NewsVideos


អេស៊ីលីដា គ្រោង​ចំណាយ​​​ប្រមាណ​៣​លាន​ដុល្លារ​ក្នុង​ការ​រុះរើ​Logo តែ​កាត​ATM​នៅ​ប្រើ​ដដែល​រហូត​ធ្វើ​កាត​ថ្មី​រួចរាល់​​​
17-Feb-2017, 9:22 PM
​ពត៌មាន​​ជាតិ​ / ចំនួនទស្សនា: 2308


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
រាជធានី​ភ្នំពេញ​៖ លោក​បណ្ឌិត អ៊ិន ចាន់​នី​ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា បាន​ប្រាប់​ទូរទស្សន៍​ក្នុងស្រុក​មួយ​ថា ធនាគារ​លោក​គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​ក្រៅ​​គម្រោង​ប្រមាណ ​៣​លាន​ដុល្លារ​អាមេរិក ដើម្បី​​ធ្វើការ​​ផ្លាស់ប្ដូរ​ស្លាក​សញ្ញា​អាជីវកម្ម​របស់​ខ្លួន​ ដែល​​នឹង​​ចាប់​ផ្ដើម​រុះ​រើ​ស្លាក​សញ្ញា​ចាស់​ៗ​ជា​បណ្តើរៗ និង​ចាប់​ផ្ដើម​ដាក់​សញ្ញា​ថ្មី​នៅ​ទូទាំង​ប្រទេស​ផង​ដែរ។

លោក​បន្ថែម​ថា​ ការ​ផ្លាស់ប្ដូរ​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​ប្រតិបត្តិ​ការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​​ឡើយ ប៉ុន្តែ​ធនាគារ​របស់​លោក​នឹង​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ ​ឯកសារ​រដ្ឋបាល កាត ATM ប័ណ្ណ​ឥណពន្ធ​ផ្សេងៗ ដែល​ធនាគារ​គ្រោង​នឹង​ចំណាយ​​ទឹកប្រាក់​មិន​បាន​គ្រោង​ទុក​​៣​លាន​ដុល្លារ​។ ចំណែក​ឯ​ការ​កាត​ផ្សេង​ទៀត​ដែល​មាន​ ស្លាក​សញ្ញា​ចាស់​នៅ​តំណើរ​ការ​ធម្មតា ប៉ុន្តែ​នឹង​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ​នៅ​ពេល​កាត​ថ្មី​ធ្វើ​បាន​រួច​រាល់។​ដោយ​ឡែក​​​​​​​​​សម្រាប់​​សាខា​របស់​ធនាគារ​ដែល​​នៅ​ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា ក៏​ត្រូវ​ផ្លាស់ប្តូរ ប្រើប្រាស់​និមិត្ត​សញ្ញា​អាជីវកម្ម​ថ្មី​ផង​ដែរ៕


ផ្តល់សិទ្ធិដោយ៖ kqube
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ឃើញ​​ម្ដាយ​កូន​ប្រសា​ក្រ​​ពេក​​ មិន​ឲ្យ​ចូលរួ...
109,681 Views (15-Mar-2017)
គង់ សុជាតិ ​​​មិន​​​​​ខ្វល់រឿងកូនប្រុស​ ​​​​ជ...
25,900 Views (22-Mar-2017)
បើអូនមានសហាយស្មន់ មិនមែនរួមរ័កទាំងថ្ងៃម្តង៣នា...
24,846 Views (20-Mar-2017)
ប្រពន្ធ៣នាក់ អង្វរឲ្យប្ដីយក​ប្រពន្ធ២ទៀត ព្រោះ...
22,127 Views (23-Mar-2017)
ប្ដី​លួច​មាន​ស្រី ស្លុត​ចិត្ត​ខ្លាំង​ក្រោយ​​ទ...
21,332 Views (22-Mar-2017)
ថៃ ជាប់​លេខ​៣២ ជា​ប្រទេស​សប្បាយ​បំផុត នៅ​លើ​ព...
17,873 Views (21-Mar-2017)
ដៃ​​គូ ឃីម ឌីម៉ា ល្ងាច​នេះ ដែល​​ផ្ដួល​ ផល​ សោ...
17,829 Views (18-Mar-2017)
លួចពង្រាត់ទារិកាមិត្តភក្តិរបស់ខ្លួនទៅរុំស្កុត...
17,454 Views (10-Mar-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by