NewsVideos


ស្រីៗ​គិត​ឃើញ​ម៉េច​បាន​ចូលចិត្ត​ស្លៀក​ពាក់​សិចស៊ី?
3-Feb-2017, 11:34 AM
ភាពទាន់សម័យ / ចំនួនទស្សនា: 120


វីដេអូ

ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
សព្វថ្ងៃ​នេះ​ហាក់​មាន​ការ​ប្រែ​ប្រួល​ច្រើន​ដោយ​សង្កេត​ឃើញ​មាន​នារី​មួយ​ចំនួន​ចូលចិត្ត​ស្លៀក​ពាក់​និង​តុប​តែង​កាយ​ទៅ​តាម​ចំណង់​ចំណូល ហើយ​មួយ​ចំនួន​ចូលចិត្ត​បែប​សិច​ស៊ី។ ចង់​ដឹងថា​ចំណាប់​អារម្មណ៍​របស់​ពួក​គេ​យ៉ាង​ណា​ទាក់​ទាក់​ការ​ស្លៀក​ពាក់​ស៊ិចស៊ី តោះ! ទៅ​ស្តាប់​ការ​អះអាង របស់​នារី​៤រូប​ដែល​និយម​ស្លៀក​ពាក់​សិចស៊ី​ទាំង​អស់​គ្នា៖

មិន ចេនី ជា​និស្សិត​ឆ្នាំ​ទី២ ផ្នែក​គណនេយ្យ នៅ​សាលា CamEd និង​ជា​ម្ចាស់​ Online Shop- Beauty and Clothing និយាយ​ថា​ការ​តុប​តែង​ខ្លួន​ជា​សិល្បៈ​លម្អ​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ មិន​មែន​ជា​មធ្យោបាយ​បំពេញ​ភ្នែក​បុគ្គល​ណា​ម្នាក់​ទ្បើយ តែ​យុវតី​វ័យ​២០​ឆ្នាំ​រូប​នេះ​ក៏​មាន​ដែន​កំនត់​ក្នុង​ការ​ស្លៀក​ពាក់ និង ដឹង​ថា​ទៅ​ណា​ត្រូវ​ស្លៀក​ពាក់​បែប​ណាផងដែរ។ «សម្រាប់​ខ្ញុំ​មនុស្ស​ដែល​បំពេញ​ចិត្ត​ខ្ញុំ​គឺ​ខ្ញុំ​ខ្លួន​ឯង ចឹង​ហេតុអី​ត្រូវ​ខ្លាច​ចំពោះ​ការ​ស្លៀក​ពាក់​តាម​ចំណង់​ខ្លួន​ឯង? «ខ្ញុំ​គិត​ថា​ស្តាយ​នេះ (ស៊ិចស៊ី) វាស័ក្តិ​សម​នឹង​ខ្ញុំ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភាព​ជឿជាក់ រាល់​ថ្ងៃ​មាន​សម្ពាធ​ពី​ការងារ​ខាង​ក្រៅ​ច្រើន​ហើយ ហេតុអី​ត្រូវ​ឲ្យ​ការ​វាយ​តម្លៃ​របស់​អ្នក​ដទៃ​មក​រំខាន​អារម្មណ៍​យើង​ទៀត?»។

ងាក​មក​ វង្ស ដាណែត ឯណេះ​វិញ​ក៏​មិន​ខុស​ពី​ ចេនី ប៉ុន្មាន​ដែរ​គឺ​ចូល​ចិត្ត​ការ​ស្លៀកពាក់​សិច​ស៊ី។ ស្រ្តី​វ័យ​២៤​ឆ្នាំ ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​រូប​នេះ​អះ​អា​ងថា ​«សម្រាប់​ខ្ញុំ​វា​ជា​ចំណង់​ចំណូល​ចិត្ត​តាំង​ពីក្មេង ហើយ​ការ​ស្លៀក​ពាក់​បែប​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង ហើយ​ចង់​បង្ហាញ​ពី​ភាព​សិចស៊ី​នៃ​រាង​កាយ​របស់​ខ្ញុំ ដែល​ខិត​ខំ​ហាត់​ប្រាណ​ដើម្បី​ឲ្យ​រាង​ស្អាត​មិន​មែន​ដើម្បី​ទាក់​ទាញ​ចិត្ត​មនុស្ស​ប្រុសទេ» ។ «ការស្លៀកពាក់ស៊ីចស៊ី មិនមែនជាដើមចងដែលធ្វើឲ្យកើតមានការរំលោភ ឬ​បៀតបៀន​កេរ្តិ៍​ខ្មាស់​ឡើយ!» ដាណែត បញ្ជាក់។

