NewsVideos


ឱកាស​កម្មសិក្សា​​​ នៅ​ធនាគារ​ជាតិ​ ឆ្នាំ​២០១៧​​មក​ដល់​ហើយ​​!​
29-Nov-2016, 12:17 PM
អាហារូបករណ៍ / ចំនួនទស្សនា: 1618


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
ធនាគារ​ជាតិ​នៃ​កម្ពុជា​​​ បាន​​ប្រកាស​ផ្ដល់​​​​​​​ឱកាស​កម្ម​សិក្សា​ស្រាវជ្រាវ​​ ​រយៈ​ពេល​ពី​​៦​ខែ​​ទៅ​១២​ខែ​ ដល់​សាធារណជន​ជា​​​​​និស្សិត​ ចំនួន​​៧​រូប​​ សម្រាប់​​ឆ្នាំ​២០១៧​ខាង​មុខ​។ នេះ​បើ​តាម​​សេចក្ដី​ប្រកាស​ព័ត៌មាន​​ព័ត៌មាន របស់​ធនាគារ​ជាតិ​ ពី​ថ្ងៃ​ ២៥ វិច្ឆិកា​ កន្លង​ទៅ។សម្រាប់​​កម្មវិធី​កម្មសិក្សា​ស្រាវជ្រាវ​ខាង​លើ គឺ​​រៀប​ចំ​ឡើង​​ក្នុង​បំណង​ ផ្ដល់​ឱកាស​ដល់​និស្សិត​ ក្នុង​ការ​ពង្រឹង​សមត្ថភាព​ និង​ទទួល​បាន​បទ​ពិសោធន៍​ការងារ​។ បន្ថែម​ពី​នោះ​ ធនាគារ​ជាតិ​នឹង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​​ប្រចាំ​ខែ​ជូន​ផង​ដែរ​។

លក្ខខណ្ឌ​ទទួល​ពាក្យ​៖
-មាន​សញ្ជាតិ​ខ្មែរ
-មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ អនុបណ្ឌិត បណ្ឌិត ផ្នែក​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ធនាគារ​
-ទទួល​បាន​សញ្ញាបត្រ​​​មិន​លើស​ពី​ ៣​ឆ្នាំ​ ត្រឹម​ពេល​ដាក់​ពាក្យ​
-មាន​ជំនាញ​ភាសា​អង់គ្លេស​ល្អ

ឯកសារ​ត្រូវ​មាន​៖
-ប្រវត្តិ​រូប​សង្ខេប​មាន​បិទ​រូប​ថត
-សញ្ញាបត្រ និង​ព្រឹត្តិបត្រ​ពិន្ទុ
-និក្ខេបបទ​ ឬ​ឯកសារ​ស្រាវជ្រាវ​ដែល​បាន​ធ្វើ​
-សំណេរ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​

បេក្ខជន​ដែល​ ចង់​ដាក់​ពាក្យ​អាច​ទំនាក់​ទំនង​​តាម​អាសយដ្ឋាន​ខាង​ក្រោម៖ធនាគារ​ជាតិ​នៃកម្ពុជា ស្នាក់​ការ​កណ្តាល អាសយដ្ឋាន: អគារ​លេខ ២២-២៤ មហា​វិថី​ព្រះ​នរោត្តម ក្រុង​ភ្នំពេញ ព្រះរាជាណាចក្រ កម្ពុជា

ឬ ផ្នែក​ទំនាក់​ទំនង​ ធនាគារ​ជាតិ​ ទូរស័ព្ទ៖ ០២៣ ៩៩០ ១៩៦ អ៊ីម៉ែល៖ nbccommunication@nbc.org.kh​​​



អត្ថបទដោយ៖​ មាន រតនា
ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

២៦​​រូប​ សម្រាំង​ចេញ​ពី​និស្សិត​​ ១២០០​នាក់ នឹង​បន្ត​ការ​សិក្សា​នៅ​ជប៉ុន ដើម្បី​អភិវឌ្ឍ​ប្រទេស​

​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គីមី​ និង​បរិស្ថាន​​ទៅសាធារណរដ្ឋ​កូរ៉េ​

ឱកាស​សិក្សា​នៅ​​អូស្ត្រាលី​មក​ដល់​ហើយ​! ស្ថាប័ន​អប់​រំ​ ៣​៤​នឹង​មកប្រឹក្សា​​​​ដល់​សិស្សនិស្សិត​​កម្ពុជា

  ពត៌មានពេញនិយម
ឃើញ​​ម្ដាយ​កូន​ប្រសា​ក្រ​​ពេក​​ មិន​ឲ្យ​ចូលរួ...
109,978 Views (15-Mar-2017)
គង់ សុជាតិ ​​​មិន​​​​​ខ្វល់រឿងកូនប្រុស​ ​​​​ជ...
26,171 Views (22-Mar-2017)
បើអូនមានសហាយស្មន់ មិនមែនរួមរ័កទាំងថ្ងៃម្តង៣នា...
24,939 Views (20-Mar-2017)
រឿង​ពិសេស​មួយ​ដែល​ស្រីៗ​គួរ​​យល់​ដឹង​​ តើ​ប្រ...
23,545 Views (24-Mar-2017)
ប្រពន្ធ៣នាក់ អង្វរឲ្យប្ដីយក​ប្រពន្ធ២ទៀត ព្រោះ...
22,813 Views (23-Mar-2017)
ប្ដី​លួច​មាន​ស្រី ស្លុត​ចិត្ត​ខ្លាំង​ក្រោយ​​ទ...
21,844 Views (22-Mar-2017)
​ព្រំ រដ្ឋា សម្រេច​ចិត្ត​​​​​ឈប់ប្ដឹង ពេជ្រ អ...
18,400 Views (25-Mar-2017)
ថៃ ជាប់​លេខ​៣២ ជា​ប្រទេស​សប្បាយ​បំផុត នៅ​លើ​ព...
17,947 Views (21-Mar-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by