NewsVideos


ទើប​តែ​ដឹង​ថា​ កូរ៉េខាងជើង​ មាន​អគារ​លំដាប់​ពិភព​លោក​ច្រើន​ដល់​ម្លឹង​!!!​
29-Jun-2016, 8:14 PM
ពត៌មាន​ស្ថាបត្យកម្ម​ / ចំនួនទស្សនា: 4475


១- សណ្ឋាគារ​ យូក្យុង​ (Ryugyong Hotel)​

ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
អគារ​ខ្ពស់​បំផុត​ទាំង​៥​ក្នុង​ប្រទេស​ កូរ៉េខាងជើង ​៖
១- សណ្ឋាគារ​ យូក្យុង​ (Ryugyong Hotel) ​​៖ សណ្ឋាគារ​នេះ​មាន​រៀង​ពីរ៉ាមីត​ គឺ​ជា​អគារ​ខ្ពស់​បំផុត​ទី​មួយ​ក្នុង​ប្រទេស​ កូរ៉េខាងជើង ។​ ឈ្មោះ​របស់​សណ្ឋាគារ យក​តាម​ផ្កា​រំយោល​ ជា​ផ្កា​និម្មិត​ រូប​មួយ​សម្រាប់​ប្រទេស​ កូរ៉េខាងជើង ។​ សណ្ឋាគារ​ យូក្យុង​ មាន​កម្ពស់​ ៣៣០​ ម៉ែត្រ​ ដែល​មាន​ ១០៥​ ជាន់ ។​ អគារ​នេះ​ចាប់​ផ្ដើម​សាង​សង់​ក្នុង​ឆ្នាំ​ ១៩៨៧​ ប៉ុន្តែ​គម្រោង​ត្រូវ​បាន​ផ្អាក​ក្នុង​ឆ្នាំ​ ១៩៩២​ ពេល​ដែល​ កូរ៉េខាងជើង​ ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ ក្រោយ​ការ​ដួល​រលំ​នៃ​សហភាព​សូវៀត ។​ ឆ្នាំ​ ២០០៨​ គម្រោង​សាងសង់​បាន​បន្ត​ឡើង​វិញ​ និង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០១១​ ហើយ​បម្រុង​សម្ពោធ​ក្នុង​ឆ្នាំ​ ២០១២​ គឺ​​ឲ្យ​ចំ​ថ្ងៃ​ខួប​កំណើត​របស់​ស្ថាបនិក​ កូរ៉េខាងជើង​ លោក​ គីម អ៊ីលស៊ុង​ ប៉ុន្តែ​មិន​បាន​ធ្វើ​តាម​ផែនការ​ឡើយ ។​

២-ប៉ម​វិថី​វិទ្យាសាស្ត្រ​អនាគត​ (Mirae Scientists Street​ Residential Tower)​ ​​៖ ប៉ម​កម្ពស់​ ២១០​ ម៉ែត្រ​ មាន​ ៥៣​ ជាន់​ ឈ្មោះ​ថា​​វិថី​វិទ្យាសាស្ត្រ​អនាគត​ ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ​ ២០១៤​ បំណង​ធ្វើ​ជា​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ ដែល​មាន​មហាវិទ្យាល័យ​បច្ចេកវិទ្យា​ គីម ចាអ៊ីក​ ស្ថិត​នៅ​ទី​នោះ ។​ អគារ​នេះ​ស្ថិត​នៅ​ចម្លោះ​ស្ថានីយ​រថភ្លើង​ទីក្រុង​ ព្យុងយ៉ាង​ និង​ទន្លេ​ ទៀងដុង​ ចាប់​ផ្ដើម​សាងសង់​ក្នុង​ឆ្នាំ​ ២០១៤​ រួច​រាល់​ និង​សម្ពោធ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី​ ១៧​ ធ្នូ ​ឆ្នាំ​ ២០១៥​ គឺជា​លំដាប់​អគារ​ខ្ពស់​បំផុត​ទី​ ៤៤៦​ ក្នុង​ទ្វីប​អាស៊ី ។​

