NewsVideos


CR7 ​រក​ចំណូល​ក្រៅ​ពី​បាល់ទាត់​​​បាន​ច្រើន​ជាង​គេ​ឆ្នាំ​២០១៦ រីឯ​ Bale ​​ជាប់​លេខ​៤
11-Jan-2017, 5:14 PM
​ពត៌មាន​កីឡា / ចំនួនទស្សនា: 255


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid បន្ទាប់​ពី​ឈ្នះ​ពាន​ UEFA Champions League, FIFA Club World Cup, Euro 2016 ​រួម​ទាំង​ពាន​កីឡាករ​ល្អ​បំផុត​លើ​លោក​ Ballon d’Or ​និង​ FIFA’s Best Men’s Player ​កាល​ពី​យប់​​ថ្ងៃ​ច័ន្ទ​ ពេល​នេះ​បាន​ជាប់​ឈ្មោះ​​ជា​កីឡាករ​ ដែល​រក​ចំណូល​ក្រៅ​ពី​បាល់ទាត់​ បាន​ច្រើន​​​ជាង​គេ​បំផុត​ថែម​ទៀត​ ក្នុង​ចំណោម​កីឡាករ​បាល់ទាត់​ទាំង​អស់ ខណៈ​ដែល​មិត្ត​រួម​ក្រុម​របស់​គេ​ Gareth Bale ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៤។

តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​​ពី​ London School of Marketing ​បាន​ឲ្យ​ដឹង​ថា ​​​បញ្ជី​កីឡាករ​ដែល​មាន​ចំណូល​ច្រើន​ជាង​គេ​បំផុត​ឆ្នាំ​២០១៦ ​​ទាំង​៣០​នាក់​គ្រប់​ប្រភេទ​កីឡា​​ទាំង​អស់ ​​មាន​កីឡាករ​​​បាល់ទាត់​តែ​ ៤​នាក់​ទេ​ ​ហើយ​ក្នុង​ចំណោម​៤​នាក់​នោះ​គឺ Ronaldo ​​មាន​ចំណូល​ច្រើន​​ជាង​គេ​លំដាប់​លេខ​១។ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ វ័យ​៣១​ឆ្នាំ​ CR7 ​​​បាន​ចំណូល​ ២៦,២​​លាន​ផោន​ (ជិត​៣២​លាន​ដុល្លារ) ​ឆ្នាំ​មុន​ បន្ទាប់​ពី​​ចុះ​កុងត្រា​សហការ​ផ្ទាល់​ខ្លួន​​ ជាមួយ​ក្រុមហ៊ុន​ Nike, Tag Heuer និង​ Herbalife។ រីឯ​ Lionel Messi ​ស្ថិត​នៅ​លេខ​២ ​​​បាន​ចំណូល​ ២៣​លាន​ផោន​ (ជិត​២៨​លាន​ដុល្លារ) ​ក្រោយ​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ Adidas, EA, Gatorade, Audemars Piguet, Gillette និង​ Tata Motors។ ចំណែក​ឯ​លេខ​៣​គឺ Neymar ​១៨,៩​លាន​ផោន​ (២៣​លាន​ដុល្លារ) ​និង​លេខ​៤ Bale ​បាន​ចំណូល​ ៩​លាន​ផោន​​ (ជិត​១១​លាន​ដុល្លារ)៕



ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រ...
91,177 Views (16-Feb-2017)
ដំណឹង​ល្អ! តម្លៃ​​​​​អគ្គីសនី​​​ក្នុង​​ខេត្ត​...
59,613 Views (11-Feb-2017)
កូន​ស្រី​ចាប់​បាន​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ក៏​ប...
29,119 Views (16-Feb-2017)
ឈឺ​ចិត្ត​តិច​អី! ទើប​បើក​ប្រាក់​ខែ ខំ​ប៉ាវ​ម្...
24,545 Views (9-Feb-2017)
កក្រើកឆាក! ស្រីស្អាតច្រៀងពីរោះម្លឹងទៅហើយ ប្រុ...
20,426 Views (18-Feb-2017)
រក​ឃើញ​នារី​ម្នាក់ មាន​មុខ​មាត់​​ស្រដៀង​ អម្ព...
19,763 Views (11-Feb-2017)
ស្ដែង​! រក​ឃើញ​ត្រសក់​ទៀត​ បន្ទាប់​ពី​​បញ្ចាំ...
16,797 Views (15-Feb-2017)
មួយភ្លែតក្មួយយាយភូបាញ់បោះសេរីដល់ពីរដង​ និងវាយ...
16,034 Views (6-Feb-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by