NewsVideos


ឌូបៃ គ្រោង​សង់​អគារ​កប់​ពពក​ថ្មី ខ្ពស់​ដាច់​គេ​លើ​លោក
11-Apr-2016, 8:24 AM
ពត៌មាន​ស្ថាបត្យកម្ម​ / ចំនួនទស្សនា: 410


គម្រោង​​អគារ​កប់​ពពក​ថ្មី​​​ (ខ្ពស់​ដាច់​គេ​លើ​លោក)

ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
ទីក្រុង​ឌូបៃ ប្រទេស​​អារ៉ាប់រួម​​ គ្រោង​សាង​សង់​អគារ​កប់​ពពក​ថ្មី​​មួយ​ ដែល​​នឹង​ក្លាយ​ជា​អគារ​ខ្ពស់​ជាង​​គេ​លើ​លោក និង​ខ្ពស់​ជាង​​អគារ​កប់​ពពក​ខ្ពស់​ដាច់​គេ​បច្ចុប្បន្ន​ Burj Khalifa​ ទៅ​ទៀត។Burj Khalifa គឺជា​អគារ​ខ្ពស់​ដាច់​គេ​លើ​លោក​បច្ចុប្បន្ន ដែល​មាន​កម្ពស់ ៨២៨​ម៉ែត្រ ​ដែល​បើក​ដំណើរ​ការ​តាំង​ពី​ខែ​មករា ឆ្នាំ​២០១០ ​និង​មាន​ទីតាំង​នៅ​ទីក្រុង​ឌូបៃ​នេះ​ផង​ដែរ។

ប៉ុន្តែ​បើ​តាម​ក្រុមហ៊ុន​អចលនទ្រព្យ Emaar ​ដែល​ជា​អ្នក​​​កាន់​គម្រោង​សាងសង់​អគារ​ខ្ពស់​ថ្មី​​នេះ​ ​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា អគារ​កប់​ពពក​ថ្មី​​ នឹង​ខ្ពស់​ជាង​អគារ​ខ្ពស់​ដាច់​គេ​លើ​លោក​បច្ចុប្បន្ន ​Burj Khalifa ហើយ​វា​​​នឹង​ចំណាយ​ទឹក​ប្រាក់​អស់​ប្រមាណ​ ១​ពាន់​លាន​ដុល្លារ និង​គ្រោង​បញ្ចប់​នៅ​​មុន​​​ពិព័រណ៍​ពាណិជ្ជកម្ម​ពិភពលោក​ Expo ​នា​ទីក្រុង​​ឌូបៃ ឆ្នាំ​២០២០​ខាង​មុខ។អគារ​ថ្មី​នេះ រចនា​ម៉ូដ​ដោយ​ស្ថាបត្យករ​សញ្ជាតិ​​អេស្ប៉ាញ-ស្វីស ឈ្មោះ​ Santiago Calatrava Valls។ ​យ៉ាងណា ចំពោះ​ឈ្មោះ​អគារ​ និង​កម្ពស់​ពិត​ប្រាកដ​របស់​វា​ ក្រុមហ៊ុន​ Emaar ពុំ​ទាន់​បង្ហើប​ប្រាប់​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕


​អគារ​ Burj Khalifa ខ្ពស់​ដាច់​គេ​លើ​លោក​បច្ចុប្បន្ន


អគារ​ថ្មី​ នឹង​សាង​សង់​ដោយ​ក្រុមហ៊ុន​​តែ​១ នឹង​អគារ Burj Khalifa​


អត្ថបទដោយ៖​ វិន ជីវ័ន្ត
ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
មន្ត្រីពន្ធនាគារខេត្តកំពង់ធំម្នាក់រំលោភសេពសន្...
98,632 Views (9-Jan-2017)
​​លោក​តា​ សួន​ សាន​​៖​ខ្ញុំ​មិន​ជា​អ្នក​​​សុំ...
33,850 Views (12-Jan-2017)
ជួយ​ដូរ​កង់​​ឡាន​ឲ្យ​នារី​​មិន​ធ្លាប់​ស្គាល់​...
32,587 Views (16-Jan-2017)
ផ្អើលអ្នកស្ទឹងត្រែងកាលពីម្សិលមិញ! នារីម្នាក់ត...
30,991 Views (10-Jan-2017)
កុមារ​កម្សត់​ពីរ​នាក់​បងប្អូន​ទទួល​បាន​ការ​សន...
21,499 Views (17-Jan-2017)
ធ្វើ​បុណ្យ​​​ជូន​ព្រឹទ្ធាចារ្យ​ល្ខោន​ខោល ខាត​...
21,355 Views (6-Jan-2017)
ម៉ាឡូយ! ខ្ញុងអាវ៉ង់ ញាប់សឹងដូចម៉ាស៊ីនផុង ពេលត...
19,817 Views (9-Jan-2017)
ម៉ាអេម សុខពិសីតូច! ច្រៀងមធ្យម ពោលវិញម៉ាឆ្ងាញ់...
16,517 Views (9-Jan-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by