NewsVideos


មក​ដល់​​ហើយ​! ​អាហារូបករណ៍​​​​ ៣​ប្រទេស​ សម្រាប់​និស្សិត​កម្ពុជា
6-Feb-2017, 5:49 PM
អាហារូបករណ៍ / ចំនួនទស្សនា: 201


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
អាហារូបករណ៍​ជា​ច្រើន​កន្លែង​មក​ពី​បណ្ដា​​ប្រទេស​ផ្សេង​ៗ​គ្នា​​ត្រូវ​បាន​ផ្ដល់​​​អោយ​​និស្សិត​ សាស្ត្រាចារ្យ និង មន្ត្រី​រាជ​ការ​កម្ពុជា​តាម​រយៈ​ក្រសួង​អប់​រំ​​ យុវជន​ និង កីឡា​​។​ អាហារូបករណ៍​ទាំង​នោះ​មាន​មក​ពី៖

ប្រទេស​ចិន៖​ ​អាហារូបករណ៍​នេះ​ ​ផ្ដល់​អោយ​លើ​កម្រិត​ ​ថ្នាក់​អនុបណ្ឌិត​ និង ​បណ្ឌិត​សម្រាប់​សិក្សា​នៅ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​ និង​ ​បច្ចេកវិទ្យា​​ ក្រុង​គុន​មិញ​ ​ស្ថិត​ក្នុង​ខេត្ត​យូណាន​។​​

​​​ លក្ខខ័ណ្ឌ​ជ្រើស​រើស៖
​​ +សម្រាប់​ថ្នាក់​អនុបណ្ឌិត៖​ ត្រូវ​មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ និង​ មាន​អាយុ​មិន​លើស​ពី​៣៥​ឆ្នាំ​
​​ ​​+សម្រាប់​ថ្នាក់​បណ្ឌិត៖​ ត្រូវ​មាន​សញ្ញាប័ត្រ​អនុបណ្ឌិត​​ និង​ មាន​អាយុ​មិន​លើស​ពី​៤០​​ឆ្នាំ

កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ​គឺ​ ​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​ ២០១៧​។​ព័ត៌មាន​លម្អិត​សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​ខាង​ក្រោម​៖​

http://www.csc.edu.cn/laihua/http://www.campuschina.org/notice.html

ប្រទេសប្រ៊ុយណេ៖​អាហារូបករណ៍​នេះ​ ​ផ្ដល់​អោយ​លើ​កម្រិត​ ​ថ្នាក់​អនុបណ្ឌិត​​សម្រាប់​សិក្សា​នៅ​សកល​វិទ្យាល័យ​ប្រ៊ុណេ​ដារ៉ូស្សាឡាម​ ​លើ​ជំនាញ​គ្រប់​គ្រង​ និង ​គោល​នយោបាយ​សាធារណៈ​ (Master of Public policy and Management Programme)។​​​​​​ កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ​គឺ​ ​ថ្ងៃ​ទី​២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​។​ព័ត៌មាន​លម្អិតសូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​ខាង​ក្រោម​៖​

https://apply.ubd.edu.bn/orbeon/uis-welcome/

ប្រទេស​ថៃ៖​អាហារូបករណ៍​នេះ​ ​ផ្ដល់​អោយ​លើ​កម្រិត​ ​ថ្នាក់​អនុបណ្ឌិត​ និង ​បណ្ឌិត​ ​ដែល​​សិក្សា​នៅ​សកល​វិទ្យាល័យ​នានា​របស់​ប្រទេស​ថៃ​​​​លើ​មុខ​ជំនាញ​ ​វិទ្យាសាស្ត្រ​ វិស្វកម្ម កសិកម្ម និង សេដ្ឋកិច្ច​​។​​​​​​

លក្ខខ័ណ្ឌ​ជ្រើស​រើស៖
​ +​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​
+សម្រាប់​ថ្នាក់​អនុបណ្ឌិត៖​ ត្រូវ​មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ និង​ មាន​អាយុ​មិន​លើស​ពី​២៧​ឆ្នាំ (គិត​ត្រឹម​ថ្ងៃ​ទី​ ១​ តុលា​ ២០១៧)។​ ​​​ ​​+សម្រាប់​ថ្នាក់​បណ្ឌិត៖​ ត្រូវ​មាន​សញ្ញាប័ត្រ​អនុបណ្ឌិត​​ និង​ មាន​អាយុ​មិន​លើស​ពី​៣៥​​ឆ្នាំ​ (គិត​ត្រឹម​ថ្ងៃ​ទី​ ១​ តុលា​ ២០១៧)។

​+មាន​ចំណេះ​ដឹង​ភាសា​អង់គ្លេស​ជ្រៅ​ជ្រះ
+មាន​សុខភាព​ល្អ​​ទាំង​កាយ​សម្បទា​ និង សតិ​បញ្ញា​​​

កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ​គឺ​ ​ថ្ងៃ​ទី​២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​។​ព័ត៌មាន​លំអិត​សូម​ចូល​ទៅ​កាន់​តំណ​ភ្ជាប់​ខាង​ក្រោម​៖​

http://www.inte.mua.go.th/​ ឬ Email: teratorn.lk@gmail.com

Tel: +66 2610 54645 ​​​​​





ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ឃើញ​​ម្ដាយ​កូន​ប្រសា​ក្រ​​ពេក​​ មិន​ឲ្យ​ចូលរួ...
109,681 Views (15-Mar-2017)
គង់ សុជាតិ ​​​មិន​​​​​ខ្វល់រឿងកូនប្រុស​ ​​​​ជ...
25,901 Views (22-Mar-2017)
បើអូនមានសហាយស្មន់ មិនមែនរួមរ័កទាំងថ្ងៃម្តង៣នា...
24,846 Views (20-Mar-2017)
ប្រពន្ធ៣នាក់ អង្វរឲ្យប្ដីយក​ប្រពន្ធ២ទៀត ព្រោះ...
22,129 Views (23-Mar-2017)
ប្ដី​លួច​មាន​ស្រី ស្លុត​ចិត្ត​ខ្លាំង​ក្រោយ​​ទ...
21,332 Views (22-Mar-2017)
ថៃ ជាប់​លេខ​៣២ ជា​ប្រទេស​សប្បាយ​បំផុត នៅ​លើ​ព...
17,873 Views (21-Mar-2017)
ដៃ​​គូ ឃីម ឌីម៉ា ល្ងាច​នេះ ដែល​​ផ្ដួល​ ផល​ សោ...
17,829 Views (18-Mar-2017)
លួចពង្រាត់ទារិកាមិត្តភក្តិរបស់ខ្លួនទៅរុំស្កុត...
17,454 Views (10-Mar-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by