NewsVideos


ទាហាន​រថក្រោះ​អាមេរិក​បាញ់​កាំភ្លើង​ធំ​ផ្ទុះ​យ៉ាង​កក្រើក​ឆ្លើយ​តប​សត្រូវ​នៅ​អឺរ៉ុប​
11-Jan-2017, 4:26 PM
​ពត៌មាន​​​​អន្តរជាតិ​ / ចំនួនទស្សនា: 2707


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
នៅ​ថ្ងៃ​ទី​១១​ខែ​មករា​នេះ​ សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​កងទ័ព​រាប់ពាន់​នាក់​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​អាល្លឺម៉ង់​ ឆ្ពាះ​ទៅកាន់​ទីក្រុង​ Drawsko ​Pomorskie ​ប្រទេស​ហូឡង់​ ដោយ​ដង្ហែក្បួន​រថក្រោះ​ចំនួន​៣៥​គ្រឿង​ និង​កង​ប្រដាប់​អាវុធ​រាប់ពាន់​នាក់​ទៀត​ ក្នុង​គោលបំណង​ធ្វើ​ប្រតិបត្តិការ​ការពារ​សន្តិសុខ​នៅ​ទ្វីប​អឺរ៉ុប​ នេះ​បើ​យោង​តាម​ Express បាន​ចុះ​ផ្សាយ​។

ក្រុម​ទាហាន​រថក្រោះ​អាមេរិក​ (UPI) ​បាន​ឲ្យ​ដឹង​ថា​ កងទ័ព​សហរដ្ឋអាមេរិក​ជាង​១,៦០០​នាក់​ ទាហាន​បញ្ជា​រថក្រោះ​៣៥​នាក់​ រថក្រោះ​បាញ់​គ្រាប់​បែក​ម៉ាក​ M109​ និង​ម៉ាស៊ីន​បាញ់​គ្រាប់​កាំភ្លើង​ខ្នាត​ធំ​ផ្សេងៗ​ជាច្រើន​ទៀត​ បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​អាល្លឺម៉ង់​អស់​រយៈពេល​បី​ថ្ងៃ​កន្លង​មក​ហើយ​ ម្យ៉ាង​ទៀត​ដំណើរ​ធម្មយាត្រា​នេះ​ឆ្ពោះ​ទៅ​កាន់​សមរភូមិ​ប្រយុទ្ធ​ដ៏​ធំ​មួយ​នៅ​អឺរ៉ុប​ ដើម្បី​បង្ហាញ​ពី​សេចក្ដីប្ដេជ្ញាចិត្ត​របស់​អាមេរិក​ ក្នុង​ការ​ជួយ​ដល់​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នៅ​អឺរ៉ុប​ ដែល​ត្រូវ​បាន​ប្រទេស​មហាអំណាច​មួយ​ចំនួន​ធ្វើ​ការ​គំរាម​កំហែង​។

ប្រភព​ខាង​លើ​បាន​ឲ្យដឹង​បាន​បន្ត​ឲ្យដឹង​ថា​ ថ្មីៗ​នេះ​ពួកគេ​បាន​បាញ់​កាំភ្លើង​ធំ​មួយ​ផ្ទុះ​យ៉ាង​កក្រើក​នៅ​ព្រំដែន​ប្រទេស​អាល្លឺម៉ង់​ ជា​ការ​គំរាម​សត្រូវ​ពី​ចម្ងាយ​ទៀត​ផង​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​ទាហាន ​UPI ​របស់​សហរដ្ឋ​អាមេរិក​ខាង​លើ​នេះ​បាន​ធ្វើ​ដំណើរ​អស់​រយៈពេល​ជិត​ពីរ​សប្ដាហ៍​កន្លង​មក​ហើយ​ ដោយ​ឆ្លងកាត់​ប្រទេស​ជាច្រើន​ដូច​ជា​ លីទុយអានី​ ប៉ូឡូញ​ ស្លូវ៉ាគី​ ហុងគ្រី​ និង​ជាច្រើន​ប្រទេស​ផ្សេង​ទៀត​ ក្នុង​គោល​បំណង​ឆ្លើយ​តប​ទៅ​នឹង​ជម្លោះ​រវាង​សម្ព័ន្ធមិត្ត​អឺរ៉ុប អង្គការណាតូ​​ និង​រុស្ស៊ី​ ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​សង្គ្រាម​លើក​ទីបី​ផ្ទុះ​ឡើង​៕




ផ្តល់សិទ្ធិដោយ៖ kqube
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រ...
91,918 Views (16-Feb-2017)
ដំណឹង​ល្អ! តម្លៃ​​​​​អគ្គីសនី​​​ក្នុង​​ខេត្ត​...
59,860 Views (11-Feb-2017)
​គឹម ហ៊ាង៖ ​​ប្ដី​ប្រពន្ធ​ប្រាក់​ខែ​ត្រឹម​៤០០...
50,754 Views (24-Feb-2017)
អាណិត​ ថន តារា ណាស់​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ក...
36,501 Views (23-Feb-2017)
កូន​ស្រី​ចាប់​បាន​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ក៏​ប...
29,301 Views (16-Feb-2017)
កក្រើកឆាក! ស្រីស្អាតច្រៀងពីរោះម្លឹងទៅហើយ ប្រុ...
20,626 Views (18-Feb-2017)
រក​ឃើញ​នារី​ម្នាក់ មាន​មុខ​មាត់​​ស្រដៀង​ អម្ព...
19,847 Views (11-Feb-2017)
ទីបំផុត​ វីដេអូ​សកម្មភាព​លួច​​ធ្វើ​ឃាត​ គីម ជ...
17,403 Views (20-Feb-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by