NewsVideos


ជិត​ច្បាស់​ហើយ ! MC Gregor ព្រម​ឡើង​សង្វៀន​ជាមួយ Floyd រង់ចាំតែ​ចម្លើយ​ពី Floyd ថា OK ប៉ុណ្ណោះ​
19-May-2017, 7:00 PM
​ពត៌មាន​កីឡា / ចំនួនទស្សនា: 143


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
កន្លងមក​ធ្លាប់តែ​ឃើញ​កីឡា​ករទាំង​២​នេះ បោះពាក្យ​សម្តី​ឲ្យ​គ្នា​ទៅវិញទៅមក តាម​បណ្តាញ​សង្គម Instagram របស់ខ្លួន តែ​ពេលនេះ​អ្វីៗ​ដែល​ដែល​ប្រិយមិត្ត​សង្ឃឹមទុក​ជិត​ក្លាយជា​ការពិតហើយ ។​

ជំនួប​រវាង​អ្នក​ប្រដាល់​មិនដែល​ចាញ់​របស់​អាមេរិក Floyd Mayweather និង​ម្ចាស់​ជើងឯក​ខ្សែក្រវ៉ាត់ UFC សញ្ជាតិ អៀក​ឡង់ Conor MC Gregor ជិត​ក្លាយជា​ការពិតហើយ បន្ទាប់ពី MC Gregor យល់ព្រម​ចុះកិច្ចសន្យា​ឡើង​សង្វៀន​ប្រកួត​ជាមួយ Floyd រួចរាល់ ។ ក្នុងពេល​នោះដែរ ប្រធាន UFC លោក Dana White បាន​និយាយថា «​ខាង MC Gregor បាន​យល់ព្រម​ចុះកិច្ចសន្យា​ក្នុងជំនួប​ជាមួយ Floyd រួចរាល់​ហើយ នៅឡើយ​តែ​ភាគី​ខាង Floyd ទេ​ដែល​មិនទាន់បាន​ចុះកិច្ចសន្យា​ព្រម​ប្រកួត​ជាមួយ MC Gregor ។

ដូច្នេះ​ប្រសិនបើ Floyd ព្រម​ចុះកិច្ចសន្យា​ក្នុងការ​ប្រកួត​នេះ​មែន នោះ​ជំនួប​រវាង​អ្នក​ទាំងពីរ នឹង​កើតឡើង​ក្នុងពេល​ខាងមុខ​ឆាប់ៗ​នេះជាក់​ជាមិនខាន ខណៈ​កន្លងមក Floyd ធ្លាប់​និយាយថា ខ្លួន​នឹងធ្វើ​ការប្រកួត​ជាមួយ MC Gregor ប្រសិនបើ​ទឹក​លុយ​ដល់ ៕

អត្ថបទពាក់ព័ន្ធ ៖
យោងតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មាន Mirror របស់អង់គ្លេស កាលពីថ្ងៃទី០៣ ខែឧសភាកន្លងទៅថ្មីៗនេះ បានឲ្យដឹងថា កំពូលអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather បានសារភាពថាខ្លួនអាចនឹងប្រកួតចាញ់ កីឡាករ UFC Conor McGregor នៅពេលការប្រកួតកើតឡើងនៅពេលខាងមុខឆាប់ៗ ។

Floyd គឺជាកំពូលកីឡាករប្រដាល់សកលសេរីម្នាក់ដ៏ល្បីឈ្មោះរបស់សហរដ្ឋអាមេរិក។ តាំងពីចាប់អាជីពជាអ្នកប្រដាលមក Floyd មិនដែលស្គាល់ពាក្យថាចាញ់ទេនៅលើសង្វៀនប្រកួត សូម្បីតែស្តេចប្រដាល់ហ្វីលីពីន Manypacio ក៏ធ្លាប់ចាញ់ពិន្ទុក្រោយកណ្តាប់ដៃរបស​​គេដែរ ។

ចំណែកកីឡាករ Conor McGregorអ្នកប្រដាល់ UFC ឯណេះវិញ ជាកីឡាករមួយរូបដែលមានកណ្តាប់ដៃធ្ងន់ ការវាយដៃគូប្រកួតបានរហ័ស និងច្បាស់ៗ ហើយការប្រកួតនៅក្នុងទ្រុងរបស់គេម្តងៗសឹងតែឈ្នះគ្រប់ការប្រកួតទៅហើយ ។

