NewsVideos


ចិន​ចំណាយ​លុយ​១​ពាន់​លាន​ដុល្លារ សង់​ទីក្រុង​ទំនើប ក្លាយ​ជា​ក្រុង​ខ្មោច​ធំ​បង្អស់
16-Jun-2016, 4:41 PM
ពត៌មាន​ស្ថាបត្យកម្ម​ / ចំនួនទស្សនា: 1812


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
គម្រោង​វិនិយោគ​ដ៏​ធំ​មួយ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ កាល​ពី​ដើម​ទសវត្ស​ឆ្នាំ​២០០០ ដែល​មាន​ទំហំ​ទឹកប្រាក់​ដល់​ទៅ​១​ពាន់​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​តំបន់​មួយ​កន្លែង​ក្នុង​ទីក្រុង Ordos ដោយ​គម្រោង​នេះ​ធ្វើ​ឡើង​សម្រាប់​ផ្ទះ​ប្រជាជន​ប្រមាណ​ជា​១​លាន​នាក់ តែ​សព្វថ្ងៃ​មាន​ប្រជាជន​រស់​នៅ​តែ​១​ភាគ​១០​ប៉ុណ្ណោះ ហើយ​ត្រូវ​បរទេស​ចាត់​ទុក​ជា​ទីក្រុង​ខ្មោច​ដ៏​ធំ​បំផុត​មួយ ។

ទឹក​ប្រាក់​ចំនួន​១​ពាន់​ដុល្លារ ត្រូវ​បាន​គេ​ចំណាយ​ដើម្បី​សាងសង់​ទីក្រុង​ថ្មី នៅ​តំបន់​ប្រជុំ​ជន Kangbashi ចម្ងាយ​ត្រឹម​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីក្រុង Ordos ដែល​ជា​តំបន់​មាន​បំផុត​មួយ​នៃ​ប្រទេស​ចិន ដោយ​វា​ស្ថិត​នៅ​ក្នុង​តំបន់​ស្វយ័ត Inner Mongolia ហើយ​គម្រោង​នោះ លាតសន្ធឹង​លើ​ផ្ទៃដី​ជាង​៣៥៥​គីឡូម៉ែត្រ​ការ៉េ ។កាល​ពី​ដើម​ទសវត្ស​ឆ្នាំ​២០០០ រដ្ឋាភិបាល​ប៉េកាំង​មាន​មហិច្ឆតា​ចង់​ប្រែក្លាយ​តំបន់​នោះ ឲ្យ​ក្លាយ​ជា​មជ្ឈមណ្ឌល​វប្បធម៌ សេដ្ឋកិច្ច និង​នយោបាយ ដោយ​គ្រោង​នឹង​ធ្វើ​ឡើង​សម្រាប់​ជា​លំនៅឋាន​របស់​ប្រជាជន​១​លាន​នាក់ ប៉ុន្តែ​ដោយសារ​តែ​តម្លៃ​ដ៏​ខ្ពស់​នៃ​អចលនទ្រព្យ​ក្នុង​ទី​នោះ មិន​សូវ​មាន​អ្នក​រើ​ទៅ​នៅ​តំបន់​នោះ​ទេ ។

