NewsVideos


កូរ៉េ​​យល់​ព្រម​អោយ​កម្ពុជា​​បញ្ជូន​និស្សិត​ស្រី​ពីរ​​ប្រុស​ពីរ​ទៅ​រៀន​រាល់​ឆ្នាំ​ដោយ​មិន​យក​លុយ​
25-Nov-2016, 7:00 PM
អាហារូបករណ៍ / ចំនួនទស្សនា: 548


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
រាជធានី​ភ្នំពេញ៖ ​ក្នុង​ជំនួប​ពិភាក្សារវាង​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ជាមួយ​ប្រតិភូ​សាធារណរដ្ឋ​កូរ៉េ​ នា​ព្រឹក​ថ្ងៃ​​ទី​២៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​​ នេះ​បាន​លេច​ចេញ​ជា​ផ្លែផ្កា ដោយ​ភាគី​កូរ៉េ​យល់​ព្រម​អោយ​​កម្ពុជា​ចាត់​បញ្ជូន​និស្សិត​ស្រី​ពីរ​នាក់​​ និង​ប្រុស​ពីរ​នាក់​ ​ជា​រៀងរាល់​ឆ្នាំ អោយ​ទៅ​បន្ត​ការ​សិក្សា ​នៅ​សាកលវិទ្យាល័យ ​Kyungnam​ដោយ​ភាគី​កូរ៉េ​ជា​អ្នក​ទទួល​បន្ទុក​រាល់​ការ​ចំណាយ​ហូបចុក​ស្នាក់នៅ​ រៀន​សូត្រ​រហូត​ដល់​ បញ្ចប់​ការ​សិក្សា​រយៈ​ពេល​០៣​ឆ្នាំ។

យោង​តាម​ការ​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក របស់​​លោក​ឧកញ៉ា ម៉ុង ឫទ្ធី នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ បាន​អោយ​ដឹង​ថា​​ ក្នុង​ជំនួប​ដែល​ទទួល​បាន​លទ្ធផល​ដួច​ខាង​លើ គឺ​ធ្វើ​ឡើង​​ជាមួយ​ប្រតិភូ​សាធារណរដ្ឋ​កូរ៉េ​ មួយ​ក្រុម​មាន​គ្នា​៨​នាក់​ ​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ​Ko, Yong Jin នៃ​សាកលវិទ្យាល័យ​ Kyungnam ក្នុង​ស្រុក​ជីង​ ជាង​ ខេត្ត​ជីង​ ជូ។ ប្រភព​ដដែល​បាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាន​បញ្ចប់​កិច្ច​ប្រជុំ​ គណៈប្រតិភូ​បាន​ចេញ​ដំណើរ​ ទៅ​ពិនិត្យ​សិក្សា​ស្វែង​យល់​នៅ​តំបន់​អភិវឌ្ឍន៍​កសិកម្ម​ កសិឧស្សាហកម្ម​ របស់​ក្រុម​ហ៊ុន​ម៉ុង​ ឫទ្ធី​ កែវ​ផុស​ រយៈពេល​ពីរ​ថ្ងៃ​ទើប​វិល​មក​ភ្នំពេញ​វិញ​​៕




ផ្តល់សិទ្ធិដោយ៖ kqube
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
អភិបាលស្រុកបាទីបើករថយន្តទាំងស្រវឹងទៅប៉ះរថយន្ត...
40,835 Views (19-Apr-2017)
សាន ផានិត ​រម្លឹក​រឿង​ទៅ​បង្រៀន​ភាសា​អង់គ្លេស...
32,432 Views (21-Apr-2017)
សមត្ថកិច្ច​ប្រកាស​​ស្វែង​រក​ចាប់​ខ្លួន ជនសង្ស...
24,399 Views (14-Apr-2017)
ក្តៅៗ! កងទ័ព​កូរ៉េខាងជើង ស្លៀកឈុត​នុយក្លេអ៊ែរ...
24,370 Views (15-Apr-2017)
នរណា​ខ្លះ​យល់​អារម្មណ៍​ទឹកចិត្ត​ជា​ម្តាយ​! អា...
24,189 Views (20-Apr-2017)
មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​បំផុត​របស់​មេដឹកនាំ​ ...
24,116 Views (24-Apr-2017)
អ្នក​ដំណើរ​រាប់​រយ​នាក់​ចាញ់​បោក​គេ​ជាប់​គាំង...
23,533 Views (13-Apr-2017)
ប្តីប្រពន្ធដណ្តើមគ្នាទៅស្រុករៀងៗខ្លួន ក្លាយ ជ...
22,976 Views (11-Apr-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by