NewsVideos


NATO ​មួរម៉ៅ​ធ្វើ​អ្វី​មិន​កើត​នៅ​ពេល ​រុស្ស៊ី​ ច្បាម​យក​សមុទ្រ​ខ្មៅ​ធ្វើ​ជា​បឹង​មួយ​របស់​ខ្លួន​
17-Feb-2017, 7:34 PM
​ពត៌មាន​​​​អន្តរជាតិ​ / ចំនួនទស្សនា: 730


ចង់ស្វែងរកការងារសូមចុចទីនេះ www.pelprek.com
188ASIA.COM ​ កំសាន្តជាមួយកាស៊ីណូអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា ​
បច្ចុប្បន្ន​ នៅ​ក្នុង​ចិត្ត​របស់​ប្រទេស​ រុស្ស៊ី ​ចាត់​ទុក​សមុទ្រខ្មៅ​ថា​ជា​ទឹក​ដី​របស់​ខ្លួន​រួច​ជា​ស្រេច​ ព្រមទាំង​មាន​បំណង​រក​វិធី​រារាំង​សមាជិក​ NATO ​មិន​ឲ្យ​មាន​លទ្ធភាព​ចូល​ទៅ​ក្នុង​តំបន់​នោះ​ ដោយ​ទីក្រុង​ មូស្គូ ​ប្រឹងប្រែង​ធ្វើ​ទំនើបកម្ម​យោធា​ ទាំង​ជើង​គោក​ ជើង​ទឹក ​និង​ជើង​អាកាស​ រហូត​ដល់​អំណាច​អេឡិចត្រូនិក​ ដែល​មេដឹកនាំ​ NATO​ ទទួល​ស្គាល់​ថា ​កម្លាំង​របស់​ខ្លួន​មិន​អាច​ចូល​ទៅ​ក្នុង​តំបន់​នោះ​ដោយ​ងាយ​ៗ​ឡើយ​ ប្រសិន​បើ​មាន​ជម្លោះ​កើត​ឡើង ។​

រុស្ស៊ី​ ថែមទាំង​ដាក់​ពង្រាយ​អាវុធ​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នៅ​តំបន់​សមុទ្រ​ខ្មៅ ​ដែល​ជា​ការ​សាងសង់​សមត្ថភាព​ប្រឆាំង​ NATO ​ទាំង​នៅ​ឆ្នេរ​ខាងកើត​សមុទ្រ​មេឌីទែរ៉ាណេ​ និង​នៅ​លើ​ឆ្នេរ​ប្រទេស​ ស៊ីរី​ រហូត​ដល់​តំបន់​ កូកាសឺស​ (Caucasus) ។​ បំណង​យក​សមុទ្រ​ខ្មៅ​ជា​កម្មសិទ្ធិ​ ត្រូវ​បាន​លើក​ឡើង​ជា​ញឹកញាប់​ក្នុង​រង្វង់​មេដឹកនាំ​ NATO​ រហូត​ដល់​សម្ពន្ធភាព​យោធា​នេះ ​ព្រមព្រៀង​បង្កើត​មូលដ្ឋាន​ការពារ​ឆ្លាស់​វេន​គ្នា ​តាម​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត ​តំបន់​សមុទ្រ​បាល់ទិច​ តំបន់​ បាល់កង់​ និង​តំបន់​សមុទ្រ​ខ្មៅ ។​

រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​សមាជិក​ NATO ​បាន​ព្រមព្រៀងគ្នា​ក្នុង​កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ១៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​ នេះ​ ក្នុង​ការ​ពង្រឹង​វត្តមាន​យោធា​នៅ​តំបន់​សមុទ្រ​ខ្មៅ ​ដោយ​ការ​សម្រេច​នោះ ​ត្រូវ​បាន​ប្រកាស​ដោយ​អគ្គលេខាធិការ ​NATO​ ដោយ​បញ្ជាក់​ថា​ បំណង​ការពារ​កុំ​ឲ្យ​មាន​ទំនាស់​ គឺ​មិន​មែន​ជា​ការ​បង្កហេតុ​ឡើយ ។​

អគ្គលេខាធិការ​ NATO ​បញ្ជាក់​ថា​ សម្ពន្ធភាព​យោធា​នេះ​ នឹង​ពង្រីក​កម្លាំង​ ព្រមទាំង​បង្កើន​សមយុទ្ធ​ និង​ការ​ប្រមូល​ព័ត៌មាន​ក្នុង​តំបន់ ។​ នៅ​សប្ដាហ៍​នេះ ​ទាហាន ​អាមេរិក ​បាន​បង្កើត​មូលដ្ឋាន​ក្នុង​ប្រទេស​ រ៉ូម៉ានី ​ដើម្បី​​ឆ្លាស់​វេន​គ្នា​ជា​មួយ​នឹង​មហាអំណាច​ដែល​ជា​សមាជិក​ NATO ​ដទៃ​ទៀត​ ដូចជា​ អាល្លឺម៉ង់​ ចក្រភពអង់គ្លេស ​និង​ កាណាដា​ ដែល​បាន​បញ្ជូន​ទាហាន​រាប់​ពាន់​នាក់​ទៅ​កាន់​ប្រទេស​ ប៉ូឡូញ​ លីតូនៀ ​អ៊ីស្តូនៀ​ និង​ ឡេតវៀ ។ ​


ផ្តល់សិទ្ធិដោយ៖ kqube
 
Loading...
អ្នកនឹងចូលចិត្ត

  ពត៌មានពេញនិយម
ឃើញ​​ម្ដាយ​កូន​ប្រសា​ក្រ​​ពេក​​ មិន​ឲ្យ​ចូលរួ...
109,681 Views (15-Mar-2017)
គង់ សុជាតិ ​​​មិន​​​​​ខ្វល់រឿងកូនប្រុស​ ​​​​ជ...
25,901 Views (22-Mar-2017)
បើអូនមានសហាយស្មន់ មិនមែនរួមរ័កទាំងថ្ងៃម្តង៣នា...
24,846 Views (20-Mar-2017)
ប្រពន្ធ៣នាក់ អង្វរឲ្យប្ដីយក​ប្រពន្ធ២ទៀត ព្រោះ...
22,129 Views (23-Mar-2017)
ប្ដី​លួច​មាន​ស្រី ស្លុត​ចិត្ត​ខ្លាំង​ក្រោយ​​ទ...
21,332 Views (22-Mar-2017)
ថៃ ជាប់​លេខ​៣២ ជា​ប្រទេស​សប្បាយ​បំផុត នៅ​លើ​ព...
17,873 Views (21-Mar-2017)
ដៃ​​គូ ឃីម ឌីម៉ា ល្ងាច​នេះ ដែល​​ផ្ដួល​ ផល​ សោ...
17,829 Views (18-Mar-2017)
លួចពង្រាត់ទារិកាមិត្តភក្តិរបស់ខ្លួនទៅរុំស្កុត...
17,454 Views (10-Mar-2017)
MORE NEWS
រក្សាសិទ្ធិគ្រប់យ៉ាងដោយ​ vow-news.com © ២០១៥
Hosted by