NewsVideos


Man Utd ​អាច​ខាត​លុយ​ខ្លាំង​ ប្រសិន​សម្រេចចិត្ត​លក់​កីឡាករ​រូប​នេះ​
11-Jan-2017, 10:31 AM
​ពត៌មាន​កីឡា / ចំនួនទស្សនា: 368


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
ក្រុម​បាល់ទាត់​ជើង​ខ្លាំង​របស់​បារាំង​ Lyon​ កំពុង​មាន​ការ​ចាប់អារម្មណ៍​ក្នុង​ការ​ទិញ​យក​កីឡាករ​ Memphis Depay​ ហើយ​ទន្ទឹមគ្នា​នោះ​ Manchester United ​បាន​ប្រាប់​ក្លឹប​បាល់ទាត់​បារាំង​មួយ​នេះ​ថា​ ពួកគេ​ត្រូវ​ចំណាយ​ទឹកប្រាក់​ចំនួន​១៧​អឺរ៉ូ​ ឬ​ប្រមាណ​១៤.៧​លាន​ផោន​ ដើម្បី​យក​កីឡាករ​រូប​នេះ​ទៅ​ចូលរួម​ជាមួយ​ខ្លួន​បាន។​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ RMC​ បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ជម្រើស​ជាតិ​ហុឡង់ដ៍​រូប​នេះ ​បាន​ត្រៀមខ្លួន​ចាកចេញ​ពី​ក្លឹប​ប្រហែល​នៅ​ក្នុង​ខែ​មករា​នេះ​ ឬ​នៅ​ពេល​រដូវកាល​នេះ​ចូល​ដល់​ទី​បញ្ចប់​ ក្រោយពេល​រូបគេ​ត្រូវ​បាន​ស្នើសុំ​ឲ្យ​ចាកចេញ​ពី​ក្លឹប។​

Everton​ ក៏​មាន​ការ​ចាប់អារម្មណ៍​កីឡាករ​រូប​នេះ​ដែរ​ ដោយ​ពួកគេ​ចង់​បាន​រូបគេ​ក្នុង​លក្ខណៈ​ខ្ចី​ជើង​ ប៉ុន្តែ​ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ Man Utd​ ចង់​លក់​រូបគេ​ដាច់​តែម្ដង។​ យ៉ាងណាមិញ​មក​ទល់​ពេល​នេះ​ក្លឹប​បាល់ទាត់​នៅ​ Ligue 1​ ខាងលើ​កំពុង​សំដៅ​ទៅ​រក​ Memphis​ ហើយ​​ Man Utd ​ក៏​បាន​បញ្ចេញ​តម្លៃ​ឲ្យ​បាន​ដឹង​រួច​ហើយ​ដែរ​ ដូច្នេះ​សូម​រង់ចាំ​មើល​ទៅ​មើល៍​ថា​អនាគត​របស់​កីឡាករ​លេខ​៧​នេះ​ នឹង​ទៅ​ជា​យ៉ាងណា​វិញ។​គួរ​បញ្ជាក់​ផង​ដែរ​ថា​ Man Utd​ បាន​ទិញ​ Depay ​ក្នុង​តម្លៃ​២៥​លាន​ផោន​ ហើយ​ប្រសិន​បើ​ក្លឹប​លក់​រូបគេ​ក្នុង​តម្លៃ​១៤​លាន​ផោន​មែន​នោះ​ ក្រុម​បិសាច​ក្រហម​ក៏​ប្រឈម​នឹង​ការ​ខាត​ច្រើន​ដែរ៕


ផ្តល់សិទ្ធិដោយ៖ kqube
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
មន្ត្រីពន្ធនាគារខេត្តកំពង់ធំម្នាក់រំលោភសេពសន្...
98,956 Views (9-Jan-2017)
​​លោក​តា​ សួន​ សាន​​៖​ខ្ញុំ​មិន​ជា​អ្នក​​​សុំ...
34,037 Views (12-Jan-2017)
ជួយ​ដូរ​កង់​​ឡាន​ឲ្យ​នារី​​មិន​ធ្លាប់​ស្គាល់​...
32,888 Views (16-Jan-2017)
ផ្អើលអ្នកស្ទឹងត្រែងកាលពីម្សិលមិញ! នារីម្នាក់ត...
31,142 Views (10-Jan-2017)
កុមារ​កម្សត់​ពីរ​នាក់​បងប្អូន​ទទួល​បាន​ការ​សន...
22,485 Views (17-Jan-2017)
ម៉ាឡូយ! ខ្ញុងអាវ៉ង់ ញាប់សឹងដូចម៉ាស៊ីនផុង ពេលត...
19,940 Views (9-Jan-2017)
មើល​រូប​ភាព​នេះ​បាន​ដឹង​ថា​ថ្ងៃ​ចូល​កាន់​តំណែ...
19,926 Views (21-Jan-2017)
ច្រណែន​គ្រួសារ​គេ​បាន​សុខ​ ឲ្យ​​ប្ដី​ទៅ​លប​​​...
19,765 Views (23-Jan-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by