NewsVideos


ទឹក​ជំនន់​មិន​ធ្លាប់​មាន​​៥០​ឆ្នាំ​​​នៅ​ថៃ​​​ ឆក់​​ជីវិត​២៥​នាក់​ និង​ប៉ះពាល់​ជាង​១លាន​នាក់​
11-Jan-2017, 8:54 AM
​ពត៌មាន​​​​អន្តរជាតិ​ / ចំនួនទស្សនា: 195


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
​​តំបន់​មួយ​ផ្នែក​ធំ​​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​​ថៃ​កំពុង​បន្ត​លិចលង់​​នៅ​ឡើយ​ ​ក្រោយ​មាន​ភ្លៀង​​​មូសុង​​ដ៏​អាក្រក់​​​​​​នា​​រយៈពេល​ជាង​​មួយ​សប្ដាហ៍​​មក​នេះ ធ្វើ​​ឲ្យ​​រដ្ឋាភិបាល​ថៃ​ដុត​ដៃ​ដុត​ជើង​​បញ្ជូន​​ជំនួយ​សង្គ្រោះ​បន្ទាន់​ទៅ​កាន់​ប្រជាជន​​ជាង​​១​លាន​នាក់។បើ​យោង​​ទៅ​​តាម​នាយកដ្ឋាន​​កាត់បន្ថយ និង​ទប់​ស្កាត់​គ្រោះ​មហន្តរាយ​ ទឹក​ជំនន់​​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​​ទឹក​ជំនន់​​អាក្រក់​​បំផុត​​មិន​ធ្លាប់​មាន​រយៈពេល​​ជិត​ ៥០​​ឆ្នាំ ​ដោយ​​​គិត​ត្រឹម​ពេល​នេះ​​បាន​ឆក់​​យក​ជីវិត​​មនុស្ស​​ចំនួន​ ២៥​នាក់​ និង​​២​នាក់​​កំពុង​បាត់​ខ្លួន។

​មនុស្ស​​ប្រមាណ​ ១,១​លាន​នាក់ ​មក​ពី​ ៣៦៩ ៦៨០​​គ្រួសារ​​​ក្នុង​​១២​ខេត្ត​​ នៅ​ភាគ​ខាង​ត្បូង​​ប្រទេស​​​កំពុង​​រង​ផល​ប៉ះពាល់​​ដោយ​​កម្លាំង​ទឹក​​ជំនន់។ ​នេះ​បើ​តាម​ប្រធាន​​​នាយកដ្ឋាន​​ខាង​លើ​​លោក​ Chatchai Promlert បាន​បញ្ជាក់​​កាល​ពី​ថ្ងៃ​​អង្គារ​​ទី​១០​មករា​ ម្សិលមិញ។ខេត្ត​ទាំង​​ ១២​នោះ​រួម​មាន​ Pattalung, Narathiwat, Songkhla, Pattani, Trang, Yala, Surat Thani, Nakhon Si Thammarat, Chumpon, Ranong, Prachuab Kiri Khan និង Krabi ៕







ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រ...
91,881 Views (16-Feb-2017)
ដំណឹង​ល្អ! តម្លៃ​​​​​អគ្គីសនី​​​ក្នុង​​ខេត្ត​...
59,833 Views (11-Feb-2017)
​គឹម ហ៊ាង៖ ​​ប្ដី​ប្រពន្ធ​ប្រាក់​ខែ​ត្រឹម​៤០០...
37,372 Views (24-Feb-2017)
អាណិត​ ថន តារា ណាស់​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ក...
35,609 Views (23-Feb-2017)
កូន​ស្រី​ចាប់​បាន​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ក៏​ប...
29,285 Views (16-Feb-2017)
កក្រើកឆាក! ស្រីស្អាតច្រៀងពីរោះម្លឹងទៅហើយ ប្រុ...
20,623 Views (18-Feb-2017)
រក​ឃើញ​នារី​ម្នាក់ មាន​មុខ​មាត់​​ស្រដៀង​ អម្ព...
19,836 Views (11-Feb-2017)
ទីបំផុត​ វីដេអូ​សកម្មភាព​លួច​​ធ្វើ​ឃាត​ គីម ជ...
17,395 Views (20-Feb-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by