គ្រោង​ការ​នេះ ធ្វើ​ឡើង​ដោយ​មាន​ការ​សាងសង់​ទាំង​កីឡដ្ឋាន និង​សារមន្ទីរ​ជា​ដើម ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ស្ថាបត្យករ​ចំនួន​១០០​នាក់ មក​ពី​២៧​ប្រទេស​ផ្សេង​គ្នា ដែល​ជា​ប្រទេស​តែ​មួយ​គត់​ដែល​មាន​លទ្ធភាព​ធ្វើ​បែប​នេះ ព្រោះ​ចិន​ជា​ប្រទេស​កុម្មុយនិស្ត តែ​មាន​លុយ និង​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​ទាក់ទាញ​ស្ថាបត្យករ​បរទេស​ទាំង​នោះ ។ក្រោយ​ការ​អភិវឌ្ឍ​បាន​បញ្ចប់ អគារ​ដ៏​ស្រស់​ស្អាត ដែល​រចនា​ឡើង​ដោយ​ស្ថាបត្យករ​បរទេស​ជា​ច្រើន បាន​លេច​ជា​រូបរាង តែ​មក​ទល់​ពេល​នេះ ​ផ្លូវ​ដើរ​ទាំង​ឡាយ​មាន​សភាព​ស្ងប់ស្ងាត់ សំណង់​ខ្លះ​ត្រូវ​បាក់បែក អគារ​ខ្លះ​ត្រូវ​បោះបង់​ចោល រីឯ​ផ្ទះ​ល្វែង និង​វិឡា​ខ្លះ​ទៀត​ត្រូវ​បោះបង់​ការ​សាងសង់​ចោល​ពាក់​កណ្ដាល​ទី ។

សរុប​ជា​រួម​មក ទីក្រុង Ordos ត្រូវ​រដ្ឋាភិបាល​ចិន​ចាត់​ទុក​ជា​ទីក្រុង​ដែល​កំពុង​អភិវឌ្ឍ ខណៈ​ដែល​បរទេស​ចាត់​ទុក​វា​ជា​ទីក្រុង​ខ្មោច​ ដែល​ធំ​ជាង​គេ​បង្អស់​របស់​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ ។គួរ​បញ្ជាក់​ថា រូប​ថត​ទាំង​នេះ ត្រូវ​បាន​ថត​ដោយ​អ្នក​ថត​រូប​សញ្ជាតិ​បារាំង លោក Raphael Olivier ដោយ​លោក​បាន​ដឹង​ពី​ព័ត៌មាន​នៃ​ការ​បង្កើត​ទីក្រុង​ធំ​នេះ​កាល​ពី​៨​ឆ្នាំ​មុន ហើយ​លោក​ស្រមៃ​ចង់​ទៅ​មើល​ឲ្យ​ឃើញ​ទីនោះ​ដោយ​ផ្ទាល់ លុះ​ដល់​ចុង​ឆ្នាំ​២០១៥ លោក​បាន​សម្រេច​បំណង​នេះ ដែល​លោក​បាន​ចំណាយ​ពេល​៥​ថ្ងៃ ដើម្បី​ដើរ​ថត​អគារ និង​សំណង់​ប្លែក​ជា​ច្រើន​ទៀត ៕







ផ្តល់សិទ្ធិដោយ៖ kqube
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ឃើញ​​ម្ដាយ​កូន​ប្រសា​ក្រ​​ពេក​​ មិន​ឲ្យ​ចូលរួ...
109,680 Views (15-Mar-2017)
គង់ សុជាតិ ​​​មិន​​​​​ខ្វល់រឿងកូនប្រុស​ ​​​​ជ...
25,891 Views (22-Mar-2017)
បើអូនមានសហាយស្មន់ មិនមែនរួមរ័កទាំងថ្ងៃម្តង៣នា...
24,840 Views (20-Mar-2017)
ប្រពន្ធ៣នាក់ អង្វរឲ្យប្ដីយក​ប្រពន្ធ២ទៀត ព្រោះ...
22,103 Views (23-Mar-2017)
ប្ដី​លួច​មាន​ស្រី ស្លុត​ចិត្ត​ខ្លាំង​ក្រោយ​​ទ...
21,311 Views (22-Mar-2017)
ថៃ ជាប់​លេខ​៣២ ជា​ប្រទេស​សប្បាយ​បំផុត នៅ​លើ​ព...
17,871 Views (21-Mar-2017)
ដៃ​​គូ ឃីម ឌីម៉ា ល្ងាច​នេះ ដែល​​ផ្ដួល​ ផល​ សោ...
17,828 Views (18-Mar-2017)
លួចពង្រាត់ទារិកាមិត្តភក្តិរបស់ខ្លួនទៅរុំស្កុត...
17,453 Views (10-Mar-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by