កំពូលកីឡាករប្រដាល់ទាំងពីររូបនេះត្រូវបានគេរំពឹងថា នឹងឡើងសង្វៀនប្រកួតជាមួយគ្នានៅថ្ងៃខាងមុខឆាប់ៗ មូលហេតុដោយសារ Floyd Mayweather ធ្លាប់ប្រកាសថា រូបគេនឹងប្រកួតជាមួយ McGregor ដោយសារតែកីឡាកររូបនេះនៅក្មេងខ្លួនច្រើនឆ្នាំ ហើយ Floyd បានបន្ថែមទៀតថា ការប្រកួតនឹងកើតឡើងឆាប់ប្រសិនបើការប្រកួតនេះ ហ៊ានឲ្យតម្លៃខ្លួនគេខ្ពស់ ។

ផ្ទុយទៅវិញ McGregor កីឡាករ UFC ម្នាក់នេះពិតជាចង់ប្រកួតជាមួយ Floyd ខ្លាំងណាស់ ក្នុងក្របខ័ណ្ឌប្រដាល់សកលសេរី ទោះបីជាគេជាអ្នកប្រដាល់ UFC ក៏ដោយ ។ កន្លងមកនេះ McGregor បានចេញវីដេអូឃ្លីបមួយកំពុងធ្វើការហ្វឹកហាត់សម្រកទម្ងន់ ដើម្បីយកកីឡូស្មើនឹង Floyd ធ្វើការប្រកួតឆាប់នៅពេលខាងមុខនេះ ហើយគេបាននិយាយក្នុងឃ្លីបនោះទៀតថា បើមិនបានប្រកួតជាមួយ Floyd ក៏ប្រកួតជាមួយ Manypacio ដែរ ។

ងាកមកមើលប្រវត្តិខ្លះៗរបស់កំពូលអ្នកប្រដាល់ទាំងពីរនាក់នេះវិញ ៖
Floyd Wayweather មានអាយុ ៣៩ឆ្នាំ ក្នុងអាជីពជាអ្នកប្រដាល់សកលសេរី ធ្លាប់ប្រកួតបាន៤៩ដង ឈ្នះទាំង៤៩ដង ផ្តួលដៃគូឲ្យន្លប់់នៅលើសង្វៀនចំនួន២៦ដង មិនធ្លាប់ស្មើ ហើយក៏មិនមានប្រវត្តិចាញ់ដែរ ។ចំណែកឯអ្នកប្រដាល់ UFC កីឡាករ McGregorវិញ មានអាយុ២៨ឆ្នាំ ធ្លាប់ប្រកួតបាន២២លើក ក្នុងនោះឈ្នះ១៩លើក ចាញ់់៣លើក និងផ្តួលដៃគូប្រកួតនៅលើសង្វៀនឲ្យចុះចាញ់ចំនួន១៧លើក ដោយឡែកប្រវត្តិស្មើមិនធ្លាប់មានទេ ៕







ផ្តល់សិទ្ធិដោយ៖ dtn7
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ដាក់​កាមេរ៉ា​លួច​ថត​ប្រពន្ធ​ ឲ្យ​ដឹង​ថា​មួយ​ថ...
32,201 Views (18-May-2017)
ខំឲ្យស្បោងមាស និងពេជ្រទៅអ្នកសុំទាន នៅតែរកស៊ីម...
29,103 Views (17-May-2017)
ស្មានតែអ្នកយាមឡាន ភ្ញៀវចេះតែហុច ១០០០រៀលរាល់ថ្...
24,005 Views (19-May-2017)
នារីៗនាំគ្នា​បង្ហោះរូបរ៉ូប ដែលកុម្ម៉ង់ទិញ​តាម...
18,819 Views (17-May-2017)
កក្រើកទៀតហើយ! ឃ្មឹបនិងនាយហុងដា លេងកំប្លែងរួមគ...
18,111 Views (20-May-2017)
ប៉ុន្មាន​កម្មវិធី​មក​នេះ នាយ កុយ ប្រាប់​ថា កា...
17,873 Views (22-May-2017)
ប្រទះ​ឃើញ​នាង ឃ្មឹប ភរិយា​ទី​១ ហុងដា រូបរាង​ដ...
17,141 Views (15-May-2017)
ពិនិត្យមើល​បាតដៃ បើមាន​ខ្សែបន្ទាត់នេះ អ្នកពិត...
15,975 Views (19-May-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by