NewsVideos


ព្យាករណ៍ ឆ្នាំ២០១៧របស់គ្រូទាយដ៏ល្បីលើពិភពលោក Nostradamus
2-Jan-2017, 12:00 PM
​ពត៌មាន​​​​អន្តរជាតិ​ / ចំនួនទស្សនា: 13311


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
ការប្រែប្រួលកើតឡើងក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ , សកម្មភាពពង្រឹកអំណាចរបស់ចិន , បម្រែបម្រួលអាកាសធាតុ គឺជាអ្វីដែលគ្រូទាយ Nostradamus បានព្យាករណ៍ទុកសម្រាប់ឆ្នាំ២០១៧។គ្រូទាយ Nostradamus ( 1503-1566) ជាអ្នកផលិតថ្នាំ និងជាគ្រូទាយដ៏ល្បីរបស់បារាំង ដែលបានទាយទុកមុនពីព្រឹត្តិការណ៍សំខាន់ៗនៅលើពិភពលោក ដូចជាបដិវត្តន៍បារាំង ,សង្គ្រាមលោកលើកទី១ និងទី២ ការបង្ហាញខ្លួនរបស់មេដឹកនាំហ៊ីល្លែរ(Hitler) ការវាយប្រហារភេរវកម្ម នៅថ្ងៃទី១១ ខែកញ្ញា ។

តាមគេហទំព័រ Express របស់អង់គ្លេសបានផ្សាយថា ការប្រែប្រួលនៅលើពិភពលោក តាមការទស្សន៍ទាយរបស់លោក Nostradamus រួមមានទាំងការដឹកនាំរបស់លោកដូណាល់ ត្រាំ ការលេចឡើងរបស់ចិន អសន្តិសុខសង្គមនៅអីតាលី អាមេរិកធ្លាក់នៅក្នុងភាពចលាចល …។

ព្យាករណ៍ពីអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ ៖ ខ្លឹមសារមួយចំនួន នៅក្នុងសៀវភៅ Les Propheties ( ទំនាយ) របស់លោក Nostradamus ដែលបានចេញផ្សាយនៅក្នុងឆ្នាំ១៥៥៥។ នៅក្នុងសៀវភៅនោះ លោកបានលើកឡើងថា មានមនុស្សដែលនិយាយស្តីខុសពីមេដឹកនាំដទៃរបស់អាមេរិក និយាយមិនខ្លាច លើកឡើងគោលនយោបាយគំរាមកំហែង នឹងជាប់ឆ្នោតជាប្រធានាធិបតីនៅឆ្នាំ២០១៧ ។តាមទំនាយរបស់លោក Nostradamus ស្ថានភាពមហាអំណាចរបស់អាមេរិក នឹងពិបាក គ្រប់គ្រង និងមិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលបន្ទុក គ្រប់គ្រងតំបន់ក្តៅលើពិភពលោក។ បញ្ហាផ្សេងទៀត គឺការបែកបាក់ដោយសារតែទស្សនៈខុសគ្នា មិនមានតម្លាភាពនៅក្នុងសង្គមកើនឡើង ច្បាប់ទម្លាប់នឹងផ្លាស់ប្តូរ ។ លោកត្រំា នឹងជ្រៀតជ្រែកចូលបញ្ហាតំបន់អឺរ៉ុប ដើម្បីរារាំងក្រុមជនភៀសខ្លួន និងដោះស្រាយបញ្ហាជនអន្តោប្រវេសន៍។

ក្រៅពីនេះ លោក Nostradamus ក៏បានព្យាករណ៍អំពីរុស្ស៊ី និងអ៊ុយក្រែន ចុះកិច្ចព្រមព្រៀងសន្តិភាព ។ ប្រទេសតំបន់អឺរ៉ុប នឹងគាំទ្រកិច្ចព្រមព្រៀងនោះ តែអាមេរិកបដិសេធ។តាមទំនាយរបស់លោក Nostradamus ចិននៅឆ្នាំ២០១៧នេះនឹងមានសកម្មភាព តឹងតែង ដើម្បីទប់ស្កាត់ការបាត់បង់តុល្យភាពសេដ្ឋកិច្ចលើពិភពលោក សកម្មភាពរបស់ចិននឹងបង្កឲ្យមានលទ្ធផលអាក្រក់កើតឡើង ។ក្នុងពេលជាមួយគ្នានេះ ប្រទេសអីតាលី នឹងត្រូវឆ្លងកាត់ដំណាក់កាលលំបាក់បំផុតពីហិរញ្ញវត្ថុ ចំនួនពលរដ្ឋអត់ការងារធ្វើកើនឡើងខ្ពស់ ។ ការខ្ជីប្រាក់នៅអឺរ៉ុប នឹងបង្កឲ្យមានវិបត្តិថ្មីនៅអឺរ៉ុប។ បើទោះបីបែបណាក្តី ពលរដ្ឋនៅជុំវិញពិភពលោក បង្ហាញក្តីសង្ឃឹមថា នៅឆ្នាំ២០១៧ ស្ថានភាពនឹងល្អប្រសើរជាងមុន ៕



ផ្តល់សិទ្ធិដោយ៖ nokorwatnews
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
មន្ត្រីពន្ធនាគារខេត្តកំពង់ធំម្នាក់រំលោភសេពសន្...
98,632 Views (9-Jan-2017)
​​លោក​តា​ សួន​ សាន​​៖​ខ្ញុំ​មិន​ជា​អ្នក​​​សុំ...
33,850 Views (12-Jan-2017)
ជួយ​ដូរ​កង់​​ឡាន​ឲ្យ​នារី​​មិន​ធ្លាប់​ស្គាល់​...
32,587 Views (16-Jan-2017)
ផ្អើលអ្នកស្ទឹងត្រែងកាលពីម្សិលមិញ! នារីម្នាក់ត...
30,991 Views (10-Jan-2017)
កុមារ​កម្សត់​ពីរ​នាក់​បងប្អូន​ទទួល​បាន​ការ​សន...
21,498 Views (17-Jan-2017)
ធ្វើ​បុណ្យ​​​ជូន​ព្រឹទ្ធាចារ្យ​ល្ខោន​ខោល ខាត​...
21,355 Views (6-Jan-2017)
ម៉ាឡូយ! ខ្ញុងអាវ៉ង់ ញាប់សឹងដូចម៉ាស៊ីនផុង ពេលត...
19,816 Views (9-Jan-2017)
ម៉ាអេម សុខពិសីតូច! ច្រៀងមធ្យម ពោលវិញម៉ាឆ្ងាញ់...
16,517 Views (9-Jan-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by