NewsVideos


 រកឃើញជ័យលាភី ជើងឯកនៃការប្រកួត ស្នាដៃស្ថាបត្យកម្ម
4-Oct-2014, 2:28 PM
ស្នាដៃនិស្សិត / ចំនួនទស្សនា: 1161


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
ភ្នំពេញ៖ សកលវិទ្យាល័យន័រតុន ជាសកលវិទ្យាល័យ ឈានមុខគេ ផ្នែកស្ថាបត្យកម្ម ដែលមានគ្រូ បង្រៀនល្បីៗខ្មែរនិងបរទេស ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការបង្រៀន ដល់សិស្សានុសិស្ស ឲ្យទទួលបាននូវជ័លាបភីលេខ១ ក្នុងការប្រកួតប្រជែង ទៅលើការរចនាប្លង់ផ្ទះ ,អាគារខ្ពស់ ក្នុងចំណោមសកលវិទ្យាល័យទាំង៦ នៅក្នុងរាជធានីភ្នំពេញ។

ជ័យលាភីលេខ១ នៅក្នុងការប្រកួតសិស្សពូកែផ្នែកស្ថាបត្យកម្ម  នោះត្រូវបានប្រគល់ជូនទៅសិស្សនៃសកលវិទ្យាល័យន័រតុន ដែលឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆាំ្ន២០១៤ ខាងមុខនេះ។ 

លោក ជាម ផានិ្នន សាស្រ្តាចារ្យផ្នែកស្ថាបត្យកម្មប្រចាំ សកលវិទ្យាល័យន័រតុន មានប្រសាសន៍ថា”ជារៀងរាល់ខែកញ្ញា វិទ្យាស្ថានតែងតែស្នើឲ្យនិសិ្សតផ្នែកស្ថាបត្យកម្ម មកពីបណ្តាមហាវិទ្យាល័យនៅក្នុងរាជធានីភ្នំពេញ  ដើម្បីបង្ហាញស្នាដៃបង្កើតថ្មី និងចំណេះដឹងធ្វើរបស់ពួកគេទៅតាមប្រធានបទមួយដែលចេញដោយវិទ្យាស្ថាន”។

លោកបន្តថា ក្នុងឆ្នាំនេះ ក្រុមនិសិ្សត៦ក្រុមដែលមកពី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យន័រតុន  វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យមេគង្គកម្ពុជា  វិទ្យាស្ថានស៊ីនេរុ និងសាកលវិទ្យាល័យលីមកុកវីង ។ ការប្រកួតនៃគម្រោងនេះបានទទួលការវាយតម្លៃ ពីសំណាក់មេប្រយោគន៍ជំនាញ៦នាក់ ទាំងខ្មែរនិងបរទេស ដែលមានការវិនិច្ឆ័យលើ៥ចំនុចរួមមាន៖  ១- ទស្សនៈនៃការបង្កើតប្លង់, ២-សោភណ្ឌភាព, ៣-មុខងារនៃការប្រើប្រាស់, ៤- សំណង់អាគារ, ៥- សំណួរផ្ទាល់មាត់ ។ លោកបានបន្តទៀតថា  ប្រធានបទក្នុងឆ្នាំនេះគឺ “ការក្រឡែកមើលជាថ្មី” ដែលតម្រូវឲ្យក្រុមនិសិ្សតរចនាលំនៅដ្ឋានជាផ្ទះល្វែងនៅក្នុងទីក្រុង ដែលក្នុងការប្រកួតនោះត្រូវបានទៅលើសិស្សនៃសាកលវិទ្យាល័យន័រតុន លោក លឹម ជុងងី , លោក ហ៊ាវ ជីងអ៊ា និងកញ្ញា សើ ហានីហ្វាស់  ដែលជាសិស្សពូកែផ្នែកស្ថាបត្យកម្ម និងដណ្តើម ជីលាបភីជូនសាលារបស់យើង។

កញ្ញា សើ ហានីហ្វាស់  ជានិសិ្សតសាកលវិទ្យាល័យន័រតុន ដែលបានជីលាភី បានឲ្យដឹងថា គំនិតក្នុងការបង្កើតប្លង់របស់ខ្លួន ក្នុងការរចនា ផ្ទះល្វែងនោះ គឺដោយសារតែមើលឃើញពីការបំភ្លេច របស់ផ្ទះល្វែងដែលបង្កើតក្នុងសម័យបារំាងគ្រប់គ្រង និងបាត់បង់បន្តិចម្តងៗ នូវរចនាបទខ្មែរសម័យថ្មី ដែលបង្កើតឡើងក្នុងសម័យសង្គមរាស្រ្តនិយម ដូច្នេះទើបធ្វើឲ្យពួកគេរើកកាយ ឡើងវិញនិងបូកបញ្ជូល នូវគំនិតបង្កើតថ្មី និងការរចនាដោយនិរន្តរភាព ហើយរចនាឡើងនូវអាគារជំនាន់ថ្មី  របស់រចនាបទខ្មែរសម័យថ្មី ក៏ជាគោលបំណង់ក្នុងបញ្ជូលឲ្យស៊ីគ្នា និងសំណង់បេតិកភណ្ឌ ដែលបន្សល់ទុកតំាង ពីសម័យរាស្រ្តនិយមផងដែរ។ កញ្ញាម្នាក់នេះបានបន្តថា និស្សិតសាកលវិទ្យាល័យន័រតុន បានសំណូមពរឲ្យមានការអភិរក្ស នូវរចនាបទស្ថាបត្យខ្មែរ សម័យទំនើប ដែលជាភស្តុតាង និងស្នាដៃរបស់ស្ថាបត្យកររបស់ខ្មែរ ហើយក៏សូមឲ្យមិត្តនិស្សិតស្ថាបត្យករ ទាំងអស់សូមកំភ្លេច បញ្ជូលគំនិតនូវការរចនា ដោយនិរន្តរភាព ទៅលើគម្រោងអភិវឌ្ឃន៍ ទាំងឡាយនៅថ្ងៃអនាគត ។

សូមបញ្ជាក់ផងដែរថា សាកលវិទ្យាល័យន័រតុនទទួលបានជ័យលាភីលេខ ១ , វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទទួលបានជ័យលាភីលេខ២ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទទួលបានជ័យលាភីលេខ៣ ៕ 




ផ្តល់សិទ្ធិដោយ៖ lookingtoday
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រ...
91,881 Views (16-Feb-2017)
ដំណឹង​ល្អ! តម្លៃ​​​​​អគ្គីសនី​​​ក្នុង​​ខេត្ត​...
59,833 Views (11-Feb-2017)
​គឹម ហ៊ាង៖ ​​ប្ដី​ប្រពន្ធ​ប្រាក់​ខែ​ត្រឹម​៤០០...
37,284 Views (24-Feb-2017)
អាណិត​ ថន តារា ណាស់​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ក...
35,604 Views (23-Feb-2017)
កូន​ស្រី​ចាប់​បាន​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ក៏​ប...
29,283 Views (16-Feb-2017)
កក្រើកឆាក! ស្រីស្អាតច្រៀងពីរោះម្លឹងទៅហើយ ប្រុ...
20,623 Views (18-Feb-2017)
រក​ឃើញ​នារី​ម្នាក់ មាន​មុខ​មាត់​​ស្រដៀង​ អម្ព...
19,836 Views (11-Feb-2017)
ទីបំផុត​ វីដេអូ​សកម្មភាព​លួច​​ធ្វើ​ឃាត​ គីម ជ...
17,395 Views (20-Feb-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by