NewsVideos


រក​ឃើញ​ជ័យ​លាភី​ នៃ​ការ​ប្រកួត​ស្ថាបត្យ​កម្ម ​របស់​វិទ្យា​ស្ថាន​បារំាង​
15-Sep-2013, 8:41 AM
ស្នាដៃនិស្សិត / ចំនួនទស្សនា: 1525


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
ភ្នំពេញៈ វិទ្យាស្ថានបារំាប្រចាំ នៅកម្ពុជា បានរកឃើញ ជ័យលាភី នៃការប្រកួតស្នាដៃ ស្ថាបត្យកម្មរបស់ និស្សិតដែលមកពី សាកលវិទ្យាល័យ នានាក្នុង ព្រះរាជាណាចក្រកម្ពុជា។ កាលយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៣ វិទ្យាស្ថានបារំាង បានរៀបចំនូវការប្រកាស ជ័យលាភីការប្រកួតនេះ។

អស់រយៈពេល៥ឆ្នាំ ហើយដែលនិស្សិត ផ្នែកស្ថាបត្យកម្ម នៅសាកលវិទ្យាល័យ នានានៅកម្ពុជា បានចូលរួមប្រកួតស្នាដៃ និងគំនិតច្នៃប្រឌិត របស់ពួកគេ ក្នុងគម្រោង បង្កើតរូបសំណាកតូច (ម៉ាកែត) និងប្លង់។ ឆ្នាំនេះជ័យលាភី លេខ១ បានទៅលើក្រុមនិស្សិត មកពីសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ បន្ទាប់ពីទទួលបាន ការដាក់ពិន្ទុនិង វាយតម្លៃពីគណកម្មការ វាយតម្លៃជំនាញមួយ មុនឹងផ្តល់រង្វាន់។ អ្នករៀបចំកម្មវិធីប្រកួត ប្រជែងមកពីវិទ្យាស្ថាន បារាំងបានបញ្ជាក់ថា សម្រាប់ឆ្នាំ ២០១៣ នេះ ការប្រកួតប្រជែង ស្ថាបត្យកម្មគឺផ្តោតទៅលើ គម្រោងនៃការបង្កើត ”គេហដ្ឋានបេតិកភណ្ឌ” នៅក្នុងអតីតអគារស្នងការដ្ឋាន ប៉ូលីលក្រុងភ្នំពេញ (ជិតក្រសួងប្រៃណីយ៍) ។

មុនពេលប្រកួតនិស្សិត ត្រូវបានបង្រៀនឲ្យ យល់ពីបញ្ហានៃការជួសជុល បេតិកភណ្ឌឡើងវិញ ធ្វើយ៉ាងណារក្សា លក្ខណៈអគារព្រមទាំង ពង្រកបន្ថែមនូវទិដ្ឋភាព សម័យថ្មី។ ប្រភពដដែលបញ្ជាក់ដែរថា អ្វីដែលលំបាកបំផុត សម្រាប់អ្នកចូលរួម ប្រកួតប្រជែងគឺការរក្សា ចេតនាអភិរក្សអនុស្សាវរីយ៍ នៃតួនាទីដំបូងរបស់ អគារស្នងការដ្ឋានប៉ូលីស ពិសេសគឺអភិរក្សរចនា ស្ថាបត្យកម្មខាងក្នុង។

ក្រោមការត្រួតពិនិត្យ វាយតម្លៃពីក្រុមអ្នកជំនាញ ជ័យលាភីលេខ១ បានទៅលើក្រុមនិស្សិត មកពីសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ មានសិស្សិតឈ្មោះ កុល សុគុណរ័ត្ន, ពុំ ដាវីត, អ៊ិត សុវណ្ណារិទ្ធិ ដោយពួកគេទទួលបាន បណ្ណសរសើរជាមួយនឹង ទឹកប្រាក់ចំនួន៥០០ដុល្លារ។ រីឯជ័យលាភីលេខ២ បានទៅលើក្រុមនិស្សិត មកពីមហាវិទ្យាល័យ លីមកុកវីងទទួលបានលិខិត សរសើរនិងទឹកប្រាក់៣០០ដុល្លារ និងជ័យលាភីលេខបី បានទៅលើក្រុមនិស្សិត មកវិទ្យាស្ថានបច្ចេកវិទ្យា នៃកម្ពុជាដោយទទួលបាន បណ្ណសរសើរ និងទឹកប្រាក់២០០ដុល្លារ។ បន្ទាប់ពីប្រកាសលទ្ធផលគម្រោងប្លង់ រូបសំណាកតូចត្រូវបាន ដាក់បើកឲ្យមានការចូល ទស្សនាដោយសេរីនៅវិទ្យាស្ថាន បារាំងផងដែរ៕




អត្ថបទដោយ៖​ vow-news.com
ផ្តល់សិទ្ធិដោយ៖ loo
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ដាក់​កាមេរ៉ា​លួច​ថត​ប្រពន្ធ​ ឲ្យ​ដឹង​ថា​មួយ​ថ...
32,201 Views (18-May-2017)
ខំឲ្យស្បោងមាស និងពេជ្រទៅអ្នកសុំទាន នៅតែរកស៊ីម...
29,103 Views (17-May-2017)
ស្មានតែអ្នកយាមឡាន ភ្ញៀវចេះតែហុច ១០០០រៀលរាល់ថ្...
24,005 Views (19-May-2017)
នារីៗនាំគ្នា​បង្ហោះរូបរ៉ូប ដែលកុម្ម៉ង់ទិញ​តាម...
18,818 Views (17-May-2017)
កក្រើកទៀតហើយ! ឃ្មឹបនិងនាយហុងដា លេងកំប្លែងរួមគ...
18,111 Views (20-May-2017)
ប៉ុន្មាន​កម្មវិធី​មក​នេះ នាយ កុយ ប្រាប់​ថា កា...
17,873 Views (22-May-2017)
ប្រទះ​ឃើញ​នាង ឃ្មឹប ភរិយា​ទី​១ ហុងដា រូបរាង​ដ...
17,141 Views (15-May-2017)
ពិនិត្យមើល​បាតដៃ បើមាន​ខ្សែបន្ទាត់នេះ អ្នកពិត...
15,975 Views (19-May-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by