NewsVideos


លោក​ Duterte: ​ចៅហ្វាយ​ក្រុង​ជាច្រើន​នាក់មាន​ឈ្មោះ​ក្នុង​បញ្ជី​ស្បែក​ឆ្កែ​របស់ខ្ញុំ
11-Jan-2017, 8:04 PM
​ពត៌មាន​​​​អន្តរជាតិ​ / ចំនួនទស្សនា: 342


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
ប្រធានាធិបតី​ ហ្វីលីពីន ​លោក​ រ៉ូទ្រីកូ ឌូតឺតេ ​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​មនុស្ស​ប្រមាណ ​៥​ ពាន់​ ទៅ​មួយ​ម៉ឺន​នាក់​ ដែល​​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ថ្នាំញៀន ក្នុង​នោះ​មាន​ មន្ត្រី​សាធារណ​ ប៉ូលិស​ រហូត​ដល់​អភិបាល​រដ្ឋ ​និង​អភិបាល​ក្រុង​ជាច្រើន​រូប​ ដែល​ជា​បញ្ជី​ឈ្មោះ​​ដែល​​សម្រេច​ចុងក្រោយ ។​

លោក​ ឌូតឺតេ ​បញ្ជាក់​ថា​ លោក​នឹង​កោះហៅ​អភិបាល​ក្រុង​ទាំងឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​ ហើយ​និយាយ​គ្នា​ជា​លក្ខណ​ឯកជន ​ប៉ុន្តែ​អភិបាល​ក្រុង​ទាំង​អស់​ត្រូវ​ពិនិត្យ​ទៅ​លើ​បញ្ជី​នោះ​ តើ​មាន​ឈ្មោះ​ខ្លួន​ឯង​ដែរ​ឬ​ទេ ​ហើយ​ប្រសិន​បើ​មាន​ឈ្មោះ​ អ្នក​ទាំង​នោះ​នឹង​មាន​បញ្ហា ។​ ប្រធានាធិបតី​ ហ្វីលីពីន​ បញ្ជាក់​ថា​ លោក​នឹង​ប្រគល់​បញ្ជី​ឈ្មោះ​មនុស្ស​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​ទៅ​តុលាការ​កំពូល​ ព្រឹទ្ធសភា​ និង​សភា​តំណាង​រាស្ត្រ​ ដើម្បី​ឲ្យ​ស្ថាប័ន​ទាំង​នោះ​គាំទ្រ​ដល់​​ប្រតិបត្តិការ​ប្រឆាំង​ថ្នាំញៀន ។​ក្នុងចំណោម​មនុស្ស​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ មាន​អតីត​អភិបាល​ក្រុង​ អ៊ីលីកាន់​ (Iligan) ​អតីត​អ្នក​ដំណាង​ទីក្រុង ​អ៊ីលីកាន់​ និង​អតីត​អភិបាល​ក្រុង​ លូកេត​ (Lugait) ​ជា​អ្នក​ដែល​ត្រូវ​បាន​គេ​ហៅ​ទៅ​សាកសួរ​ ប៉ុន្តែ​អ្នក​ទាំង​នោះ​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់ ​និង​ស្នើ​ជួប​ផ្ទាល់​ជាមួយ​លោក​ប្រធានាធិបតី ។​

ទោះ​យ៉ាងណា​ លោក​ ឌូតឺតេ ​បាន​សុំ​អភ័យទោស​ចំពោះ​មន្ត្រី​ ៣​ រូប ​ដោយសារ​ការ​យល់​ច្រឡំ​ ដោយ​​ត្រូវ​បាន​គេ​​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​មនុស្ស​ជាប់​ពាក់​ព័ន្ធ​ថ្នាំញៀន ។ ប៉ូលិស​ ហ្វីលីពីន​ ធ្លាប់​បាន​សម្លាប់​អភិបាលក្រុង​ អាល់ប៊ូរ៉ា​ (Albuera) ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​នាក់ ​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​សង្គ្រាម​ប្រឆាំង​ថ្នាំញៀន​របស់​លោក ​ឌូតឺតេ ។​



ផ្តល់សិទ្ធិដោយ៖ kqube
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
មន្ត្រីពន្ធនាគារខេត្តកំពង់ធំម្នាក់រំលោភសេពសន្...
98,632 Views (9-Jan-2017)
​​លោក​តា​ សួន​ សាន​​៖​ខ្ញុំ​មិន​ជា​អ្នក​​​សុំ...
33,850 Views (12-Jan-2017)
ជួយ​ដូរ​កង់​​ឡាន​ឲ្យ​នារី​​មិន​ធ្លាប់​ស្គាល់​...
32,587 Views (16-Jan-2017)
ផ្អើលអ្នកស្ទឹងត្រែងកាលពីម្សិលមិញ! នារីម្នាក់ត...
30,991 Views (10-Jan-2017)
កុមារ​កម្សត់​ពីរ​នាក់​បងប្អូន​ទទួល​បាន​ការ​សន...
21,494 Views (17-Jan-2017)
ធ្វើ​បុណ្យ​​​ជូន​ព្រឹទ្ធាចារ្យ​ល្ខោន​ខោល ខាត​...
21,354 Views (6-Jan-2017)
ម៉ាឡូយ! ខ្ញុងអាវ៉ង់ ញាប់សឹងដូចម៉ាស៊ីនផុង ពេលត...
19,816 Views (9-Jan-2017)
ម៉ាអេម សុខពិសីតូច! ច្រៀងមធ្យម ពោលវិញម៉ាឆ្ងាញ់...
16,517 Views (9-Jan-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by