NewsVideos


អាហារូបករណ៍​សម្រាប់​គ្រូ​បង្រៀន​កម្ពុជា​ ទៅ​សិក្សា​​​នៅ​ជប៉ុន មក​ដល់​ហើយ​
14-Dec-2016, 12:08 PM
អាហារូបករណ៍ / ចំនួនទស្សនា: 226


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
ក្រសួង​អប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​​នៃ​ប្រទេស​ជប៉ុន​ នឹង​ផ្ដល់​​អាហារូបករណ៍​​ ដល់​គ្រូ​បង្រៀន​​​​​ដែល​កំពុង​បង្រៀន​​​នៅ​តាម​សាលា​បឋមសិក្សា មធ្យមសិក្សា និង​​សាលា​គរុកោសល្យ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ដើម្បី​សិក្សា​​ស្រាវជ្រាវ​លើ​វិស័យ​អប់រំ​​នៅ​ប្រទេស​ជប៉ុន។ នេះ​បើ​តាម​​សេចក្ដី​ជូន​ដំណឹង​របស់​ ក្រសួង​​អប់រំ យុវជន និង​កីឡា។

ក្រោម​កម្មវិធី​អាហារូបករណ៍​ Teacher Training Students របស់​ក្រសួង​អប់​រំ​ជប៉ុន រយៈ​​សិក្សា​​នឹង​ចាប់​ផ្ដើម​ពី​​​ខែ​តុលា ឆ្នាំ​២០១៧ ​រហូត​ដល់​ខែ​មិនា ឆ្នាំ​២០១៩។ ប្រាក់​អាហារូបករណ៍​​ផ្គត់ផ្គង់​​ការ​រស់​នៅ រ៉ាប់រង​ថ្លៃ​សេវា​សុខភាព ការ​ស្នាក់​នៅ និង​ថ្លៃ​សំបុត្រ​យន្តហោះ​​ទៅ​មក កម្ពុជា​ ជប៉ុន​ កម្ពុជា​​គឺ​​​ជា​បន្ទុក​របស់​​រាជរដ្ឋាភិបាល​ជប៉ុន។លក្ខខណ្ឌ​​​នៃ​ការ​ចុះ​ឈ្មោះ​​​ជា​បេក្ខជន​៖

-មាន​សញ្ជាតិ​ខ្មែរ​
-បាន​បញ្ចប់​ការ​សិក្សា​ពី​សាលា​គរុកោសល្យ​​​ណា​មួយ​ និង​កំពុង​បង្រៀន​​នៅ​តាម​សាលា​បឋមសិក្សា​ សាលា​មធ្យម​សិក្សា ឬ​សាលា​គរុកោសល្យ​​នានា​​នៅ​កម្ពុជា​ ដែល​មាន​រយៈ​ពេល​បំពេញ​ការងារ​យ៉ាង​តិច​​ ៥​ឆ្នាំ (គិត​ដល់​ខែ​មេសា ឆ្នាំ​២០១៧)
-មាន​អាយុ​​មិន​លើស​ពី ៣៥​ឆ្នាំ​(កើត​ក្រោយ​ថ្ងៃ​ទី​០២​ ខែ​មេសា ឆ្នាំ​១៩៨២)
-មាន​ចំណេះ​ដឹង​ភាសា​​អង់គ្លេស​​កម្រិត​មធ្យម​ និង​មាន​ឆន្ទៈ​សិក្សា​​ភាសា​ជប៉ុន​
-មាន​សុខភាព​​ល្អ​បរិបូរណ៍​​ទាំង​កាយ​សម្បទា និង​សតិ​បញ្ញា

ការ​ទទួល​ពាក្យ​​នឹង​ចាប់​ផ្ដើម​ពី​​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​ត​ទៅ​រហូត​ដល់ ថ្ងៃ​ទី​​២០ មករា​ ឆ្នាំ​២០១៧ នៅ​ការិយាល័យ​​​អាហារូបករណ៍​​ និង​កម្មសិក្សា​​នៃ​នាយកដ្ឋាន​ទំនាក់​ទំនង​វប្បធម៌ និងអាហារូបករណ៍។ សម្រាប់​ កាល​បរិច្ឆេទ​ប្រលង នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​​ទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។




អត្ថបទដោយ៖​ មាន រតនា
ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ដាក់​កាមេរ៉ា​លួច​ថត​ប្រពន្ធ​ ឲ្យ​ដឹង​ថា​មួយ​ថ...
32,144 Views (18-May-2017)
ខំឲ្យស្បោងមាស និងពេជ្រទៅអ្នកសុំទាន នៅតែរកស៊ីម...
29,072 Views (17-May-2017)
កូនដើមលោក ហុង ដា ជាជនដែលគេកំពុងសង្ស័យលើករណីសម...
28,481 Views (11-May-2017)
ស្មានតែអ្នកយាមឡាន ភ្ញៀវចេះតែហុច ១០០០រៀលរាល់ថ្...
23,960 Views (19-May-2017)
នារីៗនាំគ្នា​បង្ហោះរូបរ៉ូប ដែលកុម្ម៉ង់ទិញ​តាម...
18,797 Views (17-May-2017)
កក្រើកទៀតហើយ! ឃ្មឹបនិងនាយហុងដា លេងកំប្លែងរួមគ...
18,090 Views (20-May-2017)
ប៉ុន្មាន​កម្មវិធី​មក​នេះ នាយ កុយ ប្រាប់​ថា កា...
17,807 Views (22-May-2017)
ប្រទះ​ឃើញ​នាង ឃ្មឹប ភរិយា​ទី​១ ហុងដា រូបរាង​ដ...
17,122 Views (15-May-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by