NewsVideos


ម្ចាស់​ក្សត្រិយ៍​​ថៃ​សិរិនថន​ផ្ដល់​អាហារូបករណ៍​២២០​កន្លែងដល់​និស្សិត​កម្ពុជា​
7-Oct-2016, 10:37 PM
អាហារូបករណ៍ / ចំនួនទស្សនា: 1316


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
រាជធានី​ភ្នំពេញ៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០១៦​នេះ ដោយ​បញ្ជាក់​ថា ព្រះអង្គម្ចាស់​ក្សត្រិយ៍​មហា​ចក្រី​ សិរិនថន បាន​ផ្ដល់​អាហា​រូបករណ៍​ចំនួន​២២០ កន្លែង​ដល់​សិស្ស​ និស្សិត​កម្ពុជា ដើម្បី​ឲ្យ​ទៅ​បន្ត​ការ​សិក្សា​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ​ប្រមាណ​៣០​ក្នុង​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​សិក្សា​២០១៧។

ដោយឡែក​អាហារូបករណ៍​ទាំង​២២០​កន្លែង​នេះ​មាន​ថ្នាក់​បរិញ្ញាបត្រ​ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ថ្នាក់​បណ្ឌិត។ អាហារូបករណ៍​ទាំង​នេះ​ត្រូវ​បែងចែក​៤៤​កន្លែង​សម្រាប់​សិស្ស​ និង​គ្រូ​នៃ​វិទ្យា​ល័យ​កំពង់​ឈើទាល​ សិស្ស​នៅ​ខេត្ត​រតនគិរី មណ្ឌល​គិរី​និស្សិត​បន្ត​ការ​សិក្សា​ផ្ទាល់​នៅ​ប្រទេស​ថៃ និង​១៧៦​កន្លែង​ទៀត​សម្រាប់​បេក្ខជន​ទូទៅ។ ​

ក្នុង​សេចក្ដី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា ​​ការ​ប្រលង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ព្រះរាជាណាចក្រ​ថៃ​នេះ នឹង​​ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ​រហូតដល់​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ហើយ​សម្រាប់​ព័ត៌មាន​លម្អិត​ផ្សេងៗ សូម​ទំនាក់ទំនង​ការិយា​ល័យ​អាហារូបករណ៍ និង​កម្មសិក្សា​តាមរយៈ​អាសយដ្ឋាន​ អគារ​លេខ​២៣ ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​ទី១ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​៕




ផ្តល់សិទ្ធិដោយ៖ kqube
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ឃើញ​​ម្ដាយ​កូន​ប្រសា​ក្រ​​ពេក​​ មិន​ឲ្យ​ចូលរួ...
109,681 Views (15-Mar-2017)
គង់ សុជាតិ ​​​មិន​​​​​ខ្វល់រឿងកូនប្រុស​ ​​​​ជ...
25,901 Views (22-Mar-2017)
បើអូនមានសហាយស្មន់ មិនមែនរួមរ័កទាំងថ្ងៃម្តង៣នា...
24,846 Views (20-Mar-2017)
ប្រពន្ធ៣នាក់ អង្វរឲ្យប្ដីយក​ប្រពន្ធ២ទៀត ព្រោះ...
22,129 Views (23-Mar-2017)
ប្ដី​លួច​មាន​ស្រី ស្លុត​ចិត្ត​ខ្លាំង​ក្រោយ​​ទ...
21,332 Views (22-Mar-2017)
ថៃ ជាប់​លេខ​៣២ ជា​ប្រទេស​សប្បាយ​បំផុត នៅ​លើ​ព...
17,873 Views (21-Mar-2017)
ដៃ​​គូ ឃីម ឌីម៉ា ល្ងាច​នេះ ដែល​​ផ្ដួល​ ផល​ សោ...
17,829 Views (18-Mar-2017)
លួចពង្រាត់ទារិកាមិត្តភក្តិរបស់ខ្លួនទៅរុំស្កុត...
17,454 Views (10-Mar-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by