ចំណង់​ចំណូល​ចិត្ត​របស់​និសិ្សត​ឆ្នាំ​ទី​៤ ផ្នែក​ច្បាប់ នាម ស្រីលាក់ គឺ​ស្លៀក​សំពត់​ខ្លី ពាក់​អាវ​បញ្ចេញ​ដើម​ទ្រូង ស្រីលាក់​ថា «ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្រស់​ស្រាយ ខ្ញុំ​បាន​ធ្វើ​អ្វី​ដែល​ជា​ចំណូល​ចិត្ត​ពី​ធម្មជាតិ​របស់​ខ្ញុំ ខ្ញុំ​អត់​ដែល​ខ្វល់​ថា​អ្នក​ដទៃ​គិត​ម៉េច​ចំពោះ​ខ្ញុំ​ទេ សំខាន់​ខ្ញុំ​ស្គាល់​ខ្លួន​ឯង​ជា​នរណា បុគ្គល​មួយ​ចំនួន​គិត​ថា​ការ​ស្លៀក​ពាក់​ចឹង​គឺ​ដើម្បី​ទាក់​ឲ្យ​ប្រុសៗ​មើល ប៉ុន្តែ​ពាក្យ​ទាំង​នោះ​មិន​អាច​បញ្ឈប់​ចំណូល​ចិត្ត​ខ្ញុំ​ទេ»។

ស៊ុន លីម៉ី អាយុ២៤ឆ្នាំ ជា​ម្ចាស់​ហាង​លក់​ស្បែក​ជើង​បុរស​នារី FiiT Cambodia បកស្រាយថា​ មិន​មែន​សិចស៊ី​រហូត​ទេ គឺ​ទៅ​តាម​កាលៈ​ទេសៈ ដើម្បី​បង្ហាញ​ពី​ការ​ស្រលាញ់ និង​យក​ចិត្ត​ទុក​ដាក់ ចំពោះ​រូបរាង​កាយ​ពី​កំណើត​របស់​ខ្លួន។«ខ្ញុំ​ចូល​ចិត្ត​ស្លៀក​ពាក់​ឲ្យ​ចេញ​ផ្នែក​ណា​មួយ​នៃ​រាង​កាយ​ខ្ញុំ​ដែល​ខ្ញុំ​ចង់​បង្ហាញ ព្រោះ​វា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ល្អ រឹត​តែ​គិតគូរ​ពី​សុខភាព និង​រូបកាយ​ថែម​ទៀត»។មិត្ត​នារី​ដទៃ​ទៀត​មាន​យោបល់​យ៉ាង​ណា​ដែរ? ហេតុ​អ្វី​បាន​ជា​ចូល​ចិត្ត​ស្លៀក​ពាក់​សិចស៊ី?


ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រ...
91,917 Views (16-Feb-2017)
ដំណឹង​ល្អ! តម្លៃ​​​​​អគ្គីសនី​​​ក្នុង​​ខេត្ត​...
59,858 Views (11-Feb-2017)
​គឹម ហ៊ាង៖ ​​ប្ដី​ប្រពន្ធ​ប្រាក់​ខែ​ត្រឹម​៤០០...
50,695 Views (24-Feb-2017)
អាណិត​ ថន តារា ណាស់​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ក...
36,499 Views (23-Feb-2017)
កូន​ស្រី​ចាប់​បាន​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ក៏​ប...
29,300 Views (16-Feb-2017)
កក្រើកឆាក! ស្រីស្អាតច្រៀងពីរោះម្លឹងទៅហើយ ប្រុ...
20,626 Views (18-Feb-2017)
រក​ឃើញ​នារី​ម្នាក់ មាន​មុខ​មាត់​​ស្រដៀង​ អម្ព...
19,846 Views (11-Feb-2017)
ទីបំផុត​ វីដេអូ​សកម្មភាព​លួច​​ធ្វើ​ឃាត​ គីម ជ...
17,403 Views (20-Feb-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by