NewsVideos


ជីវិតអ្នករុញរទេះលក់មីឆាមានប្រពន្ធដូចអត់ប្រពន្ធរស់នៅបែកគ្នា ប្តីប្រចណ្ឌធ្វើបាបខ្លួនឯង
17-Feb-2017, 8:44 PM
​ពត៌មាន​​ជាតិ​ / ចំនួនទស្សនា: 353


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
ភ្នំពេញ ៖ បុរសអ្នករុញរទេះលក់មីឆាម្នាក់ដោយសារតូចចិត្តនឹងប្រពន្ធរស់នៅបែកគ្នានិងដឹងថាតែងតែដើរលេងជាមួយបងប្អូនញឹកញាប់ភ្លេចប្តីកម្សត់បានកើតក្តីប្រចណ្ឌធ្វើអ្វីប្រពន្ធមិនបានខឹងចិត្តពេកធ្វើបាបខ្លួនឯងដោយវាយទូលក់មីឆារយះដៃ និងដួលបែកក្បាលតែម្នាក់ឯងបង្កឲ្យការភ្ញាក់ផ្អើលដល់បងស្រីរត់មកជួយដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅត្រង់ចំណុច ផ្ទះជួល ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌ ទួលគោក ។បុរសនេះឈ្មោះ អឹុម ភារិន អាយុ២៥ ឆ្នាំ មុខរបរអ្នកលក់មីឆាតាមរទេះនៅម្តុំ សាលាសន្ធរម៉ុក ស្នាក់នៅផ្ទះជួលម្ដុំសន្ធរ ម៉ុក ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួល គោកនិងមានស្រុកកំណើតនៅខេត្តព្រៃវែង។ ចំណែកប្រពន្ធមិនស្គាល់ឈ្មោះហើយ ក៏មិនបានមកមើលប្តីនៅមន្ទីរពេទ្យដែរ ខណៈគ្រូពេទ្យរុំរបួសនិងឲ្យដេកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយនោះ ។

ក្នុងករណីនេះត្រូវបានបងស្រីរបស់ជនរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ប្អូនប្រុសគាត់រស់នៅបែកគ្នាជាមួយប្រពន្ធដោយសារប្រពន្ធធ្វើការពេលយប់បានស្នាក់នៅកន្លែងធ្វើការ ចំណែកប្តី ប្រកបរបរលក់មីឆា ស្នាក់នៅផ្ទះជួលកន្លែង កើតហេតុតែម្នាក់ឯង។ មួយរយៈកន្លងមកនេះប្អូនប្រុសរបស់គាត់ចេះតែតូចចិត្តដោយ សារតែគិតថាជីវិតប្តីប្រពន្ធមិនបានរស់នៅជុំគ្នាដូចប្តីប្រពន្ធគេដទៃទៀត។ មិនតែ ប៉ុណ្ណោះប្អូនប្រុសគាត់បានដឹងថា ប្រពន្ធតែងតែដើរលេងជាមួយបងប្អូនរបស់គេជាញឹកញាប់ និងសង្ស័យបែកចិត្តក៏កើតមាន ចិត្តប្រចណ្ឌ ហើយបានយករឿងនេះប្រាប់ គាត់ជាញឹកញាប់ ប៉ុន្តែគាត់ក្នុងនាមជាបងស្រីចេះតែពន្យល់ប្អូនប្រុសកុំឲ្យគិតច្រើននិង ប្រចណ្ឌច្រើនពេកអាណិតកូនតូចដែល ទើបតែកើតបានមួយខួប ម្យ៉ាងប្រពន្ធគេដើរ លេងជាមួយបងប្អូនគេទេមិនមែនជាមួយអ្នកដទៃឬក៏ប្រុសឈ្មោលស្អីឡើយ ។

បងស្រីរូបនេះបានបន្តទៀតថា ទោះបីគាត់ខំណែនាំប្អូនប្រុសកុំឲ្យគិតខ្លីក៏ដោយ ក៏ពួកគេតែងឈ្លោះប្រកែកគ្នាជាញឹកញាប់រហូតពេលខ្លះចង់លែងលះគ្នាទៀតផង។ លុះមកដល់ថ្ងៃកើតហេតុឃើញប្អូនថ្លៃស្រី បានមកបន្ទប់ជួលរបស់ប្អូនប្រុសរបស់ គាត់ជាប្តី ហើយបានឮសំឡេងឈ្លោះប្រកែក គ្នាខ្លាំងៗ។ ក្រោយមកស្រាប់តែឮសំឡេងក្តុងក្តាំងនៅកន្លែងដាក់រទេះលក់មីឆាមុខ ផ្ទះហើយគាត់បានរត់ចេញទៅមើលឃើញប្អូនប្រុសដាល់ទូកញ្ចក់រទេះមីឆាបែកខ្ទេច បណ្តាលឲ្យរយះកដៃរយះថ្ងាសនិងដួលបែក ក្បាលហូរឈាមកក្លាក់តែម្នាក់ឯង ឯប្អូនថ្លៃនៅសម្ងំក្នុងបន្ទប់មិនចេញមកមើលប្តីទេ។ដោយឃើញប្អូនប្រុសរបួសធ្ងន់យ៉ាងនេះទើបគាត់ដឹកតាមម៉ូតូបញ្ជូនមកកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីរុំរបួស។ ចំណែក ប្រពន្ធមិនបានឃើញមកមន្ទីរពេទ្យមើលប្តីទេសុខចិត្តសម្ងំក្នុងផ្ទះជាមួយកូនតូច ៕


ផ្តល់សិទ្ធិដោយ៖ nokorwatnews
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ឃើញ​​ម្ដាយ​កូន​ប្រសា​ក្រ​​ពេក​​ មិន​ឲ្យ​ចូលរួ...
109,680 Views (15-Mar-2017)
គង់ សុជាតិ ​​​មិន​​​​​ខ្វល់រឿងកូនប្រុស​ ​​​​ជ...
25,891 Views (22-Mar-2017)
បើអូនមានសហាយស្មន់ មិនមែនរួមរ័កទាំងថ្ងៃម្តង៣នា...
24,840 Views (20-Mar-2017)
ប្រពន្ធ៣នាក់ អង្វរឲ្យប្ដីយក​ប្រពន្ធ២ទៀត ព្រោះ...
22,103 Views (23-Mar-2017)
ប្ដី​លួច​មាន​ស្រី ស្លុត​ចិត្ត​ខ្លាំង​ក្រោយ​​ទ...
21,311 Views (22-Mar-2017)
ថៃ ជាប់​លេខ​៣២ ជា​ប្រទេស​សប្បាយ​បំផុត នៅ​លើ​ព...
17,871 Views (21-Mar-2017)
ដៃ​​គូ ឃីម ឌីម៉ា ល្ងាច​នេះ ដែល​​ផ្ដួល​ ផល​ សោ...
17,828 Views (18-Mar-2017)
លួចពង្រាត់ទារិកាមិត្តភក្តិរបស់ខ្លួនទៅរុំស្កុត...
17,453 Views (10-Mar-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by