NewsVideos


ឌូបៃ ជះ​លុយ​១​ពាន់​លាន​ដុល្លារ សាង​សង់​​អគារ​ខ្ពស់​បំផុត​លើ​លោក​មួយ​ទៀត
13-Oct-2016, 8:48 AM
ពត៌មាន​ស្ថាបត្យកម្ម​ / ចំនួនទស្សនា: 1016


អគារ The Tower

ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
ឌូបៃ បាន​និង​កំពុង​តែ​ចាប់​ផ្តើម​ការ​សាង​សង់ អគារ​ខ្ពស់​កប់​ពពក​មួយ​ទៀត មាន​ឈ្មោះ​ថា «The Tower» ដែល​នឹង​មាន​កម្ពស់​ខ្ពស់​ជាង អគារ Burj Khalifa ដែល​បច្ចុប្បន្ន​ជាប់​ឈ្មោះ​ជា អគារ​ខ្ពស់​បំផុត​លើ​ពិភពលោក មាន​កម្ពស់ ៨២៨​ម៉ែត្រ។សំណង់​អគារ «The Tower» ដែល​មាន​ទីតាំង​ក្បែរ​ជម្រក​សត្វព្រៃ «Ras Al Khor National Wildlife Sanctuary» ស្ថិត​ក្នុង​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម នឹង​ចំណាយ​អស់​ប្រាក់​ប្រហែល ១​ពាន់​លាន​ដុល្លារ ក្នុង​ការ​សាង​សង់ ហើយ​អាច​ឲ្យ​យើង​មើល​ទេសភាព ៣៦០​ដឺក្រេ នៃ​ទីក្រុង​ឌូបៃ​ទៀត​ផង។

សេចក្តី​ថ្លែងការណ៍​មួយ ដែល​បាន​ចេញ​ផ្សាយ នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​នោះ បាន​និយាយ​ថា «The Tower» នឹង​ក្លាយ​ជា​អគារ​ខ្ពស់​បំផុត​លើ​ពិភពលោក (អាច​នឹង​មាន​កម្ពស់ ៩២៨​ម៉ែត្រ) នៅ​ពេល​ដែល​វា​បាន​សាងសង់​បញ្ចប់ នៅ​ក្នុង​ឆ្នាំ​២០២០។លោក Mohamed Alabbar ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Emaar Properties ដែល​អភិវឌ្ឍ​គម្រោង​មួយ​នេះ បាន​និយាយ​ថា អគារ «The Tower» នឹង​បញ្ចប់​ការ​សាងសង់ មុន​ពេល​ពិព័រណ៍​ពាណិជ្ជកម្ម​ឆ្នាំ​២០២០ (Expo 2020) មក​ដល់ ដែល​ទីក្រុង​ឌូបៃ កំពុង​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕


លោក Mohamed Alabbar


អគារ The Tower





អត្ថបទដោយ៖​ សេង ឡុង
ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
អភិបាលស្រុកបាទីបើករថយន្តទាំងស្រវឹងទៅប៉ះរថយន្ត...
40,748 Views (19-Apr-2017)
សាន ផានិត ​រម្លឹក​រឿង​ទៅ​បង្រៀន​ភាសា​អង់គ្លេស...
32,343 Views (21-Apr-2017)
ញាក់សាច់! អ្នកលក់មុាំល្ហុងចាប់រំលោភក្មេងស្រីម...
25,158 Views (10-Apr-2017)
សមត្ថកិច្ច​ប្រកាស​​ស្វែង​រក​ចាប់​ខ្លួន ជនសង្ស...
24,375 Views (14-Apr-2017)
ក្តៅៗ! កងទ័ព​កូរ៉េខាងជើង ស្លៀកឈុត​នុយក្លេអ៊ែរ...
24,327 Views (15-Apr-2017)
នរណា​ខ្លះ​យល់​អារម្មណ៍​ទឹកចិត្ត​ជា​ម្តាយ​! អា...
24,169 Views (20-Apr-2017)
អ្នក​ដំណើរ​រាប់​រយ​នាក់​ចាញ់​បោក​គេ​ជាប់​គាំង...
23,510 Views (13-Apr-2017)
ប្តីប្រពន្ធដណ្តើមគ្នាទៅស្រុករៀងៗខ្លួន ក្លាយ ជ...
22,931 Views (11-Apr-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by