NewsVideos


ផ្ទះក្នុងក្ដីសុបិនរបស់កញ្ញា ផាង ម៉ាលីនី
12-Jan-2014, 10:27 AM
ស្នាដៃនិស្សិត / ចំនួនទស្សនា: 1422


រូប​ភាព​មើល​ពី​ខាង​ក្រៅ

ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
អ្នកឌីហ្សាញៈ កញ្ញា ផាង ម៉ាលីនី

ការពណ៌នាអំពីគម្រោងៈ កញ្ញា ម៉ាលីនី បានឌីហ្សាញផ្ទះក្នុងក្ដីសុបិន្តនេះឡើងសម្រាប់បំពេញនូវបំណងប្រាថ្នារបស់នាង និងដើម្បីធានានូវគុណភាពនៃការរស់នៅរបស់គ្រួសារនាងនាថ្ងៃអនាគតអោយកាន់តែប្រសើរឡើង។ ក្នុងការឌីហ្សាញផ្ទះនេះកញ្ញា ម៉ាលីនី បានយកលំនាំតាមទ្រឹស្ដីស្ថាបត្យករអាមេរិកលោក Daniel Libeskind ដែលល្បីល្បាញក្នុងការឌីហ្សាញអាគារមានរាងប្លែកៗហើយភាគច្រើនមានលក្ខណៈជាមុំស្រួចខុសពីធម្មតា។

ទស្សនៈឌីហ្សាញៈ ដោយសារតែការរស់នៅក្នុងផ្ទះរាងប្រអប់ និងរាងចតុកោណកែងគឺមានលក្ខណៈសាមញ្ញធម្មតា ដូចច្នេះហើយទើបកញ្ញា ម៉ាលីនី ចង់ផ្លាស់ប្ដូរបទពិសោធន៍មករស់នៅក្នុងផ្ទះដែលមានរាងប្លែកៗដែលអាចផ្ដល់នូវអារម្មណ៍ថ្មីផ្សេងទៀត។ កញ្ញាបានបញ្ជាក់ទៀតថា អ្វីដែលជាចំណុចពិសេសរបស់ទ្រង់ទ្រាយផ្ទះនេះគឺវាត្រូវបានបង្កើតឡើងដោយយកត្បូងកែវចរណៃ (Crystal) ចំនួន ៣ដាក់ប្រសព្វជាមួយគ្នាហើយកញ្ញាក៏បានឌីហ្សាញម៉ូដបង្អួចចម្លែកៗ បង្កើតអារម្មណ៍ដ៏អស្ចារ្យផងដែរ។ យោងទៅតាមអត្ថបទដែលកញ្ញា ម៉ាលីនី ផ្ញើរមកកាន់គេហទំព័រ ភូមិអច្ឆរិយៈ របស់យើងខ្ញុំ នាងបានរៀបរាប់ពីចំណុចសំខាន់ៗមួយចំនួនបន្ថែមទៀតនៅក្នុងការឌីហ្សាញផ្ទះនេះមានដូចជា៖
- បន្ទប់ទទួលភ្ញៀវត្រូវហ៊ុមព័ទ្ឋដោយបរិស្ថានធម្មជាតិ
- បន្ទប់បរិភោគអាហារត្រូវបំបែកចេញពីផ្ទះបាយដើម្បីកុំអោយចំហាយក្ដៅប៉ះពាល់ពេលកំពុងបរិភោគ
- បន្ទប់គេងនិមួយៗមានយ៉រ (Balcony) ផ្ទាល់ៗខ្លួន
- មានកន្លែងអង្គុយជួបជុំគ្រួសារ និងគយគន់ទេសភាពថ្ងៃលិចនៅរានហាលដែលស្ថិតនៅផ្នែកខាងលិចនៃផ្ទះ
- មានកន្លែងហាត់ប្រាណ កន្លែងវាយសី អាងហែលទឹក បន្ទប់ខារ៉ាអូខេ ភាពយន្ត និងតន្ត្រី
- ការឌីហ្សាញនេះក៏បានផ្ដោតទៅលើទេសភាព និងអាកាសធាតុក្នុងប្រទេសកម្ពុជាយើងផងដែរ៕


បន្ទប់​ទទួល​ភ្ញៀវ


បន្ទប់​ទទួល​ទាន​អាហារ


បន្ទប់​គេង




អត្ថបទដោយ៖​ ខន ខេមរា
ផ្តល់សិទ្ធិដោយ៖ ផាង ម៉ាលីនី​
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
អភិបាលស្រុកបាទីបើករថយន្តទាំងស្រវឹងទៅប៉ះរថយន្ត...
40,835 Views (19-Apr-2017)
សាន ផានិត ​រម្លឹក​រឿង​ទៅ​បង្រៀន​ភាសា​អង់គ្លេស...
32,432 Views (21-Apr-2017)
សមត្ថកិច្ច​ប្រកាស​​ស្វែង​រក​ចាប់​ខ្លួន ជនសង្ស...
24,399 Views (14-Apr-2017)
ក្តៅៗ! កងទ័ព​កូរ៉េខាងជើង ស្លៀកឈុត​នុយក្លេអ៊ែរ...
24,370 Views (15-Apr-2017)
នរណា​ខ្លះ​យល់​អារម្មណ៍​ទឹកចិត្ត​ជា​ម្តាយ​! អា...
24,189 Views (20-Apr-2017)
មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​បំផុត​របស់​មេដឹកនាំ​ ...
24,116 Views (24-Apr-2017)
អ្នក​ដំណើរ​រាប់​រយ​នាក់​ចាញ់​បោក​គេ​ជាប់​គាំង...
23,533 Views (13-Apr-2017)
ប្តីប្រពន្ធដណ្តើមគ្នាទៅស្រុករៀងៗខ្លួន ក្លាយ ជ...
22,976 Views (11-Apr-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by