NewsVideos


Pogba​ បង្ហាញ​ក្ដី​បារម្ភ​ខ្លាំង​ចំពោះ​បង​ប្រុស​ក្រោយ​រង​របួស​យប់​មិញ​
17-Feb-2017, 8:58 PM
​ពត៌មាន​កីឡា / ចំនួនទស្សនា: 550


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
ខ្សែ​បម្រើ​ឆ្នើម​ Paul​ Pogba​ បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​បញ្ហា​របួស​របស់​បង​ប្រុស​បង្កើត​ Florentin​ Pogba​​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ក្រុម​របស់​ខ្លួន​ Manchester​ United​ យក​ឈ្នះ​លើ​ក្រុម​ Saint-Étienne​ ៣-០​ កាល​ពី​យប់​មិញ​។

ក្នុង​ការ​ប្រកួត​ Europa​ League​ វគ្គ​៣២​ក្រុម​ចុង​ក្រោយ​ជើង​ទី​មួយ​កាល​ពី​យប់​មិញ​ Paul​ Pogba​ របស់​ Man​ Utd​ និង​បង​ប្រុស​ Florentin​ Pogba​ របស់​ Saint-Étienne​ ទើប​តែ​បាន​ប៉ះ​គ្នា​ជា​លើក​ដំបូង​នៅ​លើ​ទី​លាន​។ យ៉ាងណាមិញ​ ក្នុង​ការ​ប្រកួត​នោះ​ដែរ​បង​ប្រុស​របស់​តារា​ឆ្នើម​សញ្ជាតិ​បារាំង​រូប​នេះ​បាន​រង​របួស​ត្រូវ​ប្ដូរ​ចេញ​ក្នុង​នាទី​ទី​៧៨​ ហើយ​ភ្លាម​ៗ​នោះ​គេ​ក៏​សង្កេត​ឃើញ​ Paul​ Pogba​ ដើរ​ទៅ​មើល​ពី​អាការៈ​បង​ប្រុស​និង​បាន​បង្ហាញ​ពី​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ផង​ដែរ​។ សូម​បញ្ជាក់​ផង​ដែរ​ថា​ Manchester​ United​ បាន​យក​ឈ្នះ​ Saint-Étienne​ ៣​ទល់​នឹង​០​ជើង​ទី​មួយ​ក្នុង​ដី​ខ្លួន​ឯង​ ហើយ​ពួក​គេ​នឹង​ជួប​គ្នា​ម្ដង​ទៀត​ក្នុង​ជើង​ទី​ពីរ​នៅ​ថ្ងៃ​ទី​២៣​ខាង​មុខ​៕




ផ្តល់សិទ្ធិដោយ៖ kqube
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រ...
91,917 Views (16-Feb-2017)
ដំណឹង​ល្អ! តម្លៃ​​​​​អគ្គីសនី​​​ក្នុង​​ខេត្ត​...
59,858 Views (11-Feb-2017)
​គឹម ហ៊ាង៖ ​​ប្ដី​ប្រពន្ធ​ប្រាក់​ខែ​ត្រឹម​៤០០...
50,708 Views (24-Feb-2017)
អាណិត​ ថន តារា ណាស់​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ក...
36,499 Views (23-Feb-2017)
កូន​ស្រី​ចាប់​បាន​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ក៏​ប...
29,300 Views (16-Feb-2017)
កក្រើកឆាក! ស្រីស្អាតច្រៀងពីរោះម្លឹងទៅហើយ ប្រុ...
20,626 Views (18-Feb-2017)
រក​ឃើញ​នារី​ម្នាក់ មាន​មុខ​មាត់​​ស្រដៀង​ អម្ព...
19,846 Views (11-Feb-2017)
ទីបំផុត​ វីដេអូ​សកម្មភាព​លួច​​ធ្វើ​ឃាត​ គីម ជ...
17,403 Views (20-Feb-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by