៣-សណ្ឋាគារ​អន្តរជាតិ​ យ៉ាងកាដូ​ (Yanggakdo Hotel)​ ៖ គឺ​ជា​សណ្ឋាគារ​ធំ​បំផុត​ក្នុង​ប្រទេស​ កូរ៉េខាងជើង​ មាន​បន្ទប់​មួយ​ពាន់​ ប៉ុន្តែ​ជា​អគារ​ខ្ពស់​បំផុត​ទី​ពីរ​ បន្ទាប់​ពី​រ បន្ទាប់​ពី​ សណ្ឋាគារ​ យូក្យុង ។​ វា​មាន​កម្ពស់​ ១៧០​ ម៉ែត្រ​ មាន​ ៤៧​ ជាន់​ ស្ថិត​នៅ​លើ​កោះ​ យ៉ាងហ្កាក​ (Yanggak Island)​ កសាង​ដោយ​ក្រុមហ៊ុន​ CBCC​ របស់​ប្រទេស​ បារាំង​ ចាប់​ពី​ឆ្នាំ​ ១៩៨៦​ រួចរាល់​ក្នុង​ឆ្នាំ​ ១៩៩២​ ហើយ​សម្ពោធ​ក្នុង​ឆ្នាំ​ ១៩៩៥ ។​

៤- សណ្ឋាគារ​ ក័រយ៉ូ ១​ (Koryo Hotel 1)​ ៖ កម្ពស់​ ១៤៨​ ម៉ែត្រ​ មាន​ ៤០​ ជាន់​ ស្ថិត​នៅ​លើ​វិថី​ ចាង​ក្វាង​ (Changgwang Street)​ ទីក្រុង​ ព្យុងយ៉ាង​ សាងសង់​ក្នុង​ឆ្នាំ​ ១៩៨៨ ។​

៥- សណ្ឋាគារ ក័រយ៉ូ ២ (Koryo Hotel 2) ៖ កម្ពស់​ ១៤៨​ ម៉ែត្រ​ មាន​ ៤០​ ជាន់​ ស្ថិត​នៅ​លើ​វិថី​ ចាងក្វាង​ (Changgwang Street)​ ទីក្រុង​ ព្យុងយ៉ាង​ សាងសង់​ក្នុង​ឆ្នាំ​ ១៩៨៨ ។​ សណ្ឋាគារ​ ក័រយ៉ូ ១​ និង​ សណ្ឋាគារ​ ក័រយ៉ូ ២​ គឺ​ជា​អគារ​ភ្លោះ​ ស្ថិត​នៅ​ទន្ទឹម​គ្នា ។​


២-ប៉ម​វិថី​វិទ្យាសាស្ត្រ​អនាគត​ (Mirae Scientists Street​ Residential Tower)​


៣-សណ្ឋាគារ​អន្តរជាតិ​ យ៉ាងកាដូ​ (Yanggakdo Hotel)​


៤- សណ្ឋាគារ​ ក័រយ៉ូ ១​ (Koryo Hotel 1)​


៥- សណ្ឋាគារ ក័រយ៉ូ ២ (Koryo Hotel 2)


ផ្តល់សិទ្ធិដោយ៖ kqube
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រ...
91,881 Views (16-Feb-2017)
ដំណឹង​ល្អ! តម្លៃ​​​​​អគ្គីសនី​​​ក្នុង​​ខេត្ត​...
59,833 Views (11-Feb-2017)
​គឹម ហ៊ាង៖ ​​ប្ដី​ប្រពន្ធ​ប្រាក់​ខែ​ត្រឹម​៤០០...
37,376 Views (24-Feb-2017)
អាណិត​ ថន តារា ណាស់​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ក...
35,609 Views (23-Feb-2017)
កូន​ស្រី​ចាប់​បាន​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ក៏​ប...
29,285 Views (16-Feb-2017)
កក្រើកឆាក! ស្រីស្អាតច្រៀងពីរោះម្លឹងទៅហើយ ប្រុ...
20,623 Views (18-Feb-2017)
រក​ឃើញ​នារី​ម្នាក់ មាន​មុខ​មាត់​​ស្រដៀង​ អម្ព...
19,836 Views (11-Feb-2017)
ទីបំផុត​ វីដេអូ​សកម្មភាព​លួច​​ធ្វើ​ឃាត​ គីម ជ...
17,395 Views (20-Feb-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by