NewsVideos


ខ្លាំងមែន ជាង១ម៉ោងសម្រេច៣ដង៖ កំលោះចាស់ អាយុ៥១ឆ្នាំចាប់រំលោភក្មេងស្រីវ័យ១៤ឆ្នាំ
11-Jan-2017, 9:57 AM
​ពត៌មាន​​ជាតិ​ / ចំនួនទស្សនា: 911


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
ខេត្តក្រចេះ៖ បុរសជាប់សង្ស័យ និងជាកំលោះចាស់វ័យ៥១ឆ្នាំម្នាក់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះនៅព្រឹកថ្ងៃទី១១ ខែមករា ដោយជាប់សង្ស័យលើករណីរំលោភសេពសន្ថវៈ លើក្មេងស្រីក្នុងវ័យអនីតិជនអាយុ១៤ឆ្នាំម្នាក់បានសម្រេចរហូតដល់ទៅ៣ដង ក្នុងរយៈពេលជាង១ម៉ោង។

នគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឱ្យដឹងថា ជនជាប់សង្ស័យរូបនេះ ឈ្មោះស៊ុំ ឡឹម អាយុ៥១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នស៊ីឈ្មួលដកដំឡូង នៅភូមិក្រញូងសែនជ័យខាងជើង ឃុំក្រញូងសែនជ័យ ស្រុកស្នួល និងមានស្រុកកំណើតនៅភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។លោកស្រីវរៈសេនីយ៍ត្រីនៅរតនាស្នងការរងទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឱ្យដឹងថា ជនជាប់សង្ស័យឈ្មោះស៊ុំ ឡឹម ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួលចុះចាប់ឃាត់ខ្លួន បានភ្លាមៗកាលពីថ្ងៃទីទី៨ ខែមករា ក្រោយពីទទួលបានពាល្យបណ្តឹងពីឪពុកក្មេងស្រីរងគ្រោះ។

ក្នុងរបាយការនគរបាលបានឱ្យដឹងថា ជនចាប់សង្ស័យ និងគ្រួសារក្មេងស្រីរងគ្រោះជាអ្នកក្បែរខាងនិងគ្នា ហើយផ្ទះជីដូនក្មេងស្រីរងគ្រោះមានលក់គ្រឿងទេស ។ នៅថ្ងៃកើតហេតុ ព្រឹកថ្ងៃទី៨ ខែមករា ជនសង្ស័យបាន ដើរមកទិញស្រាសរ២លីត្រ យកទៅផឹកនៅរោងកម្មករ លុះមួយសន្ទុះក្រោយមក ជនល្មើសបានហៅក្មេងស្រីរងគ្រោះ ឱ្យយកស្រាបៀរចំនួន៣កំប៉ុង ទៅឱ្យរូបគេនៅរោងកម្មករ ។ ខណៈដែលក្មេងស្រីរងគ្រោះដើរយកស្រាបៀរទៅឱ្យជននេះដល់រោង ជនជាប់សង្ស័យ ក៏បានចាប់ក្មេងស្រីរងគ្រោះ ធ្វើសកម្មភាពរំលោភតែមិនបានសម្រេច ដោយសារជីដូនក្មេងស្រីរងគ្រោះស្រែកហៅ ។

របាយការណ៍ដដែលបញ្ជាក់ថា ក្រោយមក ជននេះបានហៅក្មេងស្រីរងគ្រោះម្តងទៀត ឱ្យយកស្រាបៀរមកឱ្យ ជនជាប់សង្ស័យនៅរោងដដែល ពេលក្មេងស្រីរងគ្រោះទៅដល់ជននេះ បានធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចតែម្តង ។ ក្រោយពីធ្វើសកម្មភាពជននេះ បានគំរាមក្មេងស្រីរងគ្រោះ និងសម្លាប់ចោលមួយពូជ បើសិនជាយករឿងនេះ ប្រាប់ឱ្យគេដឹង។យោងតាមចម្លើយសារភាព របស់ជនជាប់សង្ស័យបានប្រាប់នគរបាលថា រូបគេពិតជាបានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះបានសម្រេចរហូតដល់ទៅ៣ដង ពិតប្រាកដមែន ៕




ផ្តល់សិទ្ធិដោយ៖ nokorwatnews
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
មន្ត្រីពន្ធនាគារខេត្តកំពង់ធំម្នាក់រំលោភសេពសន្...
98,956 Views (9-Jan-2017)
​​លោក​តា​ សួន​ សាន​​៖​ខ្ញុំ​មិន​ជា​អ្នក​​​សុំ...
34,037 Views (12-Jan-2017)
ជួយ​ដូរ​កង់​​ឡាន​ឲ្យ​នារី​​មិន​ធ្លាប់​ស្គាល់​...
32,888 Views (16-Jan-2017)
ផ្អើលអ្នកស្ទឹងត្រែងកាលពីម្សិលមិញ! នារីម្នាក់ត...
31,142 Views (10-Jan-2017)
កុមារ​កម្សត់​ពីរ​នាក់​បងប្អូន​ទទួល​បាន​ការ​សន...
22,485 Views (17-Jan-2017)
ម៉ាឡូយ! ខ្ញុងអាវ៉ង់ ញាប់សឹងដូចម៉ាស៊ីនផុង ពេលត...
19,940 Views (9-Jan-2017)
មើល​រូប​ភាព​នេះ​បាន​ដឹង​ថា​ថ្ងៃ​ចូល​កាន់​តំណែ...
19,926 Views (21-Jan-2017)
ច្រណែន​គ្រួសារ​គេ​បាន​សុខ​ ឲ្យ​​ប្ដី​ទៅ​លប​​​...
19,758 Views (23-Jan-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by