NewsVideos


ប្រធានាធិបតី​ កូឌីវ័រ​ បណ្ដេញ​មេបញ្ជាការ​ ក្រោយពី​មាន​កងទ័ព​បះបោរ​
11-Jan-2017, 8:16 PM
​ពត៌មាន​​​​អន្តរជាតិ​ / ចំនួនទស្សនា: 175


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ​ 188ASIA.COM ​
ប្រធានាធិបតី​ កូឌីវ័រ ​បាន​បណ្ដេញ​មេបញ្ជាការ​យោធា​ជាច្រើន​រូប​ពី​តំណែង ​ក្នុង​នោះ​មាន​អធិការ​ប៉ូលិស​ផង​ដែរ​ ក្រោយ​ពី​មាន​បញ្ហា​ចលាចល​យោធា​រយៈ​ពេល​ពីរ​ថ្ងៃ​កាល​ពី​សប្ដាហ៍​មុន​ ដែល​រាល​នៅ​ទូទាំង​ប្រទេស ជា​ពេល​ដែល​កងទ័ព​ ដណ្ដើម​កាន់​កាប់​ទីក្រុង​ធំ​បំផុត​ទីពីរ ​អស់​រយៈ​ពេល​ពីរ​ថ្ងៃ​​ ក្នុង​ការ​តវ៉ា​មួយ​ ប្រឆាំង​នឹង​រដ្ឋាភិបាល​ ដែល​មិនបាន​ផ្ដល់​ប្រាក់​បៀវត្ស​ និង​ប្រាក់​ឧបត្ថម្ភ​គ្រប់គ្រាន់​ដល់​ទាហាន។​

ទោះ​យ៉ាង​ណា ​អ្នក​ចរចា​និយាយ​ថា ​ទាហាន​បាន​ទទួល​ប្រាក់​ដែល​ទាមទារ​ ក្រោម​ការ​សម្រប​សម្រួល​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ដោយ​លោក​រដ្ឋមន្ត្រី​អះអាង​ថា ​ប្រសិន​បើ​គ្មាន​ការ​ព្រមព្រៀង​ វិបត្តិ​នេះ​អាច​ក្លាយ​ទៅ​ជា​ចលាចល​កាន់តែ​ធំ ។​ កិច្ច​ព្រមព្រៀង​លម្អិត​ មិន​ត្រូវ​បាន​ចុះ​ផ្សាយ​ជា​សាធារណ​ឡើយ​ ប៉ុន្តែ​ប្រភព​មួយ​ចំនួន​បញ្ជាក់​ថា ​ទាហាន​ម្នាក់​ៗ​​បាន​ទាមទារ​ប្រាក់​ស្មើ​នឹង​ ៨​ ពាន់​ដុល្លារ ​សម្រាប់​ទាហាន​ជាង ​8​ ពាន់​នាក់ ។​ក្នុង​ចំណោម​មេបញ្ជាការ​កងទ័ព​ កូឌីវ័រ ​មាន​មេបញ្ជាការ​យោធា​ និង​មេបញ្ជាការ​កំពូល​នៃ​កងកម្លាំង​ល្បាត​ជាតិ​ ព្រមទាំង​អធិការ​ប៉ូលិស​ជាតិ​ ត្រូវ​បាន​បញ្ជា​ឲ្យ​លាលែង​ពី​តំណែង​ភ្លាមៗ​ក្រោយ​សេចក្ដី​ប្រកាស​របស់​លោក​ប្រធានាធិបតី ។​

កូឌីវ័រ​ ដែល​ជា​ប្រទេស​និយាយ​ភាសា​បារាំង​មួយ​នៅ​អាហ្វ្រិក​ខាងលិច​ ក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​​ក្នុង​តំបន់ ​ក្រោយ​ពី​ប្រទេស​នេះ​ ងើប​ផុត​ពី​វិបត្តិ​នយោបាយ​ចន្លោះ​ឆ្នាំ​ ២០០២​ ដល់​ឆ្នាំ​ ២០១១ ។ ទោះ​យ៉ាង​ណា​ ប្រទេស​នេះ​ នៅ​មាន​បញ្ហា​មួយ​ចំនួន​ ក្នុង​នោះ​មាន​ បរាជ័យ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​យោធា​ ដែល​ជា​កងទ័ព​ចម្រុះ​រវាង​ទាហាន​រដ្ឋាភិបាល ​និង​អតីត​ក្រុម​ឧទ្ទាម ​ជាហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​ញឹកញាប់​ពាក់ព័ន្ធ​នឹង​កងទ័ព ។​


ផ្តល់សិទ្ធិដោយ៖ kqube
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ភ្ញាក់ផ្អើល​ខ្លាំង ពេល​ដឹង​ថា វិធី​​ដាំ​បាយ​រ...
91,177 Views (16-Feb-2017)
ដំណឹង​ល្អ! តម្លៃ​​​​​អគ្គីសនី​​​ក្នុង​​ខេត្ត​...
59,613 Views (11-Feb-2017)
កូន​ស្រី​ចាប់​បាន​ឪពុក​ក្បត់​ចិត្ត​ម្ដាយ ក៏​ប...
29,119 Views (16-Feb-2017)
ឈឺ​ចិត្ត​តិច​អី! ទើប​បើក​ប្រាក់​ខែ ខំ​ប៉ាវ​ម្...
24,545 Views (9-Feb-2017)
កក្រើកឆាក! ស្រីស្អាតច្រៀងពីរោះម្លឹងទៅហើយ ប្រុ...
20,426 Views (18-Feb-2017)
រក​ឃើញ​នារី​ម្នាក់ មាន​មុខ​មាត់​​ស្រដៀង​ អម្ព...
19,763 Views (11-Feb-2017)
ស្ដែង​! រក​ឃើញ​ត្រសក់​ទៀត​ បន្ទាប់​ពី​​បញ្ចាំ...
16,797 Views (15-Feb-2017)
មួយភ្លែតក្មួយយាយភូបាញ់បោះសេរីដល់ពីរដង​ និងវាយ...
16,034 Views (6-Feb-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by