NewsVideos


នាវាដឹកយន្តហោះរបស់ចិន​ចូលដល់ច្រកសមុទ្ររបស់តៃវ៉ាន់​
11-Jan-2017, 5:05 PM
​ពត៌មាន​​​​អន្តរជាតិ​ / ចំនួនទស្សនា: 213


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
យន្តហោះគ្មានមនុស្សបើកនិងក្រុមទាហានជើងទឹករបស់តៃវ៉ាន់ បានរាយការណ៍ថា នាវាដឹកយន្តហោះរបស់ចិន បានធ្វើដំណើរដល់ភាគខាងជើងនៃច្រកសមុទ្រតៃវ៉ាន់ ដែលនេះបង្ហាញថា ជាសញ្ញចុងក្រោយ ​នៃភាពតានតឹងកាន់តែខ្លាំង រវាងតៃវ៉ាន់និងចិន។​រដ្ឋមន្ត្រីការពារជាតិរបស់តៃវ៉ាន់​បានថ្លែងថា នាវាដឹកយន្តហោះចម្បាំងដែលចិនទិញពីរុស្ស៊ីនោះ បានវិលត្រឡប់ពីការធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង ហើយមិនបានចូលក្នុងដែនទឹករបស់តៃវ៉ាន់ទេ តែយន្តហោះបានចូលក្នុងលំហអាកាសដែនការពាររបស់តៃវ៉ាន់នៅប៉ែក​និរតី។​ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

លទ្ធផលនៃការតាមដានរបស់យន្តហោះគ្មានមនុស្សបើក និង ឆ្មាំសមុទ្ររបស់តៃវ៉ាន់បង្ហាញថា នាវារបស់ចិននោះបានបើកនៅបណ្តោយព្រំដែនទឹករបស់តៃវ៉ាន់ និង ចិន។​អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់លោក​ Chen Chung-chi ថ្លែងថា ពួកគេក្តោបបានសកម្មភាពទាំងចលនានាវារបស់​ចិន។​បណ្តាញផ្សព្វផ្សាយរបស់ថៃបានឲ្យដឹងថា យន្តហោះ និង នាវាចម្បាំងរបស់តៃវ៉ាន់​ដាក់ប្រចាំការ ត្រៀមឃ្លាំមើលសកម្មភាពនាវាដឹកយន្តហោះរបស់ចិនយ៉ាងយកចិត្តទុកដាក់បំផុត៕


ផ្តល់សិទ្ធិដោយ៖ vodhotnews
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រ...
91,177 Views (16-Feb-2017)
ដំណឹង​ល្អ! តម្លៃ​​​​​អគ្គីសនី​​​ក្នុង​​ខេត្ត​...
59,613 Views (11-Feb-2017)
កូន​ស្រី​ចាប់​បាន​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ក៏​ប...
29,118 Views (16-Feb-2017)
ឈឺ​ចិត្ត​តិច​អី! ទើប​បើក​ប្រាក់​ខែ ខំ​ប៉ាវ​ម្...
24,545 Views (9-Feb-2017)
កក្រើកឆាក! ស្រីស្អាតច្រៀងពីរោះម្លឹងទៅហើយ ប្រុ...
20,426 Views (18-Feb-2017)
រក​ឃើញ​នារី​ម្នាក់ មាន​មុខ​មាត់​​ស្រដៀង​ អម្ព...
19,763 Views (11-Feb-2017)
ស្ដែង​! រក​ឃើញ​ត្រសក់​ទៀត​ បន្ទាប់​ពី​​បញ្ចាំ...
16,797 Views (15-Feb-2017)
មួយភ្លែតក្មួយយាយភូបាញ់បោះសេរីដល់ពីរដង​ និងវាយ...
16,034 Views (6-Feb-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by