NewsVideos


កីឡាករ​ឥណ្ឌូណេស៊ី​ម្នាក់​​និយាយ​ថា​ ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​កៅអី​ជម្រើស​ជាតិ​ ពេល​ជួប​កម្ពុជា ​ខែ​មិថុនា​ខាង​មុខ​
19-May-2017, 6:08 PM
​ពត៌មាន​កីឡា / ចំនួនទស្សនា: 176


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ Irfan Bachdim  បាន​និយាយ​ថា ​រូប​គេ​ពិត​ជា​មាន​មោទនភាព ​ប្រសិន​បើ​ត្រូវ​បាន​ផ្ដល់​ឱកាស​កោះហៅ ​ចូល​លេង​ក្នុង​ជម្រើស​ជាតិ​ម្ដង​ទៀត​ ខណៈ​ក្រុម​ជម្រើស​ជាតិ​ឥន្ទ្រី​ដី​កោះ​មួយ​នេះ​ ត្រូវ​ជួប​គោ​ព្រៃ​កម្ពុជា ​ក្នុង​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​ថ្ងៃ​ទៅ​  ៨​ ខែ​មិថុនា​ខាង​មុខ។

ក្រៅ​ពី​ជួប​កម្ពុជា​នៅ​ថ្ងៃ​ទី​៨​មិថុនា ​ឥណ្ឌូណេស៊ី​ ក៏​ត្រូវ​ជួប​ក្រុម​ជម្រើស​ជាតិ​ព័រតូរីកូ ​នៅ​៥​ថ្ងៃ​បន្ទាប់​មក​ទៀត។ ខ្សែ​ប្រយុទ្ធ​​ស្លាប​វ័យ​២៨​ឆ្នាំ​រូប​នេះ បាន​សន្យា​ថា​នឹង​ធ្វើ​ការ​ធ្ងន់​ ហើយ​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​ Liga 1 ជាមួយ​ក្រុម ​Bali United។ ​ Irfan Bachdim ត្រូវ​បាន​គេ​ដឹង​ថា​នឹង​មាន​ឈ្មោះ​ក្នុង​ក្រុម​របស់​លោក Luis Milla ធ្វើ​ដំណើរ​មក​ទី​ក្រុង​ភ្នំពេញ​ ខណៈ​ខ្សែ​បម្រើ​លេង​ក្នុង​ក្លឹប​នា​កោះ​បាលី​មួយ​នេះ ​តែង​តែ​ជាប់​ក្នុង​ជម្រើស​ដំបូង​របស់​ក្លឹប​ ខណៈ​លើក​នេះ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​ត្រូវ​បាន​កោះ​ហៅ​តែ​ ៥​នាក់​ប៉ុណ្ណោះ ​​ហើយ​ក្រៅ​ពី​នេះ ​សុទ្ធ​​តែ​កីឡាករ​ក្នុង​ក្រុម​ជម្រើស​ជាតិ​វ័យ​ក្រោម​២២​ឆ្នាំ។

“ ខ្ញុំ​តែង​តែ​ត្រៀម​ខ្លួន​សម្រាប់​លេង​ ក្នុង​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ ។ ប្រសិន​បើ​ខ្ញុំ​ត្រូវ​បាន​កោះ​ហៅ​ ខ្ញុំ​ពិត​មាន​មោទនភាព​ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ធ្ងន់​ជា​មុន​សិន"។ Irfanនិយាយ​ក្នុង​កាសែត​ Goal Indonasia។កីឡាករ​វ័យ​២៨​ឆ្នាំ​ក៏​បាន​និយាយ​សរសើរ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ថ្មី ​សញ្ជាតិ​អេស្ប៉ាញ​លោក Luis Milla ។ បើ​យោង​តាម ​Irfan, Milla មាន​តិកនិក​ហ្វឹក​ហាត់​អាច​ជួយ​កីឡាករ​រីក​ចម្រើន​បាន​។ គាត់​បាន​និយាយ​ថា​៖" គាត់​កំពុង​នាំ​យក​ទស្សនវិជ្ជា​ ហើយ​ខ្ញុំ​ស្រឡាញ់​ស្ដាយ៍​លេង​របស់​គាត់"។សូម​បញ្ជាក់​ថា​កីឡាករ​អាច​លេង​បាន​បី​ដំណែង ប្រយុទ្ធ បម្រើ​ប្រយុទ្ធ​ស្លាប ​និង​បម្រើ​កណ្ដាល​រូប​នេះ ​ចូល​លេង​ឲ្យ​ឥណ្ឌូណេស៊ី​បាន​២៩​ប្រកួត​រក​បាន​១០​គ្រាប់​៕




ផ្តល់សិទ្ធិដោយ៖ kqube
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ដាក់​កាមេរ៉ា​លួច​ថត​ប្រពន្ធ​ ឲ្យ​ដឹង​ថា​មួយ​ថ...
32,201 Views (18-May-2017)
ខំឲ្យស្បោងមាស និងពេជ្រទៅអ្នកសុំទាន នៅតែរកស៊ីម...
29,103 Views (17-May-2017)
ស្មានតែអ្នកយាមឡាន ភ្ញៀវចេះតែហុច ១០០០រៀលរាល់ថ្...
24,006 Views (19-May-2017)
នារីៗនាំគ្នា​បង្ហោះរូបរ៉ូប ដែលកុម្ម៉ង់ទិញ​តាម...
18,819 Views (17-May-2017)
កក្រើកទៀតហើយ! ឃ្មឹបនិងនាយហុងដា លេងកំប្លែងរួមគ...
18,111 Views (20-May-2017)
ប៉ុន្មាន​កម្មវិធី​មក​នេះ នាយ កុយ ប្រាប់​ថា កា...
17,873 Views (22-May-2017)
ប្រទះ​ឃើញ​នាង ឃ្មឹប ភរិយា​ទី​១ ហុងដា រូបរាង​ដ...
17,141 Views (15-May-2017)
ពិនិត្យមើល​បាតដៃ បើមាន​ខ្សែបន្ទាត់នេះ អ្នកពិត...
15,975 Views (19-May-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by