NewsVideos


“ភ្លេងក្លឹប” ឌីហ្សាញដោយលោក តាំង ជីមៀង និងកញ្ញា គ្រី មួយលាង
13-Jan-2014, 4:23 PM
ស្នាដៃនិស្សិត / ចំនួនទស្សនា: 1802


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
អ្នកឌីហ្សាញ៖ លោក តាំង ជីមៀង និងកញ្ញា គ្រី មួយលាង
ការពណ៌នាអំពីគម្រោង៖ លោកជីមៀង និងកញ្ញា​មួយលាង បានចំណាយរយៈពេល ៣ខែដើម្បីសិក្សានិងរៀបចំក្លឹបរាត្រីមួយកន្លែងសារជាថ្មីឡើងវិញនៅក្នុងទីក្រុងភ្នំពេញ។ អ្នកទាំងពីរបានឌីហ្សាញក្លឹបនេះឡើងដោយផ្អែកទៅលើតម្រូវការរបស់ម្ចាស់ក្លឹបរួមផ្សំជាមួយនឹងគោលគំនិតផ្ទាល់របស់ពួក​គេដែលបានចុះទៅសិក្សាទីតាំងរបស់ក្លឹបនោះ។

គំនិតឌីហ្សាញ៖ ពាក្យគន្លឹះដែលអ្នកទាំងពីរប្រើក្នុងការរៀបចំតុប​តែង​ក្លឹបនេះឡើងវិញគឺ “តន្រ្តី”។ ពួក​គេ​យល់ថាមនុស្សកើតមកជាមួយតន្រ្តីហើយវាក៏ជាផ្នែកមួយនៃជីវិតរបស់មនុស្សយើងផងដែរ។ លើសពីនេះទៅទៀតតន្ត្រីជាវេទមន្តដែលអាចធ្វើអោយមនុស្សមានអារម្មណ៍ល្អ ហើយរចនាបទរបស់តន្រ្តីទៀតសោត​មានភាពស្រស់ស្អាតដែលជួយអោយក្លឹបមានភាពទាក់ទាញថែមទៀតផង។ អ្នកទាំងពីរបានបន្ថែមទៀតថា “Pleng ឬភ្លេង” ជាពាក្យមួយរបស់ខ្មែរដែលមានន័យថា “តន្រ្តី” ដូច្នេះទើបពួកគេសម្រចជ្រើសរើសឈ្មោះថា “ភ្លេងក្លឹប” តែម្ដង។ យោងទៅតាមអត្ថបទដែលលោកជីមៀង និងកញ្ញាមួយលាងផ្ញើរមកកាន់គេហទំព័រ ភូមិអច្ឆរិយៈ អ្នកទាំងពីរបានរៀបរាប់ពីចំណុចសំខាន់ៗមួយចំនួនបន្ថែម​ទៀត​ក្នុងការឌីហ្សាញក្លឹបរាត្រីនេះដូចជា៖

- ការ​ស្រមៃគិតពីតន្រ្តីដែលគេលេងក្នុងភពមួយនាំអោយអតិថិជនមានអារម្មណ៍ថាពួកគេកំពុងត្រូវបានហ៊ុមព័ទ្ឋជុំវិញដោយតន្ត្រី និងពិភពដ៏ធំល្វឹងល្វើយ។
- ចំណុចពិសេសនៃ ក្លឹបគឺកន្លែងរាំ។ វាមានរាងជាឌីសដ៏ធំមួយចែងចាំងដោយពន្លឺភ្លើងតន្ត្រីនៅក្នុងពេលរាត្រីដែលជួយធ្វើអោយអតិថិជនមានអារម្មណ៍រំភើបក្នុងការរាំកម្សាន្ត។
- ការរៀបចំគ្រឿងសង្ហារឹមជាអក្សរភ្លេងដើម្បីអោយអតិថិជនកាន់តែមានអារម្មណ៍រីករាយជាមួយនឹងពិភពតន្រ្តី។
- ការប្រើ​ពណ៌ ស្វាយ បៃតង លឿង ក្រហម និងផ្ទៃមេឃ ដើម្បីជំរុញអោយការឌីហ្សាញនេះមានលក្ខណៈកាន់​តែរស់រវើកផងដែរ។

ទីតាំង៖ ក្លឹបរាត្រីនេះ មានទីតាំងនៅតាមបណ្ដោយផ្លូវ ៥៦៦ សង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ៕






 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
មន្ត្រីពន្ធនាគារខេត្តកំពង់ធំម្នាក់រំលោភសេពសន្...
98,891 Views (9-Jan-2017)
​​លោក​តា​ សួន​ សាន​​៖​ខ្ញុំ​មិន​ជា​អ្នក​​​សុំ...
34,001 Views (12-Jan-2017)
ជួយ​ដូរ​កង់​​ឡាន​ឲ្យ​នារី​​មិន​ធ្លាប់​ស្គាល់​...
32,833 Views (16-Jan-2017)
ផ្អើលអ្នកស្ទឹងត្រែងកាលពីម្សិលមិញ! នារីម្នាក់ត...
31,087 Views (10-Jan-2017)
កុមារ​កម្សត់​ពីរ​នាក់​បងប្អូន​ទទួល​បាន​ការ​សន...
22,444 Views (17-Jan-2017)
ម៉ាឡូយ! ខ្ញុងអាវ៉ង់ ញាប់សឹងដូចម៉ាស៊ីនផុង ពេលត...
19,907 Views (9-Jan-2017)
មើល​រូប​ភាព​នេះ​បាន​ដឹង​ថា​ថ្ងៃ​ចូល​កាន់​តំណែ...
19,878 Views (21-Jan-2017)
ម៉ាអេម សុខពិសីតូច! ច្រៀងមធ្យម ពោលវិញម៉ាឆ្ងាញ់...
16,580 Views (9-Jan-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by