លឹក​រឿង​ទៅ​បង្រៀន​ភាសា​អង់គ្លេស...
32,432 Views (21-Apr-2017)
សមត្ថកិច្ច​ប្រកាស​​ស្វែង​រក​ចាប់​ខ្លួន ជនសង្ស...
24,399 Views (14-Apr-2017)
ក្តៅៗ! កងទ័ព​កូរ៉េខាងជើង ស្លៀកឈុត​នុយក្លេអ៊ែរ...
24,370 Views (15-Apr-2017)
នរណា​ខ្លះ​យល់​អារម្មណ៍​ទឹកចិត្ត​ជា​ម្តាយ​! អា...
24,189 Views (20-Apr-2017)
មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​បំផុត​របស់​មេដឹកនាំ​ ...
24,117 Views (24-Apr-2017)
អ្នក​ដំណើរ​រាប់​រយ​នាក់​ចាញ់​បោក​គេ​ជាប់​គាំង...
23,533 Views (13-Apr-2017)
ប្តីប្រពន្ធដណ្តើមគ្នាទៅស្រុករៀងៗខ្លួន ក្លាយ ជ...
22,976 Views (11-Apr-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by