NewsVideos


តុលាការ​ឃុំ​ខ្លួន​កីឡា​ករ​ប្រដាល់​ម្នាក់​ដែល​ប្រទូស្ត​កេរ្តិ៍​នាងក្រមុំ​អាយុ​១៦ឆ្នាំ​
11-Jan-2017, 3:57 PM
​ពត៌មាន​កីឡា / ចំនួនទស្សនា: 301


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
ភ្នំពេញ៖ នគរបាលខណ្ឌច្បារអំពៅ បញ្ជាក់ថា កីឡាករប្រដាល់ក្លិបសុភានូមានជ័យម្នាក់ ដែលស្រវឹងទឹកត្នោតជូរទៅប្រទូស្តកេរ្តិ៍នាងក្រមុំអាយុ១៦ឆ្នាំ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៖៣០រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះ ជួលស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យឈ្មោះ ឌីន ឆៃណា ភេទប្រុស អាយុ២៥ឆ្នាំ ជាកីឡាករប្រដាល់នៅក្លិបសុភានូមានជ័យ ស្នាក់នៅភូមិកើតហេតុ មានស្រុកកំណើត នៅស្រុកអន្លង់វែង ខេត្តបន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះ អាយុ១៦ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះកើតហេតុ ស្ថិតនៅ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។ម្ដាយជនរងគ្រោះឈ្មោះ អុីន រ៉ន អាយុ ៤៣ឆ្នាំ មុខរបរជាបុគ្គលិកអនាម័យក្រុម ហ៊ុនមួយបានប្រាប់ថា មុនពេលកើតហេតុកូនស្រីគាត់ដេកនៅផ្ទះជួលខាងលើជាមួយ ប្អូនស្រី៣នាក់ទៀត។ ក្រោយមកស្រាប់តែជនសង្ស័យជាកីឡាករប្រដាល់បានចូលទៅដេកឱបកូនស្រីច្បងរបស់គាត់ តែនាង មិនបានចាប់អារម្មរណ៍ទេ ទាល់តែពេល ភ្ញាក់ដឹងខ្លួនឡើងទៅបត់ជើងតូចមើលទៅមិនមែនបងប្អូនក៏ស្ទុះចេញស្រែកផ្អើលឆោឡោ ហើយកូនស្រីរត់ទៅគោះទ្វារបន្ទប់ គាត់ទើបគាត់ដឹង ហើយទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ទៅចាប់ជនសង្ស័យ ដែលជាកីឡាករស្នាក់នៅក្នុងក្លិបសុភានូមានជ័យ ស្ថិតនៅក្នុងភូមិជាមួយគ្នា ។

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យជាកីឡាករ ប្រដាល់សេរីហ្វឹកហាត់នៅក្លិបសុភានូមានជ័យឡើងប្រកួតបានចំនួន១០ដងក្នុងនោះឈ្នះ៨ដង និងចាញ់២ដង។ មុនពេលកើតហេតុជនសង្ស័យបានទៅផឹកទឹកត្នោតជូរជាមួយមិត្តភក្តិ និងឪពុកមារបស់ជនរង គ្រោះសរុបទាំងអស់គ្នា៣នាក់អង្គុយផឹកនៅផ្ទះមិត្តភក្តិនៅក្បែរផ្ទះជនរងគ្រោះ ដោយផឹកទឹកត្នោតជូអស់២០លីត្ររហូតស្រវឹងជោកជាំ ហើយស្រាប់តែបាត់ឪពុកមារបស់ជនរងគ្រោះដែលអង្គុយជាមួយគ្នានោះ ទើបរូបគេដើររកក៏ចូលច្រឡំផ្ទះរបស់ជនរងគ្រោះ។ ពេលនោះជនសង្ស័យដើរ ចូលទៅស្រែកហៅឪពុកមា របស់ជនរង គ្រោះ តែអត់មានអ្នកឆ្លើយ ក៏ចូលទៅដេកឱបជនរងគ្រោះដែលកំពុងដេកជាមួយប្អូន៣នាក់។ លុះពេលជនរងគ្រោះដឹងខ្លួនក៏ស្រែកជេរ និងយករឿងហេតុប្រាប់ម្តាយ ហើយម្តាយក៏ប្ដឹងនគរបាលប៉ុស្តិ៍ឲ្យឃាត់ខ្លួនតែម្តង ។ក្រោយពីសមត្ថកិច្ចហៅជនសង្ស័យទៅសួរនាំ ជនសង្ស័យបានសារភាព ដូចការចោទប្រកាន់ពិតប្រាកដមែន៕




ផ្តល់សិទ្ធិដោយ៖ nokorwatnews
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ឃើញ​​ម្ដាយ​កូន​ប្រសា​ក្រ​​ពេក​​ មិន​ឲ្យ​ចូលរួ...
109,680 Views (15-Mar-2017)
គង់ សុជាតិ ​​​មិន​​​​​ខ្វល់រឿងកូនប្រុស​ ​​​​ជ...
25,891 Views (22-Mar-2017)
បើអូនមានសហាយស្មន់ មិនមែនរួមរ័កទាំងថ្ងៃម្តង៣នា...
24,840 Views (20-Mar-2017)
ប្រពន្ធ៣នាក់ អង្វរឲ្យប្ដីយក​ប្រពន្ធ២ទៀត ព្រោះ...
22,103 Views (23-Mar-2017)
ប្ដី​លួច​មាន​ស្រី ស្លុត​ចិត្ត​ខ្លាំង​ក្រោយ​​ទ...
21,311 Views (22-Mar-2017)
ថៃ ជាប់​លេខ​៣២ ជា​ប្រទេស​សប្បាយ​បំផុត នៅ​លើ​ព...
17,871 Views (21-Mar-2017)
ដៃ​​គូ ឃីម ឌីម៉ា ល្ងាច​នេះ ដែល​​ផ្ដួល​ ផល​ សោ...
17,828 Views (18-Mar-2017)
លួចពង្រាត់ទារិកាមិត្តភក្តិរបស់ខ្លួនទៅរុំស្កុត...
17,453 Views (10-Mar-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by