NewsVideos


ចង់​ដឹង​អត់​ថា​ អាគារ​ដ៏​ល្បី​នៅ​បារាំង​សាង សង់​ដោយ​នរណា​?
13-Aug-2016, 2:00 PM
ពត៌មាន​ស្ថាបត្យកម្ម​ / ចំនួនទស្សនា: 412


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
តើ​មិត្ត​អ្នក​អាន​ណា​ធ្លាប់​ទៅ​លេង​ប្រទេស​បារាំង​ខ្លះ​ ហើយ​ស្គាល់​អាគារ Eiffel Tower ដែល​គេ​តំណាង​ឲ្យ​ប្រទេស​នេះ​ដែរ​ឫ​ទេ?​ ថ្ងៃ​នេះ​ដែរ​ គេហទំព័រ​ kqube.net​ សូម​ណែនាំ​ប្រវត្តិ​ខ្លះ​ៗ​អំពី​អាគារ​ដ៏​ល្បី​ឈ្មោះ​នេះ​ ចង់​ដឹង​អត់​ថា​វា​បង្កើត​ឡើង​ដើម្បី​អ្វី​ ហើយ​បង្កើត​ដោយ​នរណា​?Eiffel​ Tower​ គឺ​ជា​អាគារ​មួយ​ដែល​មាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជុំវិញ​ពិភពលោក​ អាគារ​នេះ​ត្រូវ​បាន​ចាប់​ផ្ដើម​សាងសង់​នៅ​ថ្ងៃ​ទី​ ២៨​ ខែ​មករា​ ឆ្នាំ​ ១៨៨៧ នៅ​ក្នុង​ទីក្រុង​ Paris​ តែ​ម្ដង​ វា​សាងសង់​ដោយក្រុម​វិស្វករ​ជាន់​ខ្ពស់​មួយ​ក្រុម​ដោយ​​មាន​ លោក​ Gustave​ Eiffel ជា​អ្នក​ដឹក​នាំ​ក្នុង​ការ​សាងសង់​ ក៏​ដូច​ជា​អ្នក​ចេញ​គម្រោង​ផ្សេង​ៗ។

យ៉ាងណាមិញ​ Eiffel​ Tower​ នេះ​សាងសង់​ឡើង​ក្នុង​គោលបំណង​​រំលឹក​ដល់​បដិវត្តន៍​បារាំង​ និង​ធ្វើ​ជា​បណ្ដាញ​ផ្សព្វផ្សាយ​រលក​ធាតុ​អាកាស​ ដូច​ជា​ វិទ្យុ​ ទូរទស្សន៍​ ជា​ដើម​ ក្នុង​នោះ​ដែរ​ អាគារ​នេះ​មាន​កម្ពស់​ ៣២៤​ ម៉ែត្រ​ ទំហំ​ ១២៥​ ម៉ែត្រ​ និង​មាន​ចំនួន​ ៣​ ជាន់​ វា​បំពាក់​ជណ្ដើរ​យន្ត​សម្រាប់​ដឹក​ភ្ញៀវ​ទេសចរណ៍​ ហើយ​ក្នុង​ជាន់​នីមួយ​ៗ​ មាន​ដូច​ជា​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ ភោជនីយដ្ឋាន និង​កន្លែង​ជា​ច្រើន​ទៀត​ សម្រាប់​បម្រើ​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​កម្សាន្ត​នៅ​ទី​នោះ​។

ថ្ងៃ​ទី​ ១៥ ខែ​ មិនា​ ឆ្នាំ​១៨៨៩​ គឺ​ជា​ឆ្នាំ​ដែល​ Eiffel​ Tower​ នេះ​សាងសង់​រួច​រាល់ ហើយ​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ៣១​ ខែ​មិនា​ ឆ្នាំ​១៨៨៩​ បន្ទាប់​ពី​ដាក់​ឲ្យ​ប្រើប្រាស់​រួច​ អាគារ​នេះ​ក៏​ចាប់​ផ្ដើម​មាន​មនុស្ស​យ៉ាង​ច្រើន​កុះករ​ទៅ​ទស្សនា​នៅ​ទី​នោះ​ ហើយ​ក៏​បន្ត​ភាព​ល្បីល្បាញ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។សូម​បញ្ជាក់​ផង​ដែរ​ថា​  ពាក្យ​ Eiffel​ គឺ​ជា​ឈ្មោះ​របស់​វិស្វករ​ដ៏​ល្បី​ដែល​បាន​សាងសង់​សំណង់​អាគារ​នេះ​ ដូចនេះ​ហើយ​ទើប​គេ​ដាក់​ឈ្មោះ​វា​ថា​ Eiffel​ Tower ​ដោយ​ប្រើ​ឈ្មោះ​របស់​លោក​ជា​ផ្លូវ​ការ​តែ​ម្ដង ហើយ​លោក Gustave​ Eiffel បាន​ទទួល​មរណភាព​ នៅ​ថ្ងៃ​ទី​ ២៧​ ខែ​ធ្នូរ​ ឆ្នាំ​ ១៩២៣​ ក្នុង​ប្រទេស​បារាំង៕​






ផ្តល់សិទ្ធិដោយ៖ kqube
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
មន្ត្រីពន្ធនាគារខេត្តកំពង់ធំម្នាក់រំលោភសេពសន្...
98,632 Views (9-Jan-2017)
​​លោក​តា​ សួន​ សាន​​៖​ខ្ញុំ​មិន​ជា​អ្នក​​​សុំ...
33,850 Views (12-Jan-2017)
ជួយ​ដូរ​កង់​​ឡាន​ឲ្យ​នារី​​មិន​ធ្លាប់​ស្គាល់​...
32,587 Views (16-Jan-2017)
ផ្អើលអ្នកស្ទឹងត្រែងកាលពីម្សិលមិញ! នារីម្នាក់ត...
30,991 Views (10-Jan-2017)
កុមារ​កម្សត់​ពីរ​នាក់​បងប្អូន​ទទួល​បាន​ការ​សន...
21,500 Views (17-Jan-2017)
ធ្វើ​បុណ្យ​​​ជូន​ព្រឹទ្ធាចារ្យ​ល្ខោន​ខោល ខាត​...
21,355 Views (6-Jan-2017)
ម៉ាឡូយ! ខ្ញុងអាវ៉ង់ ញាប់សឹងដូចម៉ាស៊ីនផុង ពេលត...
19,817 Views (9-Jan-2017)
ម៉ាអេម សុខពិសីតូច! ច្រៀងមធ្យម ពោលវិញម៉ាឆ្ងាញ់...
16,517 Views (9-Jan-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by