NewsVideos


ក្មេងប្រុសម្នាក់ អាយុ៨ឆ្នាំនៅចាំផ្ទះជាមួយបងប្រុសត្រូវជនមិនស្គាល់មុខ ចាប់ដាក់ក្នុងរថយន្តទៅបាត់
17-Feb-2017, 8:36 PM
​ពត៌មាន​​ជាតិ​ / ចំនួនទស្សនា: 732


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
ប៉ោយប៉ែតៈ ក្មេងប្រុសម្នាក់អាយុ៨ឆ្នាំ នៅចាំផ្ទះជាមួយបងប្រុស ត្រូវជនមិនស្គាល់មុខចាប់ដាក់ក្នុងរថយន្តទៅបាត់ បង្កភាពភ្ញាក់ផ្អើល កាលពីរវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកអ៊ឹម សុភារៈនាយប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែតប្រាប់ថា ក្មេងរងគ្រោះមានឈ្មោះចឹ ម៉េង ភេទប្រុស អាយុ៨ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ។

លោកបញ្ជាក់ថាៈ មុនកើតហេតុឪពុក ម្ដាយចេញទៅធ្វើការនៅកាស៊ីណូ ដោយទុកកូនប្រុសរបស់ខ្លួនពីរនាក់បងប្អូនឲ្យនៅចាំផ្ទះ ចំណែកក្មេងរងគ្រោះនៅលេងមុខផ្ទះ ដោយឡែក បងប្រុសអាយុប្រហែល១០ឆ្នាំ នៅក្នុងផ្ទះ គ្រានោះមានក្រុមជនមិនស្គាល់មុខមិនដឹងគ្នាប៉ុន្មាននាក់ទេ ក៏បើរថយន្ត ពណ៌ស្កមិនស្គាល់ម៉ាក បានចាប់ក្មេងរងគ្រោះដាក់ក្នុងរថយន្ត ហើយបើកគេចខ្លួនទៅបាត់។លោកថាៈពេលនោះលោកមិនទាន់ ទទួលព័ត៌មានច្បាស់ដែរ តែលោកកំពុងតែស៊ើបសួរ ព្រោះលោកទើបតែទទួលបានដំណឹង។

លោកធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានបញ្ជាក់តាមទូរស័ព្ទថា រឿងរ៉ាវខាងលើនេះ លោកមិនដឹងថា អ្នកណាមកយក ឬក្រុមមិនស្គាល់អត្តសញ្ញាណចាប់មែន ឬទេ ព្រោះលោកទើបតែទទួលបានព័ត៌មានប្រហែលជាម៉ោង៥រសៀល ថ្ងៃកើតហេតុនេះដែរ ។លោកថា ចំពោះក្មេងនោះបើតាមប្រជាពលរដ្ឋប្រាប់ថា គីមានរថយន្តទូរីស ពណ៌ស អត់ស្លាកលេខ ព័ត៌មានយ៉ាងណានោះ នៅមិនទាន់ដឹងនោះទេ ។ តែពេលនេះលោកកំពុងតែបញ្ជាឲ្យកម្លាំងស៊ើបសួរឲ្យបានច្បាស់ថា ក្មេងខាងលើនោះ បាត់ដោយសារតែ ក្រុមជនមិនស្គាល់មុខចាប់ទៅមែន ឬក៏ខាងណាគេមកយកទៅ ៕



ផ្តល់សិទ្ធិដោយ៖ nokorwatnews
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ឃើញ​​ម្ដាយ​កូន​ប្រសា​ក្រ​​ពេក​​ មិន​ឲ្យ​ចូលរួ...
109,681 Views (15-Mar-2017)
គង់ សុជាតិ ​​​មិន​​​​​ខ្វល់រឿងកូនប្រុស​ ​​​​ជ...
25,901 Views (22-Mar-2017)
បើអូនមានសហាយស្មន់ មិនមែនរួមរ័កទាំងថ្ងៃម្តង៣នា...
24,846 Views (20-Mar-2017)
ប្រពន្ធ៣នាក់ អង្វរឲ្យប្ដីយក​ប្រពន្ធ២ទៀត ព្រោះ...
22,129 Views (23-Mar-2017)
ប្ដី​លួច​មាន​ស្រី ស្លុត​ចិត្ត​ខ្លាំង​ក្រោយ​​ទ...
21,332 Views (22-Mar-2017)
ថៃ ជាប់​លេខ​៣២ ជា​ប្រទេស​សប្បាយ​បំផុត នៅ​លើ​ព...
17,873 Views (21-Mar-2017)
ដៃ​​គូ ឃីម ឌីម៉ា ល្ងាច​នេះ ដែល​​ផ្ដួល​ ផល​ សោ...
17,829 Views (18-Mar-2017)
លួចពង្រាត់ទារិកាមិត្តភក្តិរបស់ខ្លួនទៅរុំស្កុត...
17,454 Views (10-Mar-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by