NewsVideos


ទីក្រុង​​ឡុងដ៏​​​​ គ្រោង​​​សង់​​អគារ​​​​កប់​ពពក​ពី​ឈើ​​​​ខ្ពស់​បំផុត​​ក្នុង​លោក
18-Apr-2016, 11:48 AM
ពត៌មាន​ស្ថាបត្យកម្ម​ / ចំនួនទស្សនា: 472


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
ទីក្រុង​ឡុង​​​ដ៏​ ​ក្នុង​ប្រទេស​​អង់គ្លេស​​​​​ ​​កាន់​តែ​​មាន​អគារ​ខ្ពស់​​កប់​ពពក​​ច្រើន​ឡើង​ៗ​​​ ​ដែល​សង់​ពី​​​​បេតុង ​ដែក​ និង​កញ្ចក់​​ ​តែ​​ពេល​​នេះ​​​​​​​​​​វា​​នឹង​​​ប្លែក​​មួយ​ទៀត​​ជា​មួយ​សំណង់​អគារ​ពី​ឈើ​ ​ដែល​គ្រប់​គ្នា​កម្រ​បាន​ឃើញ​​នៅ​លើ​ផែនដី។គម្រោង​​អគារ​ឈើ​​​​​​ដ៏​ខ្ពស់​​​ខាង​លើ ​​គេ​បាន​ដាក់​ឈ្មោះ​ថា “The Toothpick” ឬ​ហៅថា​ “​​អគារ​​ឈឺ​ចាក់​ធ្មេញ” ដែល​​ត្រូវ​​បាន​គេ​​ធ្វើ​​បទ​​បង្ហាញ​​​​​ទៅ​​ដល់​​​ចៅហ្វាយ​ក្រុង​​ឡុងដ៏​​នៅ​សប្ដាហ៍​មុន​។​ ​គម្រោង​​នេះ​​​​បាន​ធ្វើ​ឲ្យ​ក្រុម​ស្រាវ​ជ្រាវ​និយាយ​ថា​​​​​ គេ​ត្រូវ​​ប្រើ​ប្រាស់​សម្ភារៈ​​​​ពី​ឈើ​យ៉ាង​ច្រើន​សម្បើម។
 
​ពួក​គេ​​បន្ត​ថា៖​ ​”សំណង់​អគារ​​ពី​ឈើ​​​​​​​​អាច​​នឹង​ធ្វើ​​បដិវត្តន៍​ក្នុង​សតវត្ស​​ទី​​ ២១​​​​​នេះ ​ដែល​​ដូច​​គ្នា​​ទៅ​នឹង​​​​សំណង់​អគារ​​​​ពី​​ដែក​ កញ្ចក់ ​និង​បេតុង​​ ដែល​​វាយ​លុក​​​ក្នុង​​​សតវត្ស​​ទី ​១៩ និង ​២០​ដែរ”។ប្រភព​​ដដែល​​បន្ថែម​​ថា​ ​​​​សំណង់​​ឈើ​​​នឹង​​មាន​​ ៨០​ជាន់ ​កម្ពស់​ ៣០០​ម៉ែត្រ ​​ស្ថិត​នៅ​បរិវេណ​​ Barbican ​​ដែល​​នឹង​បង្កើត​​ផ្ទះ​​​​​បាន ១​០០០​កន្លែង។ អគារ​​​​ដ៏​កម្រ​​នេះ ​​នឹង​​ក្លាយ​ជា​សំណង់​​​ខ្ពស់​​ជាង​គេ​បំផុត​​​​ទី​ពីរ​​​ក្នុង​ទីក្រុង ​​បន្ទាប់​ពី​​​​អគារ​សង់​ពី​បេតុង​​ឈ្មោះ​​ Shard ​កម្ពស់​ ៣១០​ម៉ែត្រ។ក្រុម​ស្ថាបត្យករ​​​​បាន​​​​សហការ​ជាមួយ​​​ក្រុម​អ្នក​ស្រាវ​​ជ្រាវ​​​​មក​ពី​​សកល​វិទ្យាល័យ​​ Cambridge ​​ដើម្បី​​បង្កើត​​គម្រោង​នេះ​ឡើង ​តែ​គេ​​មិនទាន់​​​បញ្ជាក់​​​​ពី​​កាល​បរិច្ឆេទ​​ចាប់​ផ្ដើម​​ដំណើរ​​ការ​នៅ​ឡើយ​ទេ៕ 






អត្ថបទដោយ៖​ ឡេង ភារុណ
ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
អភិបាលស្រុកបាទីបើករថយន្តទាំងស្រវឹងទៅប៉ះរថយន្ត...
40,748 Views (19-Apr-2017)
សាន ផានិត ​រម្លឹក​រឿង​ទៅ​បង្រៀន​ភាសា​អង់គ្លេស...
32,344 Views (21-Apr-2017)
ញាក់សាច់! អ្នកលក់មុាំល្ហុងចាប់រំលោភក្មេងស្រីម...
25,158 Views (10-Apr-2017)
សមត្ថកិច្ច​ប្រកាស​​ស្វែង​រក​ចាប់​ខ្លួន ជនសង្ស...
24,375 Views (14-Apr-2017)
ក្តៅៗ! កងទ័ព​កូរ៉េខាងជើង ស្លៀកឈុត​នុយក្លេអ៊ែរ...
24,327 Views (15-Apr-2017)
នរណា​ខ្លះ​យល់​អារម្មណ៍​ទឹកចិត្ត​ជា​ម្តាយ​! អា...
24,169 Views (20-Apr-2017)
អ្នក​ដំណើរ​រាប់​រយ​នាក់​ចាញ់​បោក​គេ​ជាប់​គាំង...
23,510 Views (13-Apr-2017)
ប្តីប្រពន្ធដណ្តើមគ្នាទៅស្រុករៀងៗខ្លួន ក្លាយ ជ...
22,931 Views (11-Apr-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by