NewsVideos


ប៉ម​ខ្ពស់​បំផុត​លើ​ពិភព​លោក​បង្ហាញ​ខ្លួន​នៅ​ អង់គ្លេស​ អាច​មើល​ឃើញ​ទិដ្ឋភាព​ចម្ងាយ​៥០​គីឡូម៉ែត្រ​ (វីដេអូ)
3-Aug-2016, 10:22 PM
ពត៌មាន​ស្ថាបត្យកម្ម​ / ចំនួនទស្សនា: 519


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
ក្រុម​វិស្វករ​សាងសង់​ប៉ម​ដែល​មាន​ឈ្មោះ​ថា ​British Airways i360​ កម្ពស់​ ១៣៧​ ម៉ែត្រ​ ឌីហ្សាញ​ដោយ​ក្រុម​វិស្វករ​របស់​ប្ដី​ប្រព័ន្ធ​ពីរ​នាក់​គឺ​លោក​ ដេវីត ម៉ាក ​និង​អ្នកស្រី​ ជូលៀ បាហ្វៀល ​ជា​ប៉ម​ខ្ពស់​បំផុត​លើ​ពិភពលោក​ ស្ថិត​នៅ​ក្នុង​ទីក្រុង​ ប៊្រីជថុន​ (Brighton)​ ហើយ​ប៉ម​នេះ​នឹង​បើក​ឲ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ ជា​ប៉ម​ដែល​អាច​មើល​ឃើញ​ទីក្រុង ​ប្រ៊ីតថុន​ ៣៦០​ ដឺក្រេ ។​

លោក ​ដេវីត ម៉ាក​ និយាយ​ថា​ គំនិត​នៃ​ការ​សាងសង់​ប៉ម​នេះ​គឺ​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​ទស្សនា​រីករាយ​ និង​សម្រាប់​មើល​ទេសភាព​កម្សាន្ត​ ដោយ​អាច​មើល​ឃើញ​ទីក្រុង​ ប៊្រីតថុន​ ទាំងមូល​ ព្រមទាំង​មើល​ឃើញ​ឆ្នេរ​សមុទ្រ​ ប្រហាក់​ប្រហែល​នឹង​ប៉ម​ដែល​មាន​ឈ្មោះ​ថា​ London Eye​ ក្នុង​ទីក្រុង​ ឡុងដុង ។​ចំណែក​អ្នកស្រី ​ជូលៀ បាហ្វៀល ​និយាយា​ថា ​ប៉ម​ដែល​បំពាក់​ដោយ​យាន​នាំ​យក​មនុស្ស​ឡើង​លើ​ មាន​កម្ពស់ ​៥០​ ជាន់​ បាន​ទាក់​ទាញ​អ្នក​ទស្សនា​ ៨​ លាន​នាក់​ ក្នុង​មួយ​ឆ្នាំ​ ក្រោយ​ពី​កិច្ចការ​សាងសង់​ប៉ម​នេះ​ចាប់ផ្ដើម ។​ ទីក្រុង​ ប៊្រីតថុន ​ជា​ទីក្រុង​មាន​សកម្មភាព​មមាញឹក​ ដែល​ទាមទារ​ឲ្យ​មាន​ការ​សាងសង់​សំណង់​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ។​

ប៉ម​កញ្ចក់​មាន​សមត្ថភាព​អាច​ផ្ទុក​មនុស្ស​បាន​រហូត​ដល់​ ២០០​ នាក់ ​ក្នុង​ពេល​តែ​មួយ ​ហើយ​វា​សំរូត​ឡើង​ឡើង​រហូត​ដល់​កម្ពស់​ ១៣៧​ ម៉ែត្រ​ អាច​មើល​ឃើញ​ទិដ្ឋភាព​ចម្ងាយ​ជិត ​៥០​ គីឡូម៉ែត្រ ។ ក្នុង​មួយ​ឆ្នាំ ​ប៉ម​នេះ​រំពឹង​ថា​នឹង​នាំ​យក​ភ្ញៀវ​យ៉ាង​តិច​ ៧០​ ម៉ឺន​នាក់​ ឡើង​ទៅ​លើ​កំពូល​ដើម្បី​អ្នក​ទស្សនា​ទេសភាព ​ស្មើ​នឹង​ចំណូល​ ៤២​ លាន​ដុល្លារ ។​ i360​ មាន​ភោជនីយដ្ឋាន​មួ​យ​ ហាង​ទំនិញ​មួយ​ កន្លែង​តាំង​ពិព័រណ៍​មួយ​ និង​សាល​សន្និសីទ​មួយ ។​






ផ្តល់សិទ្ធិដោយ៖ kqube
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
មន្ត្រីពន្ធនាគារខេត្តកំពង់ធំម្នាក់រំលោភសេពសន្...
98,889 Views (9-Jan-2017)
​​លោក​តា​ សួន​ សាន​​៖​ខ្ញុំ​មិន​ជា​អ្នក​​​សុំ...
34,001 Views (12-Jan-2017)
ជួយ​ដូរ​កង់​​ឡាន​ឲ្យ​នារី​​មិន​ធ្លាប់​ស្គាល់​...
32,833 Views (16-Jan-2017)
ផ្អើលអ្នកស្ទឹងត្រែងកាលពីម្សិលមិញ! នារីម្នាក់ត...
31,087 Views (10-Jan-2017)
កុមារ​កម្សត់​ពីរ​នាក់​បងប្អូន​ទទួល​បាន​ការ​សន...
22,444 Views (17-Jan-2017)
ម៉ាឡូយ! ខ្ញុងអាវ៉ង់ ញាប់សឹងដូចម៉ាស៊ីនផុង ពេលត...
19,907 Views (9-Jan-2017)
មើល​រូប​ភាព​នេះ​បាន​ដឹង​ថា​ថ្ងៃ​ចូល​កាន់​តំណែ...
19,878 Views (21-Jan-2017)
ម៉ាអេម សុខពិសីតូច! ច្រៀងមធ្យម ពោលវិញម៉ាឆ្ងាញ់...
16,580 Views (9-Jan-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by