NewsVideos


​អូបាម៉ា ថ្លែង​សារ​​ប៉ុន្មាន​​ឃ្លា​នេះ ធ្វើ​ឲ្យ​ភរិយា​និង​កូន​ទប់​ទឹក​​ភ្នែក​មិន​ជាប់​
11-Jan-2017, 3:28 PM
​ពត៌មាន​​​​អន្តរជាតិ​ / ចំនួនទស្សនា: 4833


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
​លោក​បារ៉ាក់ អូបាម៉ា ​បាន​​ថ្លែង​សន្ទរកថា​​លើក​ចុង​ក្រោយ​នៅ​​​​មុន​នេះ​បន្តិច​​ពី​​ទីក្រុង​​ Chicago ​ដើម្បី​​លា​ប្រជាជន​អាមេរិក​​​​ទាំង​អស់​ មុន​ចប់​អាណត្តិ​ជា​ប្រធានាធិបតី​​អាមេរិក​ទី​៤៤ ​ដោយ​​កំពុង​​ធ្វើ​​​ឲ្យ​មនុស្ស​​រាប់​លាន​​នាក់​​រំជួល​ចិត្ត​​​គ្រប់​គ្នា។​​ស្ថិត​នៅ​លើ​វេទិកា​នា​រាត្រី​​ថ្ងៃ​អង្គារ លោក​អូបាម៉ា បាន​ថ្លែង​អំណរគុណ​ដល់​​​ភរិយា​ គឺ​ Michelle Obama ទាំង​​​ទឹក​មុខ​ក្រហម​លាយឡំ​នឹង​​ទឹក​ភ្នែក​រលីងរលោង​​​ថា ​លោក​ស្រី​​​ គឺជា​ "បុគ្គល​គំរូ" ​ក្នុង​ការ​ចូល​រួម​ដឹកនាំ​​​ប្រទេស​​អាមេរិក​រយៈពេល​​២​អាណត្តិ​​មក​នេះ។

លោក​​​បន្ត​ថា​ "​ Michelle រយៈពេល ២៥​​ឆ្នាំ​​ហើយ​ ​អ្នក​​មិន​ត្រឹម​​តែ​​ជា​ភរិយា​​ខ្ញុំ ​និង​​​ជា​ម្ដាយ​​​កូន​ស្រី​ខ្ញុំ​ទេ ​ប៉ុន្តែ​​ជា​មិត្តភ័ក្ដិ​ដ៏​ល្អ​បំផុត​​របស់​ខ្ញុំ"។ ​​លោក​បង្អង់​​ជូត​ទឹក​ភ្នែក​បន្តិច​ទើប​​បន្ថែម​ថា​ "អ្នក​បាន​​ធ្វើ​​ឲ្យ​​សេតវិមាន​​ជា​កន្លែង​​មួយ​​​ជា​កម្មសិទ្ធិ​របស់​​ប្រជាជន​ទាំង​មូល។ ​ហើយ​អ្នក​ជំនាន់​​ក្រោយ​នឹង​មាន​ចក្ខុវិស័យ​ខ្ពស់​​​ជាង​នេះ​​ទៀត ព្រោះ​អ្នក​ជា​​បុគ្គល​គំរូ។ អ្នក​ធ្វើ​ឲ្យ​​ខ្ញុំ​មាន​មោទនភាព​ណាស់ ​ហើយ​​អ្នក​ក៏​ធ្វើ​ឲ្យ​​ប្រទេស​មាន​មោទនភាព​ដែរ"។ ​ លោក​ស្រី​ Michelle ញញឹម​ និង​​ប្រែ​ជា​សម្រក់​ទឹក​ភ្នែក ខណៈ​​កូន​ស្រី​​​បង​​នាង Malia Obama យំ​​ទប់​មិន​ជាប់​នៅ​​ពី​មុខ​​វេទិកា​ McCormick Place ព្រោះ​​ឃើញ​ឪពុកម្ដាយ​​​បង្ហាញ​​សារ​​​រំជួល​ចិត្ត ឯ​កូន​ស្រី​​ពៅ​នាង​ Sasha ​មិន​ស្ថិត​នៅ​​ពិធី​ថ្លែង​សារ​ដ៏​សំខាន់​​ខាង​លើ​​ឡើយ​។

