NewsVideos


អាវុធហត្ថ​ខេត្ត​​កណ្តាល​​​​រក​ឃើញ​​​ទីតាំង​ទទួល​ផល​ចោរ​កម្ម​ដ៏​ធំ​ក្នុង​ស្រុក​សំរោង​ ​​រឹបអូប​ស្លាកលេខជាង​១០០សន្លឹក​
11-Jan-2017, 4:30 PM
​ពត៌មាន​​ជាតិ​ / ចំនួនទស្សនា: 160


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
​​​​ខេត្ត​តាកែវ​៖​ កម្លាំង​រាជ​អាវុធ​ហត្ថ​ (អ​ហ​) ខេត្ត​កណ្តាល ​​បាន​សហការ​ជាមួយ​កម្លាំង​ អ​ហ​ខេត្ត​តាកែវ​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​​​ជនសង្ស័យ​ ០២​នាក់​ពាក់ព័ន្ធ​ករណី​ទទួល​ផល​ចោរកម្ម​ (ម៉ូតូ ​រថយន្ត) ​នៅ​ចំណុច​ស្ថិត​ក្នុង​ភូមិ​ត្រពាំ​រាំង ឃុំ​ខ្វាវ ​ស្រុក​សំរោង​​ កាល​ពី​រសៀល​ថ្ងៃ​ទី​០៧​ ខែ​មករា​ឆ្នាំ​២០១៧​​​ ហើយ​ក្នុង​នោះ​មាន​​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ​សុំ​ សៀប ​ភេទ​ ប្រុស អាយុ ៥១​ឆ្នាំ ​ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិត​ប្រាកដ ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​​។នៅ​វេលា​ម៉ោង​ ៤៖១៥​​នាទី​ ថ្ងៃ​ដដែលនោះ​ ​ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កណ្តាល ​កម្លាំង​បាន​នាំ​ជនសង្ស័យ​ឈ្មោះ​ សុំ សៀប ​ទៅ​ចង្អុល​បង្ហាញ ​លំនៅឋាន​និង​បាន​ធ្វើការ​ឆែកឆេរ​រក​វត្ថុតាង​ជា​លទ្ធផល​រួមមាន៖

ស្លាក​លេខ​ម៉ូតូ ​ចំនួន​ ១០៣​ បន្ទះ​ ស្លាក​លេខ​រថយន្ត​ ចំនួន​០២​បន្ទះ​ ​កូន​សោ​ម៉ូតូ​ចំនួន​២០​​គ្រាប់​ បន្ទះ​កុង​ទ័រ​ចំនួន​០៥​​បន្ទះ ​​ប្រដាប់​សម្រាប់​កឹប​ផ្លាក​លេខ​ម៉ូតូ ​ចំនួន ០៣​​គ្រឿង ​និង​គ្រាប់​កឹប​មួយ​ចំនួន​​​សម្ភារៈ​សម្រាប់​ដាប់​កែច្នៃ​ស្លាក​លេខ ​លេខ​តួ ​និង​លេខ​ម៉ាស៊ីន​មួយ​ចំនួន គ្រាប់​អាវុធ​ខ្លី​ចំនួន​២០​គ្រាប់​ ប័ណ្ណ​សម្គាល់​យានយន្ត​ចំនួន​៤៨​សន្លឹក​ អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ ចំនួន​១៣​សន្លឹក​និង​ប័ណ្ណ​បើកបរ​ចំនួន​ ០៣​សន្លឹក​។

គួរ​រំឮក​ផង​ដែរ​ថា​ មុន​នឹង​​ឈាន​ដល់​ចុះ​បង្ក្រាប​ដល់​ទីតាំង​ទទួល​ផល​ចោរកម្ម​​​ដ៏​ធំក្នុង​ស្រុក​សំរោង​​​នេះ​ ​​កាលពី​ថ្ងៃ​ទី​ ០៥​ ខែ​មករា​ ឆ្នាំ​២០១៧​ កម្លាំង​ អហ​ ខេត្ត​កណ្តាល ​សហការ​ជាមួយ ​អហ រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​ជនសង្ស័យ​ឈ្មោះ ​គឹម ​សុខ​សំណាង ​ហៅ ​យ៉យ ​ភេទ​ប្រុស ​អាយុ​ ៣៨​ឆ្នាំ​ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​ញៀន​។ ក្រោយ​ធ្វើ​ការ​សាក​សួររួច ​និង​បាន​ការ​អនុញ្ញាត​ពី​លោក​ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​កណ្តាល​ ព្រមទាំង​ការ​នាំ​ទៅ​ចង្អុល​​បង្ហាញ​របស់​ជនសង្ស័យ ​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៧​ មករា​ ឆ្នាំ​២០១៧​​ កម្លាំង​ អហ ​ខេត្ត​កណ្តាល​បាន​សហការ​ជាមួយ​ កម្លាំង​ អហ ខេត្ត​តាកែវ​ចុះ​បង្ក្រាប​ដល់​ទីតាំង​ខាងលើ​តែ​ម្តង​៕​








ផ្តល់សិទ្ធិដោយ៖ kqube
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
មន្ត្រីពន្ធនាគារខេត្តកំពង់ធំម្នាក់រំលោភសេពសន្...
98,891 Views (9-Jan-2017)
​​លោក​តា​ សួន​ សាន​​៖​ខ្ញុំ​មិន​ជា​អ្នក​​​សុំ...
34,001 Views (12-Jan-2017)
ជួយ​ដូរ​កង់​​ឡាន​ឲ្យ​នារី​​មិន​ធ្លាប់​ស្គាល់​...
32,833 Views (16-Jan-2017)
ផ្អើលអ្នកស្ទឹងត្រែងកាលពីម្សិលមិញ! នារីម្នាក់ត...
31,088 Views (10-Jan-2017)
កុមារ​កម្សត់​ពីរ​នាក់​បងប្អូន​ទទួល​បាន​ការ​សន...
22,444 Views (17-Jan-2017)
ម៉ាឡូយ! ខ្ញុងអាវ៉ង់ ញាប់សឹងដូចម៉ាស៊ីនផុង ពេលត...
19,907 Views (9-Jan-2017)
មើល​រូប​ភាព​នេះ​បាន​ដឹង​ថា​ថ្ងៃ​ចូល​កាន់​តំណែ...
19,878 Views (21-Jan-2017)
ម៉ាអេម សុខពិសីតូច! ច្រៀងមធ្យម ពោលវិញម៉ាឆ្ងាញ់...
16,580 Views (9-Jan-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by