NewsVideos


អត់​ពូកែ ក៏​មាន​ឱកាស​បាន​អាហារូបករណ៍​
13-Sep-2016, 2:24 PM
អាហារូបករណ៍ / ចំនួនទស្សនា: 311


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
និស្សិត​មួយ​ចំនួន​យល់​ថា ការ​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស ទាល់​តែ​ឆ្លាត​ហើយ​ពូកែ​ទើប​អាច​ទៅ​រួច។ ប៉ុន្តែ​វា​មិន​ត្រឹមត្រូវ​តែ​ទាំង​អស់​នោះ​ឡើយ ដោយ​ពេល​ខ្លះ​ក៏​អាស្រ័យ​ទៅ​លើ​ការ​តាំង​ចិត្ត​ខ្ពស់​របស់​បុគ្គល​ខ្លួន​ឯង​ផង​ដែរ។រឿង​ទទួល​អាហារូបករណ៍​នេះ រចនា និស្សិត​ថ្នាក់​អនុបណ្ឌិត​ព័ត៌មានវិទ្យា​ផ្នែក Social Informatics នៅ​ជប៉ុន​ឲ្យ​ដឹង​ថា មិន​មែន​ទាល់​តែ​និស្សិត​ពូកែ​​ទើប​បាន​អាហារូបករណ៍​នោះ​ទេ តែ​ពេល​ខ្លះ​ការ​អត់​ធ្មត់​ ការ​តាំង​ចិត្ត កម្លាំង​ចិត្ត ការ​ចេះ​រៀប​ចំ​ខ្លួន​បាន​ត្រឹមត្រូវ​សម្រាប់​ការ​ប្រឡង ក៏​អាច​ឲ្យ​បេក្ខជន​ជោគជ័យ​ដូចគ្នា។
 
“មិន​មែន​ទាល់​តែ​ឆ្លាត ទើប​បាន​អាហារូបករណ៍​ទេ​បង។ ដូច​ពាក្យ​មួយ​គេ​និយាយ​ថា ការ​​តាំង​ចិត្ត​ខ្ពស់ យក​ឈ្នះ​ទេពកោសល្យ”។រឿង​សំខាន់ រចនា ថា​និស្សិត​ខ្លួន​ឯង​ត្រូវ​ចេះ​ប្រែ​ក្លាយ​សមត្ថភាព​របស់​ខ្លួន​ឲ្យ​កាន់​រីកចម្រើន។ លើស​ពី​នេះ ត្រូវ​ប្រឹងប្រែង​និង​មាន​ការ​បំផុស​ទឹកចិត្ត​ឲ្យ​ខ្លាំងក្លា​ហើយ​ត្រៀម​ខ្លួន​និង​ឯកសារ​ឲ្យ​បាន​សព្វ​គ្រប់ ដើម្បី​ដាក់​អាហារូបករណ៍​ទាន់​ពេល​វេលា មិន​មែន​គ្រាន់​តែ​ដាក់​ពាក្យ​និង​ប្រឡង​ចោល​នោះ​ទេ។ ការ​តាំង​ចិត្ត​និង​កម្លាំង​ចិត្ត​ខ្លាំងក្លា នឹង​ជួយ​បេក្ខជន​ជោគជ័យ​លើ​អាហារូបករណ៍។
 
រចនា​ខ្លួន​ឯង​សារភាព​ថា ក៏​ធ្លាប់​បរាជ័យ​រឿង​ប្រឡង​អាហារូបករណ៍​ដែរ តែ​ដោយ​ចិត្ត​ស្រឡាញ់​ជំនាញ IT នេះ ហើយ​មាន​ការ​គាំទ្រ​ពី​គ្រួសារ​និង​ទទួល​បាន​ដំបូន្មាន​ល្អៗ​ពី​រៀម​ច្បង​ទៀត​នោះ យុវតី​រូប​នេះ​ក៏​សម្រេច​បាន​អាហារូបករណ៍​ទៅ​​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក Social Informatics នៅ​ជប៉ុន​ទាល់​តែ​បាន។មួយ​វិញ​ទៀត យុវតី​រៀន IT ខាង​លើ​បញ្ជាក់​ថា កុំ​ខ្លាច​និង​មិន​ត្រូវ​បោះ​បង់​ដាច់​ខាត ទោះ​បី​ប្រឡង​ធ្លាក់​ក៏​ដោយ។ កាល​ណា​ប្រឹង​អស់​លទ្ធភាព ការ​ប្រឡង​ធ្លាក់​ជា​បទ​ពិសោធន៍​​ល្អ ដែល​​បេក្ខជន​អាច​រៀន​សូត្រ​ពី​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន៕


អត្ថបទដោយ៖​ ប៉ែត ផាន់និត
ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
យាយយ៉យ អួលដើមក ពេលនិយាយដល់កូនប្តីមុន ដែលដើរផ្...
23,539 Views (10-Jun-2017)
ប្រជាជន​ហុងកុង ​ជិត​២០ម៉ឺននាក់ ​រស់នៅក្នុង &q...
16,858 Views (10-Jun-2017)
អ្នកដំណើរសម្លឹងមើល ឡើងចំហមាត់ ខណៈគូស្នេហ៍មួយគ...
16,626 Views (10-Jun-2017)
គ្រូពេទ្យវះកាត់​យកពោះវៀនធំ របស់បុរសម្នាក់ចេញ ...
15,840 Views (10-Jun-2017)
ឃើញប្រពន្ធជិះម៉ូតូជាមួយប្រុសផ្សេង បើករថយន្តបំ...
12,335 Views (10-Jun-2017)
អបអរសាទរ! តារា​សម្ដែង​ជើង​ចាស់​​១រូប​ឡើង​សក្ដ...
12,196 Views (12-Jun-2017)
មូលនិធិ​ អុិត សេដ្ឋា​ មួយ​ថ្ងៃ​ទទួល​បាន​ប្រាក...
10,778 Views (9-Jun-2017)
អតីត​តារា​ចម្រៀង លាន អាហ្វ្រីល​គីនីន ប្រកែក​ង...
10,721 Views (10-Jun-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by