​​ប៉ុន្តែ​​បន្តិច​​ក្រោយ​​មក​​សេតវិមាន​​បញ្ជាក់​ថា​កូន​ស្រី​វ័យ​​១៥​ឆ្នាំ​​នេះ​ នៅ​ផ្ទះ​​​​​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ ឌីស៊ី ​ព្រោះ​​នាង​​ត្រូវ​ប្រលង​​នៅ​សាលា​រៀន​ថ្ងៃ​បន្ទាប់​។ប្រធានាធិបតី​ស្បែក​ខ្មៅ​​ខាង​លើ​​​ក៏​បាន​ទទួល​ស្គាល់​ថា​​ ក្នុង​អំឡុង​ពេល​កាន់​អំណាច​លោក​​មាន​កំហុស និង​បញ្ហា​ប្រឈម​​ជា​ច្រើន​ដែរ​ តែ​បន្ត​រក្សា​នូវ​សុទិដ្ឋិនិយម​ និង​​ជំរុញ​​ឲ្យ​​ប្រជាជន​ទាំង​អស់​​ចូល​រួម​​​​ក្នុង​ដំណើរ​ការ​ប្រជាធិបតេយ្យ​។លោក​អូបាម៉ា​ក៏​បាន​​ថ្លែង​អំណរ​គុណ​​​អនុ​ប្រធានាធិបតី​​លោក​ Joe Biden ដែរ ​​ដោយ​សរសើរ​គាត់​ថា “​លោក​ជា​​​ជម្រើស​​ទី​ដំបូង​គេ​​ដែល​ខ្ញុំ​តែង​តាំង និង​ជា​មនុស្ស​ល្អ​បំផុត​​។ ​ពួក​យើង​​ស្រលាញ់​លោក​ដូច​គ្រួសារ​​ ហើយ​​មិត្តភាព​​របស់​លោក​ គឺ​​ជា​ភាព​រីករាយ​​​ដ៏​អស្ចារ្យ​​មួយ​ក្នុង​ជីវិត​ពួក​យើង"។គួរ​បញ្ជាក់​ថា​​ ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​ទី​៤៥​ ​​លោក ​​ដូណាល់​ ត្រាំ​ នឹង​ស្បថ​​ចូល​កាន់​តំណែង​​នៅ​​ថ្ងៃ​ទី​​២០​មករា​ ២០១៧​ខាង​មុខ​នេះ​ហើយ៕






អនុ​ប្រធានាធិបតី​​លោក​ Joe Biden ក៏យំក្នុង​ពិធី​លា​​​នោះ​ដែរ


ផ្តល់សិទ្ធិដោយ៖ sabay
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
មន្ត្រីពន្ធនាគារខេត្តកំពង់ធំម្នាក់រំលោភសេពសន្...
98,891 Views (9-Jan-2017)
​​លោក​តា​ សួន​ សាន​​៖​ខ្ញុំ​មិន​ជា​អ្នក​​​សុំ...
34,001 Views (12-Jan-2017)
ជួយ​ដូរ​កង់​​ឡាន​ឲ្យ​នារី​​មិន​ធ្លាប់​ស្គាល់​...
32,833 Views (16-Jan-2017)
ផ្អើលអ្នកស្ទឹងត្រែងកាលពីម្សិលមិញ! នារីម្នាក់ត...
31,088 Views (10-Jan-2017)
កុមារ​កម្សត់​ពីរ​នាក់​បងប្អូន​ទទួល​បាន​ការ​សន...
22,444 Views (17-Jan-2017)
ម៉ាឡូយ! ខ្ញុងអាវ៉ង់ ញាប់សឹងដូចម៉ាស៊ីនផុង ពេលត...
19,907 Views (9-Jan-2017)
មើល​រូប​ភាព​នេះ​បាន​ដឹង​ថា​ថ្ងៃ​ចូល​កាន់​តំណែ...
19,878 Views (21-Jan-2017)
ម៉ាអេម សុខពិសីតូច! ច្រៀងមធ្យម ពោលវិញម៉ាឆ្ងាញ់...
16,580 Views (9-Jan-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by