NewsVideos


មើល​សំណង់​អគារ​​ប្លែក​​​​ៗ​​ពី​​​លើ​អាកាស​​​នៅ​រុស្ស៊ី​​​​​​ ​ម៉េច​ដែរ?
26-Jul-2016, 11:31 AM
ពត៌មាន​ស្ថាបត្យកម្ម​ / ចំនួនទស្សនា: 476


អគារ​​​ផ្ទះ​​ស្នាក់​នៅ ​The Circle រាង​ជា​រង្វង់​ ​​​​​បាន​​​សង់​​ឡើង​​នៅ​​ឆ្នាំ​១៩៧២​ ​​​គូរ​​ប្លង់​ដោយ​​​ស្ថាបត្យករ Evgeny Stamo និង Alexander Markelov

ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
ទម្រង់​​ស្ថាបត្យកម្ម​​​​​​​​​​​​​​នៅ​​ទីក្រុង​មូស្គូ ​​ប្រទេស​​រុស្ស៊ី​​ ​​​ត្រូវ​​គេ​​មើល​​ឃើញ​ថា​​​មាន​ភាព​​​​​​ប្លែក​ៗ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​​​​ ​បើ​​ទស្សនា​​ពី​លើ​អាកាស​​​។ ​គំនិត​​ច្នៃ​ប្រឌិត​​របស់​​ក្រុម​ស្ថាបត្យករ​​​​​​​ ​ទទួល​បាន​កោត​សរសើរ​យ៉ាង​​ខ្លាំង​​​​ពី​ប្រជាជន​រុស្ស៊ី​​​​​ ដោយ​គិត​ថា​​​​មាន​​តែ​មួយ​​​នៅ​មូស្គូ​។ សូម​ទស្សនា​​​​​សំណង់​អគារ​​ថត​​​ដោយ​​​កូន​យន្ត​ហោះ​ Drone ទាំង​អស់​គ្នា៖


អគារ ​The Snowflake រាង​​ជា​​ក្បាច់​ផ្កា​​ ​ជា​​អគារ​មន្ទីរ​ពេទ្យ​​​​​​សង់​មិន​​ទាន់​រួច​រាល់​ក្នុង​​ឆ្នាំ​ ​១៩៨០ ​​​នៅ​​សង្កាត់​ Khovrino ទីក្រុង​មូស្គូ ​តែ​ត្រូវ​បោះ​បង់​ចោល​ចាប់​តាំង​ ១៩៨៥​​ ដោយ​មិន​ដឹងមូលហេតុ


អគារ​ The Star រាង​​ដូច​ផ្កាយ ​ជា​រោង​មហោស្រព​​​​​កងទ័ព​រុស្ស៊ី​​ សង់​នៅ​​ឆ្នាំ​ ១៩៣០ ​ហើយ​​​អំឡុង​សង្គ្រាម​​លោក​​លើក​ទី​ពីរ​​​​ ធ្លាប់​ប្រើ​ជា​លេណដ្ឋាន​​​​​របស់​​ទ័ព​អាល្លឺម៉ង់


អគារ​ DNA Spiral ជា​​​​​វិទ្យាស្ថាន​គីមី​ជីវ​សរីរាង្គ​​នៃ​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​រុស្ស៊ី​ បង្កើត​​នៅ​​ឆ្នាំ​​ ១៩៥៩


​អគារ The Wall ​រាង​​ជញ្ជាំង​ដ៏​វែង​​​​​ ជា​​​មជ្ឈមណ្ឌល​​ស្រាវជ្រាវ​​ Argon សង់​​នៅ​​ឆ្នាំ​ ១៩៧០ មាន​​ប្រវែង​ ៧៣៥​​ម៉ែត្រ


អគារ​ The Crown ​ជា​​​​ផ្ទះ​ស្នាក់​​នៅ​​របស់​​ប្រជាជន​​​នៅ​​សួន​ Grand Park សង់​​ឡើង​​ក្នុង​​ឆ្នាំ​ ២០០៧​ នៅ​សង្កាត់​ Khodynka Field ក្រុង​មូស្គូ


អត្ថបទដោយ៖​ ឡេង ភារុណ
ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
យាយយ៉យ អួលដើមក ពេលនិយាយដល់កូនប្តីមុន ដែលដើរផ្...
23,539 Views (10-Jun-2017)
ប្រជាជន​ហុងកុង ​ជិត​២០ម៉ឺននាក់ ​រស់នៅក្នុង &q...
16,858 Views (10-Jun-2017)
អ្នកដំណើរសម្លឹងមើល ឡើងចំហមាត់ ខណៈគូស្នេហ៍មួយគ...
16,626 Views (10-Jun-2017)
គ្រូពេទ្យវះកាត់​យកពោះវៀនធំ របស់បុរសម្នាក់ចេញ ...
15,840 Views (10-Jun-2017)
ឃើញប្រពន្ធជិះម៉ូតូជាមួយប្រុសផ្សេង បើករថយន្តបំ...
12,335 Views (10-Jun-2017)
អបអរសាទរ! តារា​សម្ដែង​ជើង​ចាស់​​១រូប​ឡើង​សក្ដ...
12,196 Views (12-Jun-2017)
មូលនិធិ​ អុិត សេដ្ឋា​ មួយ​ថ្ងៃ​ទទួល​បាន​ប្រាក...
10,778 Views (9-Jun-2017)
អតីត​តារា​ចម្រៀង លាន អាហ្វ្រីល​គីនីន ប្រកែក​ង...
10,721 Views (10-Jun-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by