NewsVideos


ចិន​សង់​រូប​សំណាក Sphinx ដូច​នៅ​អេហ្ស៊ីប ត្រូវ​រដ្ឋមន្ត្រី​អេហ្ស៊ីប​រិះគន់​ដល់​វាយចោល
4-Apr-2016, 4:05 PM
ពត៌មាន​ស្ថាបត្យកម្ម​ / ចំនួនទស្សនា: 488


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
រូប​សំណាក​ដ៏​ល្បី និង​មាន​វ័យ​ចំណាស់​បំផុត​មួយ​របស់​អេហ្ស៊ីប​ ត្រូវ​បាន​ចិន​សង់​ឡើង​ដើម្បី​ជា​កន្លែង​សម្រាប់​ថត​រឿង តែ​យូរ​ទៅ​ៗ​ក៏​ក្លាយ​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​សម្រាប់​រក​ប្រាក់​ទៅ​វិញ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួង​វត្ថុបុរាណ​របស់​អេហ្ស៊ីប ហើយ​ទីបំផុត​វា​ក៏​ត្រូវ​គេ​វាយ​ចោល​វិញ ។

រូបសំណាក Great Sphinx of Giza កម្ពស់​៣០​ម៉ែត្រ ប្រវែង​៦០​ម៉ែត្រ ត្រូវ​បាន​ចិន​សង់​ឡើង​ ក្នុង​ទីក្រុង Shijiazhuang ដោយ​គោលបំណង​ពី​ដំបូង​សម្រាប់​ប្រើ​ថត​កុន​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​កុន​ថត​ចប់ វា​ក៏​ក្លាយ​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មួយ​ដែល​តម្រូវ​ឲ្យ​អ្នក​ចូល​ទស្សនា ត្រូវ​បង់​ប្រាក់​ដើម្បី​ចូល​កម្សាន្ត ពេល​នោះ​ហើយ​ដែល​រដ្ឋមន្ត្រី​ក្រសួង​វត្ថុបុរាណ​របស់​អេហ្ស៊ីប បង្ហាញ​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ទៅ​ដល់​អង្គការ​បេតិកភណ្ឌ​ពិភពលោក UNESCO ហើយ​ថ្មីៗ​នេះ វា​ក៏​ត្រូវ​វាយ​ចោល​តែ​ម្ដង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Great Sphinx of Giza ជា​រូបសំណាក​ក្បាល​មនុស្ស ​ខ្លួន​តោ សង់​ឡើង​តាំង​ពី​ជាង​៥០០០​ឆ្នាំ​មុន ដោយ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រូបសំណាក​ចាស់​បំផុត និង​ធំ​បំផុត​មួយ​ក្នុង​លោក ដោយ​ទំហំ​វា​ពិត​ប្រាកដ​មាន​កម្ពស់​២១​ម៉ែត្រ និង​បណ្ដោយ​៧១​ម៉ែត្រ ស្ថិត​នៅ​ភាគ​ខាង​លិច​ទន្លេ​នីល ក្នុង​រដ្ឋធានី Cairo របស់​អេហ្ស៊ីប ៕ 





ផ្តល់សិទ្ធិដោយ៖ kqube
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
មន្ត្រីពន្ធនាគារខេត្តកំពង់ធំម្នាក់រំលោភសេពសន្...
98,892 Views (9-Jan-2017)
​​លោក​តា​ សួន​ សាន​​៖​ខ្ញុំ​មិន​ជា​អ្នក​​​សុំ...
34,001 Views (12-Jan-2017)
ជួយ​ដូរ​កង់​​ឡាន​ឲ្យ​នារី​​មិន​ធ្លាប់​ស្គាល់​...
32,833 Views (16-Jan-2017)
ផ្អើលអ្នកស្ទឹងត្រែងកាលពីម្សិលមិញ! នារីម្នាក់ត...
31,088 Views (10-Jan-2017)
កុមារ​កម្សត់​ពីរ​នាក់​បងប្អូន​ទទួល​បាន​ការ​សន...
22,445 Views (17-Jan-2017)
ម៉ាឡូយ! ខ្ញុងអាវ៉ង់ ញាប់សឹងដូចម៉ាស៊ីនផុង ពេលត...
19,907 Views (9-Jan-2017)
មើល​រូប​ភាព​នេះ​បាន​ដឹង​ថា​ថ្ងៃ​ចូល​កាន់​តំណែ...
19,878 Views (21-Jan-2017)
ម៉ាអេម សុខពិសីតូច! ច្រៀងមធ្យម ពោលវិញម៉ាឆ្ងាញ់...
16,581 Views (9-Jan-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by